Featured Posts

Thursday, November 12, 2009

អាប់ភីស៊ីត ស្នើឲ្យកម្ពុជាចាប់ខ្លួនថាក់ស៊ីន បណ្តោះអាសន្ន តែហ៊ុន សែន បដិសេធ

លោកថាក់ស៊ីន និងលោកហ៊ុនសែនក្នុងសន្និសីទកាសែត

ថ្ងៃទី១២ វិច្ឆិកា ២០០៩

នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានឆ្លើយតបភ្លាមៗទៅរដ្ឋមន្រ្តីក្រសួងការ បរទេសសៀមកាលពីម្សិលមិញហើយថា កម្ពុជាមិនធ្វើបត្យាប័នប្រគល់ខ្លួនលោក ថាក់ស៊ីន ឲ្យអាជ្ញាធរសៀមទេ។

បង្ហាញមុខតាមកញ្ចក់ទូរទស្សន៏ជាមួយគ្នារវាងលោក ហ៊ុន សែន និងលោកថាក់ ស៊ីន រយៈពេលមួយម៉ោងនោះ លោក ហ៊ុន សែន បានថ្លែងថា «កម្ពុជា...បញ្ជូន ត្រឡប់ទៅវិញ
លិខិតបដិសេធរបស់យើង»។

រដ្ឋាភិបាល អាប់ភីស៊ីត បានស្នើឲ្យអាជ្ញាធរខ្មែរឃាត់ខ្លួនលោក ថាក់ស៊ីន ជា បណ្តោះអាសន្នមុននឹងឈានធ្វើបត្យាប័នបញ្ជូនខ្ហួនទៅប្រទេសសៀមវិញ។ ប៉ុន្តែ
ក្រសួងការបរទេសខ្មែរបានផ្ញើកំណត់ទូតតាមរយៈ​មន្រ្តីស្ថានទូតសៀមនៅទីក្រុង ភ្នំពេញវិញថា កម្ពុជាមិនអាចធ្វើបានទេ។

កំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវ បានតែងតាំងដោយព្រះរាជក្រឹត្យជាទីប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិបាលកម្ពុជា។ដោយ មាត្រាទី៣
សន្ធិសញ្ញាបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណា ចក្រថៃ, រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការកាត់ទោសលោក ថាក់ស៊ីន ជាការប្រ ព្រឹត្តទៅដោយមូលហេតុនយោបាយ។
ការថ្កោលទោសចំពោះលោក ថាក់ស៊ីន គឺ ជាលទ្ធផលនៃការធ្វើរដ្ឋប្រហារកាលពីខែកញ្ញា ឆ្នាំ២០០៦។

ដូច្នេះយោងទៅលើការជាក់ស្តែងនេះ រាជរដ្ឋាភិបាលកម្ពុជាមិនអាចធ្វើការចាប់ ខ្លួនលោក ថាក់ស៊ីន ជាបណ្តោះអាសន្ន ឬធ្វើបត្យាប័នបានទេ។

លោក អាប់ភីស៊ីត វាចាជីវ៉ា បានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងបាងកកកាលពី ម្សិលមិញនេះថា លោកមានការសោកស្តាយចំពោះការបដិសេធរបស់លោកហ៊ុន សែន។ លោកបានបន្តថា
កម្ពុជាមិនបានធ្វើតាមគោលការណ៏អន្តរជាតិ។

នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន កាលពីម្សិលមិញ លោក ថាក់ស៊ីន ក៏បាន ថ្លែងផងដែរថា លោកនឹងធ្វើឲ្យកម្ពុជាមានការលូតលាស់ផ្នែកសេដ្ឋកិច្ច ហើយនឹង
កៀងគរអ្នកវិនិយោគទុនបរទេសឲ្យចូលមកវិនិយោគនៅប្រទេសកម្ពុជាឲ្យបាន ច្រើនផងដែរ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

ប៉ុន្តែសម្រាប់មន្រ្តីគណបក្សសមរង្ស៊ី និងអ្នកជំនាញសេដ្ឋកិច្ចនិយាយថា លោក ថាក់ស៊ីន នឹងមិនស្រឡាញ់ខ្មែរជាងស្រឡាញ់ជាតិសាសន៏ខ្លួននោះទេ។

នៅថ្ងៃនេះលោក ថាក់ស៊ីន នឹងធ្វើបាឋកថានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះមុខអ្នកសេដ្ឋកិច្ចខ្មែរប្រមាណជាង៣០០នាក់៕

Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "អាប់ភីស៊ីត ស្នើឲ្យកម្ពុជាចាប់ខ្លួនថាក់ស៊ីន បណ្តោះអាសន្ន តែហ៊ុន សែន បដិសេធ"