Featured Posts

Saturday, November 21, 2009

សាលាក្តីខ្មែរក្រហមនឹងបញ្ចប់សំណុំរឿង ឌុច នៅសប្តាយ៏ ក្រោយ

កាំងហ្គិចអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែង
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហមនឹងបើកសវនា ការបញ្ចប់សំណុំរឿង០០១ ករណីរបស់ កាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតមេគុក ទួលស្លែង ដោយចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា នៅសប្តាហ៏ក្រោយ នេះ។

លោក រាជ សម្បតិ្ត ប្រធានការិយាល័យកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរ ក្រហមបានឲ្យដឹងថា សំណុំរឿង០០១នឹងបើកសវនាការសន្និដ្ឋានចុងក្រោយ នៅថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកានេះ ដោយចាប់ផ្តើមពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៤រសៀល។

ជាមួយគ្នានេះលោកបានបញ្ជាក់ថា សវនាការនេះនឹងមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ប្រមាណ១ពាន់នាក់ ហើយសាលក្រមអាចនឹងប្រកាស ប្រមាណ៣ ឬ៤ខែក្រោយ។

លោក ជុំ មី អតីតអ្នកទោសក្នុងគុកទួលស្លែងដែលត្រូវគ្រប់គ្រងដោយ ឌុចបាន អះអាងថា លោកនឹងចូលរួមស្តាប់សវនាការនេះ ព្រោះលោកចង់ដឹងថា នៅក្នុង ដំណាក់កាលចុងក្រោយនេះ ឌុច មានការកែប្រែទឹកមុខ និងអារម្មណ៏ដូចម្តេច ទៀត។​ ដោយលោកបានថ្លែងថា «បើតាមកំហឹងឈឺចាប់របស់ខ្ញុំ ... ឌុចហ្នឹង មានតែព្យួរកទេ។ ប៉ុន្តែច្បាប់អត់មាន ឥឡូវខ្ញុំគោរពច្បាប់ បើ ឌុច កាលពីសម័យ ៣ឆ្នាំ៨ខែដែលអត់មានច្បាប់ អាហ្នឹងត្រូវតែព្យួរក»។

សូមរំលឹកថា សំណុំរឿង០០១ករណី ឌុច មេគុកទួលស្លែង ដែលបានធ្វើឲ្យ មនុស្សស្លាប់ជិត១ម៉ឺន៤ពាន់នាក់នោះ បានប្រព្រឹត្តិទៅតាំងពីចុងខែមីនា ឆ្នាំ ២០០៩ ហើយបើគិតពីចំនួនថ្ងៃ សវនាការនេះបានប្រើពេលវេលា៧០ថ្ងៃ សម្រាប់ករណីសំណុំរឿង០០១នេះប៉ុណ្ណោះ នៅខណៈសំណុំរឿង០០២នៃមេ ដឹកនាំជាន់ខ្ពស់ចំនួន៤រូបទៀតមិនទាន់ដឹងថា សវនាការនឹងចាប់ផ្តើមនៅពេល ណាជាក់លាក់នោះទេ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "សាលាក្តីខ្មែរក្រហមនឹងបញ្ចប់សំណុំរឿង ឌុច នៅសប្តាយ៏ ក្រោយ"

Anonymous said...

*AH DOUCH or ah Kaing ghech eiv not a real khmer Blood.
*In this picture his not look like suspect...his look like one teacher teaching one group of crazy peoples in one class. All crazy peoples are all JUDGES in court room.
khmer 1970