Featured Posts

Friday, November 06, 2009

រដ្ឋាភិបាលខ្មែរច្រានចោលការទាមទាររបស់សៀមចង់គ្រប់គ្រង ធនធានរ៉ែក្រោមសមុទ្រចំនួន២ភាគ៣

មន្រ្តីរដ្ឋាភិបាលខ្មែរកាលពីថ្ងៃម្សិលមិញបានច្រានចោលនូវការទាមទារចំណែក របស់សៀមចំនួន២ភាគ៣ក្នុងការគ្រប់គ្រងធនធានរ៉ែក្រោមបាទសមុទ្រដែលត្រួត ស៊ីគ្នាជាមួយកម្ពុជា។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានឲ្យដឹងថាការលើកឡើង របស់ថៃមិនមានសុពលភាពព្រោះរ៉ែនៅតំបន់ត្រួតស៊ីគ្នាទោះបីជាថៃចង់វាតទីគ្រប់ គ្រងច្រើនជាងកម្ពុជាយ៉ាងណាក៏ដោយមិនអាចដំណើរការបានទេ ព្រោះប្រទេស ទាំងពីរត្រូវគ្រប់គ្រង៥០ភាគរយម្នាក់។

ដោយលោកបានបន្តថា មិនមែនតែប្រទេសកម្ពុជាឡើយដែលជំទាស់ទៅនឹងការ ចង់បានរបស់ភាគីសៀម ប្រទេសដទៃក៏មិនយល់ស្របតាមការលើកឡើងរបស់ ភាគីសៀមនោះដែរ។

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សឲ្យដឹងថា កម្ពុជាមានអធិបតេយ្យ ភាពក្នុងការគ្រប់គ្រងរ៉ែជាមួយប្រទេសជិតខាងឲ្យមានភាពស្មើគ្នា ដូចនេះកម្ពុជា មិនគួរទុកឲ្យសៀមលើកឡើងថា កម្ពុជាជាប្រទេសមិនមានអំណាចនោះទេ។ ដោយលោកបានលើកឡើងថា ខ្មែរទាំងអស់ត្រូវរួមគ្នាដើម្បីការពារផល ប្រយោជន៏ជាតិ។

យោងតាមកាសែតសៀម ឌឹ ណេសិន ដែលបានដកស្រង់សម្តីរបស់អគ្គនាយក ដ្ឋានធនធានរ៉ែរបស់រដ្ឋាភិបាលសៀមលោក គូរ៉ុម នីកយ៉ាកាន់តាប់ មកចុះផ្សាយ ថាធនធានរ៉ែនៅក្រោមបាតសមុទ្រត្រួតស៊ីគ្នា ភាគីសៀមត្រូវតែមានចំណែកយ៉ាង តិច២ភាគ៣លើធនធានទាំងមូល។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសសៀមកំពុងមានបញ្ហាព្រំដែនរវាងគ្នា ដោយក្នុងនោះមានទាំងដែនសមុទ្រដែលសំបូរដោយធនធានរ៉ែផងដែរ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "រដ្ឋាភិបាលខ្មែរច្រានចោលការទាមទាររបស់សៀមចង់គ្រប់គ្រង ធនធានរ៉ែក្រោមសមុទ្រចំនួន២ភាគ៣"

Anonymous said...

បញ្ហាទាមទាចំនែកភោគផលធនធានរ៉ែក្រោមបាតសមុទ្រនៃដែនសមុទ្រត្រួតសុីគ្នារបស់ប្រទេសទាំង២​វាជារឿងមួយដោយលែក​ប៉ុន្តែរឿងមួយដែល​សំខាន់បំផុតនោះគឺថា​តើដែនសមុទ្រត្រួតសី្ុគ្នា​វាកើតឡើងតាំងពីពេលណាមក????????????​នៅក្នុងរបប​សង្គមរាស្រ្តនិយម​នៅក្នុងរបប​សាធារណរដ្ឋខ្មែរ​នៅក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យត្រឹមថ្ងៃ៦មករា១៩៧៩​ប្រជាពលរដ្ឋមិនដែលឮអំពីដែនសមុទ្រ​ត្រួតសីុគ្នាទេ។​​