Featured Posts

Friday, November 20, 2009

កម្ពុជាផ្អាកការងារជនជាតិសៀម៩នាក់របស់ក្រុមហ៊ុនពិនិត្យ សេវាកម្មផ្លូវអាកាស

ក្រុមហ៊ុនត្រួតពិនិត្យដែនអាកាសកម្ពុជា
ជនជាតិសៀមចំនួន៩នាក់ដែលធ្វើការនៅក្រុមហ៊ុនពិនិត្យសេវាកម្មផ្លូវអាកាស កម្ពុជា (CAT) ត្រូវបានរដ្ឋាភិបាលផ្អាកការងារជាបណ្តោះអាសន្ន ក្រោយពីអាជ្ញា ធររដ្ឋាភិបាលបានចាប់ខ្លួនបុរសសៀមម្នាក់ពីបទចារកិច្ច។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា បុគ្គលិកជនជាតិសៀមទាំង នោះត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ហើយត្រូវជំនួយដោយបុគ្គលិក កម្ពុជាដើម្បីជាការការពារសន្តិសុខជាតិ។

លោក សយ សុផាន់ អនុរដ្ឋលេខាធិការនៃអាកាសចរណ៏ស៊ីវិលប្រចាំទីស្តីការ គណៈរដ្ឋមន្រ្តីត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងក្រុមហ៊ុនសេវាកម្មត្រួតពិនិត្យផ្លូវ អាកាសកម្ពុជានេះជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា ក្រុមហ៊ុនសេវាកម្មត្រួតពិនិត្យផ្លូវអាកាសកម្ពុជា គឺជាក្រុមហ៊ុន វិនិយោគដោយក្រុមហ៊ុនសាជីវកម្ម SAMAT របស់ប្រទេសថៃក្នុងទឹកប្រាក់ ប្រមាណ២០លានដុល្លារអាមេរិកសម្រាប់រយៈពេល៣២ឆ្នាំ។ ក្រុមហ៊ុននេះមាន តួនាទីពិនិត្យទៅលើការហោះហើររបស់យន្តហោះទាំងអស់នៅក្នុងដែនអាកាស ប្រទេសកម្ពុជា។

កាសែតបាងកកប៉ុស្តិ៏ចេញផ្សាយកាលពីថ្ងៃម្សិលមិញបានដកស្រង់សម្តី លោក វ៉ាតឆៃ វីឡៃឡាក់ ប្រធានក្រុមហ៊ុនសាជីវកម្ម SAMAT ថារដ្ឋាភិបាលកម្ពុជាបាន បញ្ជាឲ្យបុគ្គលិកថៃចាកចេញជាបន្ទាន់ហើយហាមប្រាមពួកគេមិនឲ្យវិលត្រឡប់ មកវិញទេរហូតដល់នីតិវិធីប្រឆាំងនឹងលោក ស៊ីវ៉ារ៉ាក់ ចូធិពង់ ដែលជាប់ចោទ ក្នុងការធ្វើចារកិច្ចនៅកម្ពុជាត្រូវបញ្ចប់។

ប្រធានក្រុមហ៊ុនសាជីវកម្ម SAMAT ត្រូវបានដកស្រង់សម្តីថា លោកត្រូវតែគោ រពតាមបញ្ជារដ្ឋាភិបាលខ្មែរ ហើយលោកចង់ឲ្យរដ្ឋាភិបាលប្រទេសថៃជួយចរចា ជាមួយប្រទេសកម្ពុជាដើម្បីរកច្រកដោះស្រាយបញ្ហានេះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "កម្ពុជាផ្អាកការងារជនជាតិសៀម៩នាក់របស់ក្រុមហ៊ុនពិនិត្យ សេវាកម្មផ្លូវអាកាស"

Anonymous said...

លឺថា ក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុន បារាំង កាលពីបើក ទ្វាភ្លាមៗ ចុះអាឡូវម៉េចក៏ទៅជា​សៀម ទៅវិញ