ក្រុមអ្នក តំណាង រាស្ត្រ គណ បក្ស សម រង្ស៊ី ចំនួន ២២រូប កាល ពីថ្ងៃទី ២៧
ខែ ឧសភា ម្សិលមិញ នេះ បាន នាំគ្នា ចុះហត្ថលេខា លើ លិខិត មួយ ច្បាប់
ដែល ស្នើសុំ ទៅ នាយករដ្ឋ មន្ត្រីហ៊ុន សែន តាម រយៈ លោក ហេង សំរិន
ប្រធាន រដ្ឋសភា ដើម្បី ធ្វើយ៉ាង ណា ឱ្យមាន ការផ្អាក ការ បោះ បង្គោល
ព្រំដែន លេខ២៧០ ស្ថិតក្នុង ភូមិ អញ្ចាញ ឃុំ ជ័យជោគ ស្រុក បុរីជល
សារ ខេត្ត តាកែវ។

លិខិតរបស់ក្រុមអ្នកតំណាង រាស្ត្រគណបក្សសមរង្ស៊ីមានខ្លឹមសារជាអាទិ៍ថា យើងខ្ញុំជាអ្នកតំណាង
រាស្ត្រ សូមស្នើឱ្យ រាជរដ្ឋាភិបាលផ្អាកការបោះ បង្គោលព្រំដែនលេខ២៧០ស្ថិតក្នុងភូមិអញ្ចាញ ឃុំ
ជ័យជោគ ស្រុកបុរីជលសារ ខេត្តតាកែវ សិនព្រោះបង្គោលព្រំដែនលេខ២៧០ដែលគណៈកម្មាធិការ
ព្រំ ដែនកម្ពុជា-វៀតណាមកំពុង សាងសង់នាពេលនេះ គឺស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជា ដែលធ្វើ
ឱ្យបាត់បង់ដីស្រែរាប់សិប ហិកតារបស់ប្រជាកសិករខ្មែរនៅស្រុកបុរីជលសារ។

ខ្លឹមសារនៃលិខិតដដែលនោះ បានបន្តទៀតថា ប្រជាកសិករម្ចាស់ដីស្រែ នៃស្រុកបុរីជលសារបាន
ធ្វើការតវ៉ាម្តងរួចមក ហើយអំពីការបោះតម្រុយបង្គោល ព្រំដែនលេខ២៧០នេះនៅលើដីស្រែពួក
គាត់ប៉ុន្តែពុំមានដំណោះស្រាយ។

លិខិតក្រុមអ្នកតំណាងរាស្ត្រ គណបក្សសមរង្ស៊ីបានសង្កត់ធ្ងន់ថា «ការបោះបង្គោលព្រំដែនលេខ
២៧០នេះ គឺស្ថិតនៅលើដី ស្រែប្រជាកសិករខ្មែរ មិនមែន ស្ថិតនៅលើខ្សែបន្ទាត់ព្រំដែនដូចមាន
កំណត់ក្នុងផែនទីផ្លូវការឆ្នាំ ១៩៥២ មាត្រដ្ឋាន ១/១០០០០០ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ
នៅចន្លោះឆ្នាំ១៩៦៣ -១៩៦៩ នោះឡើយ»។

ដោយសារតែហេតុដ៏អាក្រក់នេះហើយទើបក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីសុំឱ្យរដ្ឋា
ភិបាលលោក ហ៊ុន សែន ផ្អាក ការបោះបង្គោលព្រំដែនលេខ ២៧០នេះសិន និងសុំឱ្យមានការ
វាស់វែងឡើងវិញដោយ ផ្អែកលើនិយាមការត្រឹមត្រូវ ដើម្បីធានាកុំឱ្យប្រជាកសិករបាត់បង់ដីស្រែ
ដែលជាកេរមរតក ពីដូនតារបស់ពួកគាត់៕

0 comments: on "ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីស្នើសុំផ្អាកការបោះបង្គោលព្រំដែនលេខ២៧០"
Post a Comment