ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩
ជាមួយនឹងសមាជិកគណៈរដ្ឋមន្រ្តីខ្មែរប្រមាណជាង៤រយនាក់ ដោយមិនទាន់គិត ពីតួនាទីជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរាប់រយនាក់ផង ដែលធ្វើឲ្យ បាត់បង់ថវិកាជាតិយ៉ាងច្រើន។ ប៉ុន្តែមានការកាត់បន្ថយមន្រ្តីរាជការចុះកិច្ចសន្យា និងបុគ្គលិកបណ្តែតចំនួន៥០ភាគរយទៅវិញដែលការសម្រេចនេះបានធ្វើទៅលើ ក្រសួងអប់រំ។
យោងតាម ស.ជ.ណរបស់រដ្ឋាភិបាលបានឲ្យដឹងថារដ្ឋាភិបាលបានសម្រេចកាត់ បន្ថយមន្រ្តីរាជការចុះកិច្ចសន្យានិងបុគ្គលិកបណ្តែតចំនួន៥០ភាគរយ ដែលក្នុង នោះមានមន្រ្តីចុះកិច្ចសន្យា និងបុគ្គលិកបណ្តែតរបស់ក្រសួងអប់រំ យុវជន និង កីឡាផងដែរ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានមានប្រសាសន៏ ថា«សារាចរហ្នឹងវាបង្កដល់ការអប់រំនៅកម្ពុជាយើង ព្រោះបន្ទាប់ពីសារាចរណែនាំ ហ្នឹងចេញទៅ នៅតាមខេត្តត្រូវបានគេអនុវត្តន៏បញ្ចូលសិស្សចូលគ្នានៅក្នុងថ្នាក់ ឡើងទៅដល់៨០ទៅ១០០នាក់។ យើងគិតថាការដែលធ្វើនេះវានាំឲ្យមានផលប៉ះ ពាល់ទៅលើគុណភាពនៃការអប់រំ»។
លោក រ៉ុង ឈុន បានរិះគន់ថា ការធ្វើបែបនេះទំនងជារដ្ឋាភិបាលជួបការលំបាក ផ្នែកថវិកាហើយ។ ប៉ុន្តែលោកក៏បានផ្តល់ជាអនុសាសន៏ដល់រដ្ឋាភិបាលថា គួរតែ កាត់បន្ថយសមាជិកគណៈរដ្ឋមន្រ្តីដ៏ច្រើនស្អេកស្កះ គឺក្បាលធំជាងដងខ្លួនចោល វិញវាប្រសើរជាង៕
0 comments: on "រដ្ឋាភិបាលកម្ពុជាសម្រេចកាត់បន្ថយមន្រ្តីរាជការជាប់កិច្ចសន្យានិង បុគ្គលិកបណ្តែត៥០ភាគរយ"
Post a Comment