Featured Posts

Thursday, November 12, 2009

វត្តមានទីប្រឹក្សាសេដ្ឋកិច្ចថ្មីរបស់ហ៊ុនសែនតែពីរថ្ងៃ ធ្វើឲ្យសេដ្ឋកិច្ចខ្មែរ ប្រែក្លាយជាស្រអាប់ភ្លាម

ថ្ងៃទី១២ វិច្ឆិកា ២០០៩

រយៈពេល២ថ្ងៃប៉ុណ្ណោះ នៃវត្តមានទីប្រឹក្សាសេដ្ឋកិច្ចថ្មីរបស់លោក ហ៊ុន សែនបាន ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាប្រែក្លាយជាស្រអាប់ភ្លាម។ ការប្រែទៅជា អាក្រក់របស់សេចដ្ឋកិច្ចខ្មែរនេះ
គឺបន្ទាប់ពីមានការខ្វែងគំនិតគ្នាផ្នែកការទូតរវាង កម្ពុជា និងសៀមនៅបន្ត ហើយក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិនិយោគិននៅ កម្ពុជានិយាយថា
ភាពតានតឹងផ្នែកនយោបាយមានឥទ្ធិពលអវិជ្ជមានមកលើ សេដ្ឋដែលទន់ខ្សោយរួចទៅហើយរបស់កម្ពុជា។

មន្រ្តីនៅចំណុចឆែកឆេរអន្តរជាតិតាមបណ្តោយព្រំដែនខ្មែរសៀមបានឲ្យដឹងថា ចំនួនយានយន្តនៅតាមព្រំដែនមានការធ្លាក់ចុះយ៉ាងច្រើន។

លោក ចន ប្រ៊ីនស្តេន អនុប្រធានក្លឹបពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជាបាននិយាយ ថា ភាពតានតឹងផ្នែកការទូតអាចធ្វើឲ្យអាជីវកម្មនានាដែលកំពុងតែពិចារណាចូល មកប្រទេសនេះគិតឡើងវិញ។

លោកបានបន្តថា កាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតដែលកើតចេញពីចលាចលនាពេល ថ្មីៗនេះ គឺថាពាណិជ្ជកម្មទ្វេភាគីនឹងជាប់គាំងប្រសិនបើព្រំដែនត្រូវបិទនោះ។ លោកបានថ្លែងថា
«ប្រសិនបើព្រំដែនត្រូវបិទនោះ អាចជាបញ្ហាដ៏ធំ។ ពិតមែន ហើយ នេះមិនមែនជាអ្វីដែលពាណិជ្ជករចង់បាននោះទេ»។

លោក ឆេង គឹមឡុង អ្នកឯកទេសសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅកម្ពុជាបាននិយាយថាវិស័យទីមួយដែលត្រូវប៉ះពាល់ដោយសារការខ្វែងគំនិត គ្នានេះ
គឺជាក្រុមហ៊ុនអាជីវកម្មដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជានិងថៃ។

លោកសារឿនស៊ួសនាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យអាស៊ីបាននិយាយ ថា អាជីវកម្មនៅតែមានលំនឹងនៅឡើយប៉ុន្តែអតិថិជនបរទេសបានចាប់ផ្តើមចោទ
សួរសំណួរជាច្រើនអំពីស្ថានភាពសន្តិសុខ ដោយសាការបាក់បែកផ្នែកការទូតនា ពេលថ្មីៗនេះ ជាមួយប្រទេសសៀម។ លោកបានថ្លែងថា «ជម្លោះការទូតនឹងធ្វើ ឲ្យប៉ះពាល់ទីផ្សារទាំងមូល
មិនមែនគ្រាន់តែទីផ្សារអចលនទ្រព្យនោះទេ»៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "វត្តមានទីប្រឹក្សាសេដ្ឋកិច្ចថ្មីរបស់ហ៊ុនសែនតែពីរថ្ងៃ ធ្វើឲ្យសេដ្ឋកិច្ចខ្មែរ ប្រែក្លាយជាស្រអាប់ភ្លាម"

Anonymous said...

បើមានការថយចុះនៃចំនួនយានយន្តដូចដែលបានចុះផ្សាយមែននោះ​នេះមិនមែនជាផលប៉ះពាល់អវិជ្ជមានដូចដែលបានសន្និដ្ឋាននោះទេ​ការថយចុះនោះគឺដោយសារម្ចាស់យានយន្តទាំងនោះគាត់ព្រួយបារម្ភអំពីការបិទព្រំដែនដែលសំរេចធ្វើដោយភាគីខាងសៀមនោះទេ។

Anonymous said...

I meant the man who post the first comment. you need to go back to school to learn more the cause and affect Mr.