Featured Posts

Thursday, November 19, 2009

សេដ្ឋីព័ត៌មានសៀមបង្កើតគណបក្សនយោបាយនៅពេល ថាក់ស៊ីនធ្លាក់ប្រជាប្រិយភាព

លោក ស៊ុនធិ លឹមថងគុល សេដ្ឋព័ត៌មានសៀម បានបង្កើតគណបក្សនយោ បាយថ្មីមួយសំរាប់ប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ហើយនៅខណៈដែល លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីសៀមធ្លាក់ប្រជាប្រិយយ៉ាង គំហុក បន្ទាប់ពីវាយប្រហារព្រះមហាក្សខ្លួនឯង និងទទួលយកតំណែងជា ទីប្រឹក្សាសេដ្ឋកិច្ចប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន និងជាសមាជិកគណៈ រដ្ឋមន្ត្រីខ្មែរនោះ។

យោងតាមវីបសាយសៀម កាលពីថ្ងៃទី១៨ វិច្ឆិកា ២០០៩ បានឱ្យដឹងថា គណ បក្សថ្មីរបស់លោកស៊ុនធិ លឹមថងគុល មានឈ្មោះថា គណបក្ស ម៉ាតុភូមិ, ហើយប្រធានគណបក្សថ្មីនេះនិយាយថា គណបក្សរបស់លោកនឹងមានការ បង្រួបបង្រួមជាតិសាសន៍សៀមក្រហម សៀមលឿងនិងសៀមខៀវដែលកំពុង តែមានជម្លោះផ្ទៃក្នុងនោះ។

លោក ស៊ុនធិ លឹមថងគុល បានបញ្ជាក់ទៀតថា គណបក្សរបស់លោកក៏នឹង ធ្វើការជាមួយលោកអាប់ភីស៊ីត វាចាជីវ៉ា ដែលកំពុងកាន់អំណាចសព្វថ្ងៃនេះ បើសិនជាគណបក្សប្រជាធិបតេយ្យរបស់គាត់ចាញ់ការបោះឆ្នោតនាពេលខាង មុខ។ ប៉ុន្តែសេដ្ឋីព័ត៌មានរូបនេះមិនបានបញ្ជាក់ទេថា នឹងធ្វើការជាមួយនឹងក្រុម អាវក្រហមដែលគាំទ្រលោកថាក់ស៊ីននោះទេ។

ការសំរេចបង្កើតគណបក្សរបស់អ្នកព័ត៌មាននៅប្រទេសសៀមនេះ នៅពេល គាត់ដឹងថា លោកថាក់ស៊ីន បានដើរនយោបាយខុស រយៈពេលចុងក្រោយនេះ គឺការរិះគន់ព្រះមហាក្សត្រភូមិពល អាតុលយ៉ាដេត ដែលពលរដ្ឋសៀមគោរព ស្មើអាទិទេព។ កាយវិការរបស់លោកថាក់ស៊ីន មួយទៀតនោះ គឺគាត់ទទួល យកតំណែងជាសមាជិករដ្ឋាភិបាលកម្ពុជា និងការចាប់ដៃគ្នាជាមួយលោក ហ៊ុន សែន នេះបានធ្វើអោយអ្នកជាតិនិយមរបស់សៀមខ្លះ និយាយថាលោក ថាក់ ស៊ីន ចាប់ដៃជាមួយសត្រូវ ប្រឆាំងជាតិសាសន៍ខ្លួនឯង។ បញ្ហានេះបានធ្វើឱ្យ លោក ថាក់ស៊ីន និងក្រុមអាវក្រហមរបស់ពួកគាត់រក្សាភាពស្ងប់ស្ងៀមរយៈ ពេលចុងក្រោយនេះ ថាតើនឹងត្រូវបន្តដំណើរយ៉ាងម៉េចទៀត ដើម្បីស្តារមុខ មាត់នយោបាយឱ្យប្រសើរឡើងវិញ នៅខណៈដែលលោកអាប់ភីស៊ីត កំពុងតែ មានប្រជាប្រិយភាពនាំមុខគេនេះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "សេដ្ឋីព័ត៌មានសៀមបង្កើតគណបក្សនយោបាយនៅពេល ថាក់ស៊ីនធ្លាក់ប្រជាប្រិយភាព"