Featured Posts

Thursday, November 12, 2009

សម្តេចឪស្នើឱ្យមេដឹកនាំកំពូលៗរបស់ប្រទេសពិនិត្យបញ្ហាព្រំដែន ខ្មែរភាគខាងកើត

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩

សម្តេចឪព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃកម្ពុជា បានស្នើសុំឲ្យ មេដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជារួមទាំងនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ
អំពីបញ្ហាព្រំដែនខ្មែរភាគខាងកើតជាប់នឹងប្រទេសវៀតណាម នេះបើតាមព្រះ រាជសារចំនួន៣ដាក់ដោយឡែកពីគ្នារបស់សម្តេចឪផ្ញើពីទីក្រុងប៉េកាំងចុះថ្ងៃទី១០ ខែវិច្ឆិកា ជូន លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន, លោក ជា ស៊ីម ប្រធានព្រឹទ្ធិ សភា, លោក ហេង សំរិន ប្រធានរដ្ឋសភា។

សម្តេចឪដែលកំពុងគង់ព្យាបាលព្រះរោគនៅប្រទេសចិនបានមានព្រះអង្កា យ៉ាងដូច្នោះក្រោយពេលព្រះអង្គបានទទួលលិខិតពីលោក សម រង្ស៊ី កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៩
ដែលទូលថ្វាយព្រះអង្គអំពីស្ថានការណ៍ព្រំដែនភាគខាង កើតក្នុងខេត្តស្វាយរៀង ដែលលោក សម រង្ស៊ី បានអះអាងក្នុងសារលិខិតផ្ញើជូន សម្តេចឪថា អ្នកស្រុកនៅក្នុងភូមិកោះក្បាលកណ្តាល
ឃុំសំរោង ស្រុកចន្ទ្រា ខេត្ត ស្វាយរៀងរងគ្រោះដោយការបាត់បង់ដីស្រែរបស់ពួកគាត់ និងការដែលអាជ្ញាធរ បានបោះបង្គោលមកលើដីស្រែរបស់ប្រជាពលរដ្ឋដោយសារការសើរើព្រំដែន
គ្មានតម្លាភាព។

លោក សម រង្ស៊ី បានអះអាងបន្ថែមថា បង្គោលដែលគេបោះនោះត្រូវបានដក ចោលដោយសារការរំលោភបំពាននៅពេលដែលលោកឃើញផ្ទាល់ភ្នែក ខណៈ
ពេលលោកហែរអង្គកឋិនចូលទៅក្នុងវត្តអង្គរំដិញ ខេត្តស្វាយរៀង ជាប់នឹង ប្រទល់ដែនជាមួយប្រទេសវៀតណាម នៅក្រោយពេលដែលអ្នកស្រុកបានមក ប្តឹងលោកអំពីការរំលោភ បំពានដីធ្លី
និងដីស្រែរបស់ពួកគាត់៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "សម្តេចឪស្នើឱ្យមេដឹកនាំកំពូលៗរបស់ប្រទេសពិនិត្យបញ្ហាព្រំដែន ខ្មែរភាគខាងកើត"