Featured Posts

Friday, November 20, 2009

ជំទាវម៉ែនសំអនត្រឡប់ពីជួបមេដឹកនាំយួនហាណូយក៏បាន ដើរចែកអំណោយឱ្យជនជាតិយួននៅកម្ពុជា

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីខ្មែរ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សកុម្មុយ នីស្តត្រួតត្រាប្រទេសយួន ត្រូវបានទូរទស្សន៍កម្ពុជាចាក់ផ្សាយនូវរូបភាពនៃការ ដែលគាត់បានដើរជាមួយមន្ត្រីយួន ក្នុងការចុះចែកអំណោយឱ្យជនជាតិយួន នៅតាមបណ្តាសមាគមនានាក្នុងប្រទេសកម្ពុជា។

ការផ្សាយរបស់ទូរទស្សន៍ ជាតិកាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានបង្ហាញនូវរូបភាព របស់ឧបនាយករដ្ឋមន្ត្រីលោកស្រី ម៉ែន សំអន នៃរដ្ឋាភិបាលកម្ពុជាដើរជាមួយ មន្ត្រីយួនក្នុងការចុះចែក អំណោយជួយដល់ជនជាតិយួននៅក្នុងប្រទេសកម្ពុជា ដូចជានៅភូមិលើទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងជាដើម។ ការគួរឱ្យកត់សម្គាល់ នោះ គឺការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានចៀសវាងមិនប្រើពាក្យឱ្យចំ ព្រឹត្តិការណ៍ដែលពិពណ៌នាថា លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៃ រដ្ឋាភិបាលកម្ពុជារួមជាមួយមន្ត្រីយួន បានដើរចែកអំណោយដល់ជនជាតិវៀត ណាម «នៅក្រៅប្រទេស» ជាពាក្យដែលគេប្រើជំនួសជនជាតិយួន​នៅក្នុង ប្រទេសកម្ពុជា មើលទៅដោយសារការប្រើពាក្យថា ជនជាតិនៅកម្ពុជានាំឱ្យ មានការកត់សម្គាល់ឃើញនូវការយកចិត្តទុកដាក់ពិសេស របស់រដ្ឋាភិបាល ចំពោះជនជាតិយួនច្រើនជាងចំពោះជនជាតិខ្មែរ ជាពិសេសច្រើនជាងការយក ចិត្តទុកដាក់ដល់ជនជាតិខ្មែរក្រោមនៅកម្ពុជា។

ការចុះចែកអំណោយរបស់មន្ត្រីជាន់ខ្ពស់ថ្នាក់ឧបនាយករដ្ឋមន្ត្រីលោកស្រី ម៉ែន សំអន នេះ បានធ្វើឡើងក្រោយពីគាត់បានវិលត្រឡប់មកពីជួបមេដឹកនាំយួន ង្វៀន តាន់ឌុង នៅទីក្រុងហាណូយកាលថ្មីៗនេះ។

វត្តមានជនអន្តោប្រវេសន៍យួននៅកម្ពុជា គឺជាកង្វល់បារម្ភ មិនតែក្នុងមជ្ឈដ្ឋាន ខ្មែរម្ចាស់ស្រុកនោះទេ ក៏ប៉ុន្តែនៅក្រោមក្រសែភ្នែករបស់ក្រុមអ្នកសង្កេតការណ៍ អន្តរជាតិនោះផងដែរ។ មានការពិពណ៌នាថា ជនអន្តោប្រវេសន៍យួននៅកម្ពុជា មានចំនួនដល់ច្រើនលាននាក់ ហើយដែលបានហូរចូលមកក្នុងប្រទេសនេះ ជាពិសេសចាប់តាំងពីយួនបានលើកកងទ័ពជាង២០ម៉ឺននាក់ចូលលុកលុយកាន់ កាប់កម្ពុជា ពីដើមខែមករាឆ្នាំ១៩៧៩ និងត្រួតត្រាប្រទេសនេះជាង១០ឆ្នាំមុន នឹងបង្ខំចិត្តដកទ័ពទៅវិញ ដោយសារសម្ពាធពីអន្តរជាតិ និងពីប្រជារាស្ត្រខ្មែរ នោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ជំទាវម៉ែនសំអនត្រឡប់ពីជួបមេដឹកនាំយួនហាណូយក៏បាន ដើរចែកអំណោយឱ្យជនជាតិយួននៅកម្ពុជា"