Featured Posts

Friday, November 20, 2009

អគ្គីភ័យលេបត្របាក់លំនៅដ្ឋានពលរដ្ឋ២២៥ខ្នងនៅសង្កាត់ ច្រាំងចំរេះ២

សកម្មភាពពន្លត់អគ្គីភ័យនៅសង្កាត់ច្រាំងចំរេះ
លំនៅដ្ឋានរបស់ជាតិសាសន៍ បី គឺខ្មែរ, ខ្មែរឥស្លាម និងយួន ចំនួន២២៥ខ្នង បានបំផ្លាញឱ្យក្លាយទៅជាផេះ ក្នុងរយៈពេលជាង៤ម៉ោង។ រថយន្តពន្លត់អគ្គិ ភ័យជាង២០គ្រឿង និងការជួយពន្លត់ពីកប៉ាល់ក្នុងទន្លេផង ក៏មិនអាចទប់ស្កាត់ មហិច្ឆតានៃអំណាចភ្លើងដែលជួយពន្យុះដោយខ្យល់ ពីទន្លេសាបផងនោះបាន លេបត្របាក់លំនៅដ្ឋានធ្វើឈើលើថ្មក្រោមពីថ្មីទាំងលើទាំងក្រោមប្រក់ស័ង្កសី និងក្បឿងបានដែរ។

ព្រឹត្តិការណ៍នោះ បានកើតមាននៅម៉ោង៧ និង៣០នាទីព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ទើបសមត្ថកិច្ចធ្វើអន្តរាគមន៍ពន្លត់បាន ខណៈដែលអគ្គីភ័យបំផ្លាញ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋអស់រាប់រយទៅហើយនោះ ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ការឆេះនេះ ទំនងជាផ្តើម ចេញពីទុះសេខ្សែភ្លើង។

ទោះជាយ៉ាងណា អគ្គីភ័យដ៏កំណាចនេះ មិនបានធ្វើឲ្យបាត់បង់ជីវិតមនុស្សទេ ដោយគ្រាន់តែធ្វើឲ្យរបួស និងសន្លប់បីបួននាក់ប៉ុណ្ណោះ ដោយសារតែរន្ធត់នឹង មហន្តរាយនេះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "អគ្គីភ័យលេបត្របាក់លំនៅដ្ឋានពលរដ្ឋ២២៥ខ្នងនៅសង្កាត់ ច្រាំងចំរេះ២"