Featured Posts

Friday, November 06, 2009

គណបក្សសមរង្ស៊ី ៖ បញ្ហាផ្ទៃក្នុងកម្ពុជាមិនដោះស្រាយ បែរជាទៅគិត គូរបញ្ហារបស់ប្រទេសសៀម

ជំហររបស់រដ្ឋាភិបាលកម្ពុជានៃនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈឺឆ្អាលយ៉ាងខ្លាំងនឹង បញ្ហារបស់អតីតនាយករដ្ឋមន្រ្តីសៀម ថាក់ស៊ីន ស៊ីណាវ៉ាត្រា រហូតដល់មានការ សុំព្រះរាជក្រឹត្យតែងតាំង ថាក់ស៊ីនសម្រាប់តំណែងទីប្រឹក្សានាយករដ្ឋមន្រ្តីនៃរដ្ឋា ភិបាលកម្ពុជានោះ ត្រូវរងការរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេសពីគណបក្ស ប្រឆាំង ក៏ដូចជាមន្រ្តីអង្គការសង្គមស៊ីវិល។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានមានប្រសាសន៏អំពីកម្ពុជា​ មានបញ្ហាខ្លួនឯងត្រូវដោះស្រាយយ៉ាងច្រើនហើយ «យើងពុំមានសមត្ថភាពអ្វីទៅ​ ដោះស្រាយបញ្ហានយោបាយនៃប្រទេសគេនោះទេ»។

លោក យឹម សុវណ្ណ បានថ្លែងអំពីបញ្ហានេះថា «យើងកំពុងជួបវិបត្តិសេដ្ឋកិច្ច។ ប្រជាពលរដ្ឋយើងរស់ក្នុងជីវភាពក្រីក្រ បាត់បង់ដីធ្លី អំពើពុករលួយកើតមានពាស ពេញផ្ទៃប្រទេស គួរណាស់តែយើងដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះ ដោយខ្លួនឯង»។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងថា «បើយើង​ ផ្តល់ឲ្យអតីតនាយករដ្ឋមន្រ្តីសៀមមកស្នាក់នៅប្រទេសយើង វានឹងធ្វើឲ្យក្រុម សៀមមួយទៀតមិនសប្បាយចិត្ត ហើយវានឹងបង្ករបញ្ហាឲ្យកើតមានរវាងប្រទេស កម្ពុជាយើងនិងសៀម»។

អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីបាននិយាយថា ប្រទេសកម្ពុជាកំពុង អភិវឌ្ឍន៏ ដូច្នេះត្រូវការនូវអ្នកឯកទេស អ្នកជំនាញ និងអ្នកដែលស្គាល់ច្រើនក្នុង ការគៀងគរអ្នកវិនិយោគទុនឲ្យមកអភិវឌ្ឍន៏ប្រទេសកម្ពុជា។

ជាប្រតិកម្មក្នុងរឿងនេះលោក កឹម សុខា សមាជិកសភាកម្ពុជា និងជាប្រធាន គណបក្សសិទ្ធិមនុស្សបានមើលឃើញការប្រកាន់យកជំរើសនៃជំហររដ្ឋាភិបាល កម្ពុជាថា គ្មានប្រយោជន៏សារៈសំខាន់អ្វីសម្រាប់ប្រទេសកម្ពុជានោះទេ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

3 comments: on "គណបក្សសមរង្ស៊ី ៖ បញ្ហាផ្ទៃក្នុងកម្ពុជាមិនដោះស្រាយ បែរជាទៅគិត គូរបញ្ហារបស់ប្រទេសសៀម"

Anonymous said...

*POL POT Done alot mistakes in his regime...but befor jan-7-79...his rejected all his activities look like King SIHA NOUK befor March-18-1970.
*Righ now Mr HUN SEN done the same way of both khmer leaders. what Happen soon or next 5 years more???.
CHAO TOOCH

Anonymous said...

*My Gueste:
-if Mr SAMRAINSY and KEM SOKHA are WIN that Election for Next term what Happen in CAMBODIA???.
1- one group of Khmer Generals rebuiled by CPP will COUP-ETAT.
2-HUN MANETH will incharge in Military authority.
3- SPY VIET-NAM Hanoi will APPEARE....ect.....!!!!
THANKS2009.

Anonymous said...

*The Game militairy of Mr Hun sen
*His removed 911 PARA TROOPS from Preah vihear Border for Protect his Best friend TAK SIN.This is a Tactic of Mr HUN SEN.
SMART GUY 1970-75
Nov-9-09