ជំហររបស់រដ្ឋាភិបាលកម្ពុជានៃនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈឺឆ្អាលយ៉ាងខ្លាំងនឹង បញ្ហារបស់អតីតនាយករដ្ឋមន្រ្តីសៀម ថាក់ស៊ីន ស៊ីណាវ៉ាត្រា រហូតដល់មានការ សុំព្រះរាជក្រឹត្យតែងតាំង ថាក់ស៊ីនសម្រាប់តំណែងទីប្រឹក្សានាយករដ្ឋមន្រ្តីនៃរដ្ឋា ភិបាលកម្ពុជានោះ ត្រូវរងការរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេសពីគណបក្ស ប្រឆាំង ក៏ដូចជាមន្រ្តីអង្គការសង្គមស៊ីវិល។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានមានប្រសាសន៏អំពីកម្ពុជា មានបញ្ហាខ្លួនឯងត្រូវដោះស្រាយយ៉ាងច្រើនហើយ «យើងពុំមានសមត្ថភាពអ្វីទៅ ដោះស្រាយបញ្ហានយោបាយនៃប្រទេសគេនោះទេ»។
លោក យឹម សុវណ្ណ បានថ្លែងអំពីបញ្ហានេះថា «យើងកំពុងជួបវិបត្តិសេដ្ឋកិច្ច។ ប្រជាពលរដ្ឋយើងរស់ក្នុងជីវភាពក្រីក្រ បាត់បង់ដីធ្លី អំពើពុករលួយកើតមានពាស ពេញផ្ទៃប្រទេស គួរណាស់តែយើងដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះ ដោយខ្លួនឯង»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងថា «បើយើង ផ្តល់ឲ្យអតីតនាយករដ្ឋមន្រ្តីសៀមមកស្នាក់នៅប្រទេសយើង វានឹងធ្វើឲ្យក្រុម សៀមមួយទៀតមិនសប្បាយចិត្ត ហើយវានឹងបង្ករបញ្ហាឲ្យកើតមានរវាងប្រទេស កម្ពុជាយើងនិងសៀម»។
អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីបាននិយាយថា ប្រទេសកម្ពុជាកំពុង អភិវឌ្ឍន៏ ដូច្នេះត្រូវការនូវអ្នកឯកទេស អ្នកជំនាញ និងអ្នកដែលស្គាល់ច្រើនក្នុង ការគៀងគរអ្នកវិនិយោគទុនឲ្យមកអភិវឌ្ឍន៏ប្រទេសកម្ពុជា។
ជាប្រតិកម្មក្នុងរឿងនេះលោក កឹម សុខា សមាជិកសភាកម្ពុជា និងជាប្រធាន គណបក្សសិទ្ធិមនុស្សបានមើលឃើញការប្រកាន់យកជំរើសនៃជំហររដ្ឋាភិបាល កម្ពុជាថា គ្មានប្រយោជន៏សារៈសំខាន់អ្វីសម្រាប់ប្រទេសកម្ពុជានោះទេ៕
3 comments: on "គណបក្សសមរង្ស៊ី ៖ បញ្ហាផ្ទៃក្នុងកម្ពុជាមិនដោះស្រាយ បែរជាទៅគិត គូរបញ្ហារបស់ប្រទេសសៀម"
*POL POT Done alot mistakes in his regime...but befor jan-7-79...his rejected all his activities look like King SIHA NOUK befor March-18-1970.
*Righ now Mr HUN SEN done the same way of both khmer leaders. what Happen soon or next 5 years more???.
CHAO TOOCH
*My Gueste:
-if Mr SAMRAINSY and KEM SOKHA are WIN that Election for Next term what Happen in CAMBODIA???.
1- one group of Khmer Generals rebuiled by CPP will COUP-ETAT.
2-HUN MANETH will incharge in Military authority.
3- SPY VIET-NAM Hanoi will APPEARE....ect.....!!!!
THANKS2009.
*The Game militairy of Mr Hun sen
*His removed 911 PARA TROOPS from Preah vihear Border for Protect his Best friend TAK SIN.This is a Tactic of Mr HUN SEN.
SMART GUY 1970-75
Nov-9-09
Post a Comment