Featured Posts

Thursday, November 12, 2009

រឿងពិតរបស់លោក សុខ យឿន នៅលើ ថាក់ស៊ីន

លោកសុខយឿននិងកូនស្រីក្នុងស្នាក់នៅប្រទេសហ្វាំងឡង់

ថ្ងៃទី១២ វិច្ឆិកា ២០០៩

តែប៉ុន្មានម៉ោងបន្ទាប់ពីអ្នកទោសសៀម ថាក់ស៊ីនឈានជើងជានដីប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩ លោក ឆាវលីត យុងឆៃយុត បានប្រាប់ កាសែតសៀមថា ការដែលរដ្ឋាភិបាល
ហ៊ុន សែន មិនធ្វើបត្យាប័នប្រគល់លោក ថាក់ស៊ីន ឲ្យរដ្ឋាភិបាលអាប់ភីស៊ីត នេះ គឺដូចគ្នានឹងរដ្ឋាភិបាលសៀមមិនប្រគល់ ខ្លួនលោក សុខ យឿន ឲ្យរដ្ឋាភិបាលកម្ពុជាដែរ។

លោក សុខ យឿន ជាសកម្មជនគណបក្សសមរង្ស៊ីនៅខេត្តបាត់ដំបង ដែលសព្វ ថ្ងៃលោកនិងសមាជិកគ្រួសារជិត៥០រូបបានស្នាក់នៅប្រទេសហ្វាំងឡង់ដែលជា កន្លែងជ្រកកោននយោបាយ។
លោកត្រូវមន្រ្តីរដ្ឋាភិបាល ហ៊ុន សែនចោទប្រកាន់ ថា ពាក់ព័ន្ធទៅនឹងការបង្កៃគ្រាប់រ៉ុកកែតពីមុខក្បួនរថយន្តរបស់លោក ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ១៩៩៨។

លោក សុខ យឿន បានគេចខ្លួនទៅប្រទេសសៀម។ លោក សុខ យឿនត្រូវបាន ចាប់ខ្លួននៅចុងឆ្នាំ១៩៩៩ ហើយត្រូវជាប់ពន្ធនាគារនៅប្រទេសសៀមរយៈពេល ជាង៤ឆ្នាំ។
ដោយការជួយជ្រោមជ្រែងពីឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជា ជាតិ ទើបធ្វើឲ្យរដ្ឋាភិបាលសៀមមិនប្រគល់ខ្លួនលោក សុខ យឿនមកឲ្យអាជ្ញាធរ ខ្មែរនោះ។

ទោះជាយ៉ាងណា បញ្ហានេះវាមិនដូចគ្នាទេ ដោយលោក សុខ យឿន ជាជនរង គ្រោះនយោបាយ និងតុលាការកម្ពុជាក៏មិនទាន់បានកាត់ទោសថាលោកមាន ទោសដែរ។ ម្យ៉ាងលោក សុខ យឿន
ត្រូវអាជ្ញាធរសៀមឃុំខ្លួនក្នុងពន្ធនាគារជាង ៤ឆ្នាំ។ ឯលោក ថាក់ស៊ីន ជាអ្នកមានទោសដែលតុលាការសៀមបានរកឃើញថា
គាត់មានទោសឧក្រិដ្ឋពីបទពាក់ព័ន្ធនឹងអំពើពុករលួយដ៏ធំកាលពីគាត់ធ្វើជា នាយករដ្ឋមន្រ្តី ហើយទោសកំហុសនោះក៏បានធ្វើឲ្យប្រទេសជាច្រើនមកទទួល លោក ថាក់ស៊ីន ឲ្យជ្រកកោនផងដែរ។

លោក សុខ យឿន ត្រូវបានអង្គការ UNHCR ផ្តល់ឋានៈជាអ្នកទោសមនសិការ ជាអ្នកទោសនយោបាយ ហើយគេដឹងឮជាអន្តរជាតិ។ ប៉ុន្តែលោក ថាក់ស៊ីន ត្រូវ គេដឹងថា
ជាអ្នកទោសដែលតុលាការប្រទេសសៀមរកឃើញថា ពាក់ព័ន្ធនឹងអំពើ ពុករលួយដ៏ធ្ងន់ធ្ងរបំផុត។ ដូច្នេះលោក ឆាវលីត យ៉ុងឆៃយ៉ុត មិនអាចប្រៀបធៀប ករណីលោក ថាក់ស៊ីន ជាមួយលោក សុខ
យឿន បានទេ៕


Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "រឿងពិតរបស់លោក សុខ យឿន នៅលើ ថាក់ស៊ីន"

Anonymous said...

ទោះបីយ៉ាងណាក៏ករណីទាំង២នេះជាករណីជាប់ទោសនយោបាយដូចតែគ្នាទេ។​រដ្ឋាភិបាលខ្មែរកាលនោះត្រូវការចាប់ខ្លួនលោកសុខយឿនជាមុនសិនតាមរយៈការសុំធ្វើបត្យាប័នលោកសុខយឿនពីប្រទេសសៀម​ហើយទើបធ្វើការកាត់ទោសជាខាងក្រោយ។​ការធ្វើរដ្ឋប្រហារទំលាក់អ្នកដឹកនាំរដ្ឋាភិបាលណាម្នាក់គឺជារឿងនយោបាយ​ដែលអ្នកដឹកនាំប្រទេសនោះចាំបាច់ឬត្រូវការសុំការជ្រកកោននយោបាយពីសំណាក់ប្រទេសទី៣។​រីឯការកាត់ទោសអ្នកដឹកនាំទំលាក់ដោយរដ្ឋប្រហារនោះ​គឺជារឿងមួយដោយលែកទៀត។​ដូច្នេះរដ្ឋាភិបាលរបស់លោកហ៊ុន​សែនមិនធ្វើបត្យប័នលោកថាក់សីនគឺជាងរឿងត្រឹមត្រូវ។​ត្រូវមើលឃើញអំពីនយោបាយប្រៀបឈ្នះរបស់លោកហ៊ុន​សែនផង​ពេលនេះគឺលោកហ៊ុន​សែនបានប្រើព្រួញ១បាញ់បានសត្វ២៕

Anonymous said...

*I guested Mr Thak sinn not the same Thai Song sak or Thanakk khor mann since year 1950-55.
*But please remember when king Sihanouk Help viet-cong[1960]...his think his done Righ under his regime but finally everythings are wrong in March-18-1970.
*Pol pot too.
*How about Mr Hun sen?.Please wait unt'il HUN MANET became Marashal or 4 stars.
*under Dictator guy regime ...Everythings are RIGH befor that regime Collaspe like HITLER,SADAM HUSEN POLPOT and ...h.s?.
KHMER 1970