Featured Posts

Friday, November 20, 2009

តុលាការគ្រោងកាត់ក្តីម្តងទៀតក្នុងសំណុំរឿងលោក មឿង សុន

លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការម្តងទៀតនៅថ្ងៃទី២៤ ខែ វិច្ឆិកាលើសំណុំរឿងលោក មឿង សុនដែលបាននិយាយរិះគន់ថាការដាក់អំពូល ភ្លើងនៅប្រាសាទអង្គរវត្តធ្វើឲ្យខូចប្រាសាទ។

លោក ឆាយ គង់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ហេតុផល នៃការកាត់ក្តីឡើងវិញនេះ គឺជាកិច្ចការផ្ទៃក្នុងតុលាការ ហើយលោកមិនអាច និយាយបានទេថា តើលោក មឿង សុន នឹងត្រូវចាប់ខ្លួនឬអត់ ប្រសិនបើលោក សម្រចចិត្តវិលត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ។ ដោយលោកបានបន្តថា សវនាការនេះនឹងនៅតែបន្ត ទោះបីជាចុងចោទអវត្ត មានក៏ដោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា តុលាការបានកាត់ទោសលោក មឿង សុន ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ហើយតម្រូវឲ្យលោកបង់ប្រាក់ពិន័យចំនួន ១៥លានរៀលក្រោមបទផ្សាយព័ត៌មានមិនពិត។ ការចោទប្រកាន់នេះត្រូវបានធ្វើ ឡើងក្រោយពីមានការផ្សាយព័ត៌មាននានាស្តីអំពីការដាក់អំពូលភ្លើងនៅ ប្រាសាទអង្គរវត្ត ដែលលោក មឿង សុន បានរិះគន់ថា ការដាក់អំពូលនោះនឹង ធ្វើឲ្យប៉ះពាល់ដល់ប្រាសាទអង្គរវត្ត។ បច្ចុប្បនលោក មឿង សុន កំពុងនិរទេស ខ្លួនក្នុងប្រទេសបារាំង៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "តុលាការគ្រោងកាត់ក្តីម្តងទៀតក្នុងសំណុំរឿងលោក មឿង សុន"