Featured Posts

Friday, November 20, 2009

សមាជិកសភាអាមេរិកនិងសហភាពអឺរ៉ុបថ្កោលទោសការ ព្យួរអភ័យឯកសិទ្ធិសភាលោកសមរង្ស៊ីតាមសំណើយួន

US Rep. Ed Royce (R-Calif.) at the podium
ពីសហរដ្ឋអាមេរិកសមាជិកសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលមួយរូបនៅក្នុង គណៈ កម្មាធិការទំនាក់ទំនងបរទេសបានបញ្ចោញប្រតិកម្មព្រមានដល់ការព្យួរ អភ័យឯកសិទ្ធិសភាដែលធ្វើឡើងដោយសមាជិកសភាគណបក្សប្រជាជនទៅ លើលោកសមរង្ស៊ីនោះ។ លោក Edward Roy សមាជិកសភាពីគណបក្ស សាធារណរដ្ឋរបស់សហរដ្ឋអាមេរិកបានស្តីបន្ទោសការព្យួរអភ័យឯកសិទ្ធិសភា របស់លោក សម រង្ស៊ី នោះ ដោយពាក្យថា ជាការគំរាមដល់ដំណើរការលទ្ធិ ប្រជាធិបតេយ្យក្មេងខ្ចីនៅក្នុងប្រទេសកម្ពុជា។

ក្នុងសារអេឡិចត្រូចនិចមួយផ្ញើឱ្យវិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ១ថ្ងៃក្រោយការដកព្យួរអភ័យឯកសិទ្ធិសភារបស់លោក សម រង្ស៊ី លោក Edward Royបានប្រើពាក្យថា ការព្យួរអភ័យឯកសិទ្ធិសភារបស់លោក សម រង្ស៊ី នោះ គឺជាសញ្ញារំខានដ៏ថ្មីបំផុតមួយទៀតចំពោះដំណើរការលទ្ធិប្រជា ធិបតេយ្យដ៏ក្មេងខ្ចីនៅក្នុងប្រទេសកម្ពុជានេះ។ លោក Edward Roy បានបន្ត ទៀតថា ប្រទេសកម្ពុជាត្រូវប្រកាន់យកនូវរបបប្រជាធិបតេយ្យពហុបក្ស។

លោក Edward Roy ជាប្រធានគណៈកម្មការទំនាក់ទំនងបរទេសដ៏មានឥទ្ធិ ពលសម្រាប់គោលនយោបាយនៃមហាអំណាចទី១ពិភពលោកសហរដ្ឋអាមេរិក ទាំងលោកក៏ជាអ្នកទទួលបន្ទុកនៅតំបន់មួយផ្នែកនៃទ្វីបអាស៊ី លោកបាន បញ្ជាក់ទៀតថា រដ្ឋាភិបាលគណបក្សប្រជាជនកាន់អំណាចនៅកម្ពុជា កំពុង ព្យាយាមបំបាត់សម្លេងគណបក្សប្រឆាំង ហើយនោះគឺជាមូលហេតុនៃការព្រួយ បារម្ភដ៏ធំរបស់សហរដ្ឋអាមេរិក។

ប្រតិកម្មថ្កោលទោសចំពោះការដកព្យួរអភ័យឯកសិទ្ធិរបស់ លោក សម រង្ស៊ី នេះ មិនមែនកើតមានតែពីអ្នកនយោបាយជាន់ខ្ពស់នៃសភាសហរដ្ឋអាមេរិក នោះទេ។ ពីសភាទ្វីបអឺរ៉ុបសហភាពនៃ២៧ប្រទេសដែលភាគច្រើនជាអ្នកមាន ហើយក៏ជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជានោះ សមាជិក សភាអឺរ៉ុបក៏បានមានប្រតិកម្មស្របគ្នានឹងអ្វីដែលសមាជិកសភាសហរដ្ឋអាមេ រិក បានសម្តែងក្នុងការរិះគន់និងថ្កោលទោសចំពោះចំណាត់ការដោយសមាជិក សភាគណបក្សប្រជាជនដែលបានដកព្យួរអភ័យឯកសិទ្ធិសភារបស់លោក សម រង្ស៊ីព្រោះតែរូបគាត់បានបំពេញតួនាទីហ៊ាននិយាយការពារឈឺឆ្អាលនឹងទុក្ខ លំបាករបស់ប្រជារាស្ត្រខ្មែរដែលបាត់បង់ដីស្រែនោះដែរ។

លោក ឱម យ៉ិនទៀង ទីប្រឹក្សារដ្ឋាភិបាលបានអះអាង ថា នឹងមិនធ្វើអត្ថា ធិប្បាយនោះទេ ពីព្រោះតែ «អត់មានអ្វីនិយាយទេ ដោយសារការនិយាយទៅ ខាតទៅៗ» គាត់បានប្រាប់កុំឱ្យអ្នកកាសែតសួរគាត់ទៀត។

ទន្ទឹមគ្នានេះ លោក ផៃ ស៊ីផាន បាននិយាយថា ការដកព្យួរអភ័យឯកសិទ្ធិសភា​របស់លោក សម រង្ស៊ី ជាការអនុវត្តតាមគោលការណ៍នីតិរដ្ឋ ហើយពុំមាន ប្រទេសណា ឬប្រការណាមួយមានឥទ្ធិពលលើការសម្រេច របស់កម្ពុជានោះ ទេ។

មន្ត្រីអង្គការសង្គមស៊ីវិលបានអធិប្បាយការដកព្យួរអភ័យឯកសិទ្ធិសភាលោក សម រង្ស៊ី នេះថា ជារូបភាពមួយបញ្ចាក់ឱ្យឃើញនូវអ្វីដែលគេពិពណ៌នាថា ជា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងផែនការ បិទសម្លេងគណបក្ស ប្រឆាំង ហើយនេះជាវិធានការដែលគេពិពណ៌នាថា បញ្ជាក់ឱ្យដឹងនូវស្ថានភាព ជំហរនយោបាយរណបរដ្ឋាភិបាលក្រុងហាណូយ ជា សេចក្តីថ្លែងដែលមន្ត្រីរដ្ឋា ភិបាលតែងតែបដិសេធនោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "សមាជិកសភាអាមេរិកនិងសហភាពអឺរ៉ុបថ្កោលទោសការ ព្យួរអភ័យឯកសិទ្ធិសភាលោកសមរង្ស៊ីតាមសំណើយួន"

Anonymous said...

*PHAY SIPHAN ,he is a U.S citizen working in POLITIC in outside united states of America.
*After his loosed business in Longbeach california and after his got Batons from CPP [Deleted him from CPP since over 3 years ago]his became a GOOD ROBOT of CPP and his became a BLINDED AND DEAF guy Now.
KHMER1970