Featured Posts

Saturday, November 21, 2009

ចលនាខ្មែរម្ចាស់ស្រុកធ្វើការប្រជុំធំអំពីជំហានរបស់កម្ពុជាឆ្ពោះ ទៅរកជ្រោះមរណៈក្នុងសហព័ន្ធឥណ្ឌូចិនរបស់យួន

ទន្ទឹមគ្នានឹងពេលដែលបញ្ហាព្រំដែនកម្ពុជាកាន់តែលេចផុសឡើងក្តៅគគុកដែល ជាមួយការទន្ទ្រានយ៉ាងកម្រោលរបស់ប្រទេសសៀមកាន់កាប់ដីខ្មែរជាយដែន ក៏ដូចជាប្រតិកម្មរបស់ប្រជារាស្ត្រខ្មែរម្ចាស់ដីស្រែព្យាយាមការពារដីមូលដ្ឋាន ជីវិតរបស់ពួកគាត់ដែលរងការរំលោភ ឬការកាត់យកដោយការបោះបង្គោល រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនោះ ចលនាមួយឈ្មោះខ្មែរម្ចាស់ ស្រុក ដែលមានមូលដ្ឋាននៅក្រៅប្រទេស ក៏ដាក់កំណត់នឹងធ្វើការប្រជុំធំមួយ អំពីបញ្ហាបច្ចុប្បន្នភាព និងគ្រោះបាត់បង់បូរណភាពទឹកដីកម្ពុជាសម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ។

ក្នុងគម្រោងរបស់ខ្លួននោះ ចលនាខ្មែរម្ចាស់ស្រុកបានកំណត់របៀបវារៈនៃការ ប្រជុំចាប់ផ្តើមពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៥ល្ងាច នៃថ្ងៃអាទិត្យទី ២២ ខែ វិច្ឆិកា ម៉ោងនៅសហរដ្ឋអាមេរិក ដើម្បីជជែកពិភាក្សាគ្នាអំពីប្រធានបទ «ដំណើរ របស់កម្ពុជាឆ្ពោះទៅរកជ្រោះមរណៈក្នុងសហព័ន្ធឥណ្ឌូចិនរបស់យួន»។ តាម គម្រោងនោះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសហគមន៍ស្ថិតក្នុងទីក្រុងអាលីងតុន នៃទឹកដីសហរដ្ឋអាមេរិក។

លោកស្រីបណ្ឌិត ចក្រ សុខុន នាយិការប្រតិបត្តិ និងលោកបណ្ឌិត ស៊ាន ម៉ា សាវ៉ាង ក៏មានគម្រោងបង្ហាញនូវឯកសារសំខាន់ៗទាំងឡាយដើម្បីនឹងបក ស្រាយអំពីដំណើររបស់កម្ពុជា ទាំងក៏នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមលើកជា សំណួរទាំងឡាយ ក្នុងការព្យាយាមស្វែងរកការរួមកម្លាំងគ្នាដើម្បីជួយសង្គ្រោះ ប្រទេសកម្ពុជាឱ្យរួចផុតពីគ្រោះថ្នាក់ទៅក្នុងសហព័ន្ធឥណ្ឌូចិនរបស់យួន។

លោកស្រីបណ្ឌិត ចក្រ សុ ខុន ជាហូរហែក្នុងអតីតកាលរៀងមក បានអះអាង អំពីវត្តមាននៃជនអន្តោប្រវេសន៍យួនខុសច្បាប់ច្រើនលាននាក់នៅកម្ពុជា ហើយ ដែលនោះតាមការវិភាគ របស់លោកស្រី ផ្អែកតាមមូលដ្ឋាននៃការវិវឌ្ឍន៍របស់ សង្គមខ្មែរ និងនយោបាយនៅអាស៊ីភាគអាគ្នេយ៍អតីតតំបន់ឥណ្ឌូចិននោះ វត្ត មានរបស់ជនអន្តោប្រវេសន៍យួនដ៏ច្រើនសន្ធឹកសន្ធាប់គឺជាសញ្ញានៃគ្រោះថ្នាក់ របស់ប្រទេសកម្ពុជា៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ចលនាខ្មែរម្ចាស់ស្រុកធ្វើការប្រជុំធំអំពីជំហានរបស់កម្ពុជាឆ្ពោះ ទៅរកជ្រោះមរណៈក្នុងសហព័ន្ធឥណ្ឌូចិនរបស់យួន"