នាយករដ្ឋមន្រ្តីសៀម អាប់ភីស៊ីត កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា បានកោះហៅឯក អគ្គរដ្ឋទូតសៀមចេញពីប្រទេសកម្ពុជា ដែលនេះជាប្រតិកម្មឆ្លើយតបនឹងរដ្ឋា ភិបាលកម្ពុជាចំពោះការតែងតាំងអតីតនាយករដ្ឋមន្រ្តីសៀមធ្លាក់ពីអំណាច ថាក់ ស៊ីន ឲ្យធ្វើជាទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជា។
ការដកឯកអគ្គរដ្ឋទូតសៀមចេញពីប្រទេសកម្ពុជានេះ គឺដើម្បីបញ្ជាក់ពីការអន់ ចិត្តរបស់ប្រជាជនសៀមទៅនឹងការតែងតាំងតំណែងលោក ថាក់ស៊ីន នៅក្នុង រដ្ឋាភិបាលកម្ពុជា។ នាយករដ្ឋមន្រ្តីសៀមក៏បានបញ្ជាក់ផងដែរថា ជំនួយរបស់ ប្រទេសសៀមសម្រាប់កម្ពុជាក៏ត្រូវបញ្ឈប់ផងដែរសម្រាប់ពេលនេះ ក៏ប៉ុន្តែច្រក ព្រំដែនដែលមានជម្លោះជាមួយសៀមនៅតែបន្តបើកទ្វារជាធម្មតា។
ជាមួយគ្នានេះដែររដ្ឋាភិបាលខ្មែរក៏បានកោះហៅឯកអគ្គរដ្ឋទូតខ្មែរនៅទីក្រុងបាង កក លោកស្រី យូ អយ ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ ដើម្បីជាការ ឆ្លើយតបចំពោះសៀម។
កាលពីយប់ម៉ិញនេះ មានកម្លាំងប៉ូលិសរាប់រយនាក់ត្រូវបានគេដាក់ពង្រាយនៅ ជុំវិញស្ថានទូតសៀមប្រចាំប្រទេសកម្ពុជាដើម្បីជាការរក្សាសុវត្ថិភាព។
ប្រទេសកម្ពុជាបានតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តី សៀមដែលត្រូវបានបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារឆ្នាំ២០០៦ ឲ្យធ្វើជា ទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ដែលការនេះបានធ្វើឲ្យប្រទេសសៀម មានការអាក់អន់ចិត្ត ដោយថាវាបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ប្រទេស សៀម។
កាសែតក្នុងស្រុករបស់ប្រទេសសៀមបានឲ្យដឹងថា ប្រទេសសៀមនឹងតែងតាំង លោក សម រង្ស៊ី ឲ្យធ្វើជាទីប្រឹក្សារដ្ឋាភិបាលសៀម ប៉ុនែ្តលោក សម រង្ស៊ី បាន ឆ្លើយតបតាមអ៊ីមែលថា លោកនឹងមិនចំណាយពេលដោយឥតប្រយោជន៏ទៅធ្វើ ការឲ្យបរទេសនោះទេ៕
0 comments: on "ទូតសៀមត្រូវបានដកចេញពីប្រទេសកម្ពុជា"
Post a Comment