ថ្ងៃទី១២ វិច្ឆិកា ២០០៩
អង្គការ សមាគម ខ្មែរកម្ពុជាក្រោមគ្រោងនឹងធ្វើពិធីរំលឹកខួបលើកទី៣៣ នៃទិវា ចលនាតស៊ូទាមទារសិទ្ធិសេរីភាពនៅដែនដីកម្ពុជាក្រោមនឹងប្រារព្វធ្វើឡើងនៅវត្ត សាមគ្គីរង្សីរាជធានីភ្នំពេញ។
លោក គឹម ប៉ុកកែវ អតីតជាអ្នកតស៊ូ និងជាជនរងគ្រោះម្នាក់ក្នុងព្រឹត្តិការណ៏ ចលនាតស៊ូទាមទារសិទ្ធិសេរីភាពនៅដែនដីកម្ពុជាក្រោមនាទសវត្សរ៏ទី៧០ នឹង ថ្លែងថា ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០០៩
គឺជាថ្ងៃគំរប់៣៣ឆ្នាំនៃចលនាតស៊ូរបស់ខ្មែរ កម្ពុជាក្រោមទាមទារសិទ្ធិសេរីភាពពីរដ្ឋអំណាចយួនកុម្មុយនីស្តជូនបងប្អូនខ្មែរ កម្ពុជាក្រោមដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួន
ហើយរូបលោកផ្ទាល់ក៏ ជាជនរងគ្រោះម្នាក់ក្នុងចំណោមអ្នករងគ្រោះជាង៨០០០នាក់នាព្រឹត្តិការណ៏ថ្ងៃទី ១៦ វិច្ឆិកា ១៩៧៦។
លោក គឹម ប៉ុកកែវ បានបន្តថា ព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្តនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧៦កន្លងផុតទៅរយៈពេល៣៣ឆ្នាំហើយ ក៏ប៉ុន្តែវាហាក់បីដូចជានៅថ្មីៗនៅ ឡើយ សម្រាប់រូបលោក
ពីព្រោះរូបលោកបានឃើញយុទ្ធជន យុទ្ធនារីខ្មែរបាន បូជាសាច់ស្រស់ ឈាមស្រស់នៅចំពោះមុខ ដើម្បីបុព្វហេតុសិទ្ធិសេរីភាព និង ជាតិមាតុភូមិកម្ពុជាក្រោមដ៏ជាទីស្រឡាញ់ផូរផង់នៃយើង៕
0 comments: on "ពលរដ្ឋខ្មែរក្រោមនឹងរំលឹកខួបទី៣៣ដែលអាជ្ញាធរយួនសម្លាប់អ្នក ទាមទារសិទ្ធិសេរីភាព"
Post a Comment