Featured Posts

Friday, November 20, 2009

សេចក្តីថ្លែងការណ៏លោកសមរង្ស៊ីថ្កោលទោសរដ្ឋាភិបាលខ្មែរ ដែលបានធ្វើឲ្យបាត់បង់ទឹកដីមួយចំនួនធំទៅប្រទេសយួន

ប្រធានគណបក្សប្រឆាំង នៃប្រទេសកម្ពុជាដែលទើបត្រូវរដ្ឋសភាព្យួរអភ័យ ឯកសិទ្ធិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាល កម្ពុជាជាច្រើនឆ្នាំកន្លងមកនេះបានធ្វើឱ្យបាត់បង់ទឹកដីមួយចំនួនធំទៅប្រទេស យួន ។

សេចក្តីថ្លែងការណ៍ដែលបានផ្ញើជូនជនរួមជាតិខ្មែរកាលពីថ្ងៃទី១៩ វិច្ឆិកា ២០០៩ ម្សិលមិញនេះ បានសរសេរថាការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យប្រទេសជាតិជួបនូវល្បែងគ្រោះថ្នាក់ ជាមួយនឹងការបាត់បង់ទឹកដីមួយចំនួនទៅឱ្យប្រទេសជិតខាង។ លោកបានថ្លែង ថា ថៃបានឈ្លានពានទឹកដីកម្ពុជាមួយចំនួនតូចប៉ុណ្ណោះ តែសម្រាប់ប្រទេស វៀតណាមវិញ បានរំលោភយកទឹកដីកម្ពុជារាប់រយគីឡូម៉ែត្រការ៉េ ។

លោកសម រង្ស៊ី បានរៀបរាប់ថា ទឹកដីរបស់ខ្មែរនៅតាមបណ្តាខេត្តដែលវៀត ណាមបានរំលោភនោះ ដូចជានៅខេត្តកំពត កណ្តាល តាកែវ ព្រៃវែង ស្វាយ រៀង កំពង់ចាម រតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ។

សេចក្តីថ្លែងការក៏បានឱ្យដឹងផងដែរអំពីការហូរចូល របស់ជនជាតិយួនមកក្នុង ទឹកដីខ្មែរ, ហើយថា បើគិតអំពីជនអន្តោប្រវេសន៍ថៃគ្មានទេ ។

លោកខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា បើផ្អែកទៅលើច្បាប់កម្ពុជាលោក សម រង្ស៊ី ត្រូវតែយកផែនទីប្រទេសខ្មែរទៅវាស់វែងជាមួយរដ្ឋាភិបាល ដើម្បីធ្វើ ការឆ្លុះបញ្ជាំងពីធាតុពិត ដែលថាកម្ពុជាបានបាត់បង់ទឹកដីនោះ។ លោក ខៀវ កាញារីទ្ធ ក៏បានរិះគន់លោក សម រង្ស៊ី ដែរថា ជាសមាជិកសភាមិនយល់ច្បាប់៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "សេចក្តីថ្លែងការណ៏លោកសមរង្ស៊ីថ្កោលទោសរដ្ឋាភិបាលខ្មែរ ដែលបានធ្វើឲ្យបាត់បង់ទឹកដីមួយចំនួនធំទៅប្រទេសយួន"

Borey said...

ទាខ្ញុំឆ្ងល់ដែរថា បើបារាំងវាបោះបង្គោល មានដោយដីខ្មែរទៅយួន ម៉េចក៏អាយួនបណ្តោយ អោយខ្មែរធ្វើស្រែតជំនាន់ដូនតា មក??? វាគួរណាស់តែបណ្តេញយ៉ាងហោចណាស់ ក៏សម័យ ហេងសំរិនដែរ ចុះអាម៉េចបានជាមក បាត់អីពេលនេះទៅវិញ....?