Featured Posts

Thursday, November 19, 2009

មន្ត្រីរាជាយស្ម័យយានកម្ពុជារាប់រយនាក់តវ៉ាសុំបើកប្រាក់ខែ​ សម្រាប់ខែតុលា

មន្ត្រីរាជការនៃរាជាយស្ម័យយានកម្ពុជាជាង១០០នាក់ តំណាងឱ្យជាង៣០០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅក្នុងស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ ដើម្បីសុំឱ្យថ្នាក់ លើកបើកប្រាក់ខែជូនពួកគាត់សម្រាប់ខែតុលា និងពាក់កណ្តាលខែវិច្ឆិកា ២០០៩នេះ។ ភ្លាមៗនោះរដ្ឋលេខាធិការក្រសួងសាធារណការបានចេញសេចក្តី ជូនដំណឹងដើម្បីរំងាប់កំហឹងតវ៉ារបស់មន្ត្រីទាំងនោះ ដោយកំណត់ពេលច្បាស់ លាស់សម្រាប់បើកប្រាក់ខែសំរាប់ខែតុលានៅចុងខែនេះ។ ការតវ៉ាបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០០៩។

រឿងដែលឈានទៅដល់ធ្វើអោយមន្ត្រីរាជការនៃស្ថាប័នជាតិមួយនេះតវ៉ា ដោយគ្រាន់តែយឺតយ៉ាវបន្តិចបន្តួចនេះ ដោយសាររាជាយស្ម័យយានកម្ពុជា បានផ្ទេរពីស្វយ័តទៅរដ្ឋគ្រប់គ្រងវិញ ហើយធ្វើឱ្យមន្ត្រីរាជការដែលមានប្រាក់ ខែតិចតួចនោះព្រួយបារម្ភថា តើពួកគេនឹងត្រូវបើកខែពីណាសម្រាប់ខែតុលា និងពាក់កណ្តាលខែវិច្ឆិកានេះ។

រាជាយស្ម័យយានកម្ពុជាគឺជាស្ថាប័នស្វយ័តចាប់តាំងពីឆ្នាំ២០០០មកម៉្លេះ, ហើយនៅថ្ងៃទី១៥ វិច្ឆិកា ២០០៩ កន្លងទៅនេះ, រាជាយស្ម័យយានបានផ្ទេរពី ស្វយ័តទៅជូនរដ្ឋវិញ ដោយសារតែរដ្ឋបានជួលទីតាំងនេះអោយទៅក្រុមហ៊ុន អូស្ត្រាលីមួយធ្វើវិនិយោគរយៈពេល៣០ឆ្នាំ។ បញ្ហានេះក៏បានធ្វើអោយមន្ត្រីរាជ ការ ជាង៣០០នាក់សំ ដែងនូវការព្រួយបារម្ភអំពីការបាត់ប្រាក់ខែរបស់ពួកគាត់ សំរាប់ខែតុលា និងពាក់កណ្តាលខែវិច្ឆិកា ។

ភ្លាមៗនោះ ដើម្បីរំងាប់ដល់ការតវ៉ារបស់មន្ត្រីរាជការទាំងនោះ, លោកម៉ុម ស៊ីបុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តី ជូនដំណឹងមួយស្តីពីការបើកប្រាក់ខែសម្រាប់ខែតុលា ឆ្នាំ២០០៩ ដោយប្រាប់ ឱ្យមន្ត្រីបុគ្គលិកកម្មកររាជាយស្ម័យយាននាំគ្នាទៅបើកប្រាក់ខែសំរាប់ខែតុលា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩ វេលាម៉ោង ៨ ៖០០ព្រឹក នៅរាជាយស្ម័យយាន កម្ពុជា៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "មន្ត្រីរាជាយស្ម័យយានកម្ពុជារាប់រយនាក់តវ៉ាសុំបើកប្រាក់ខែ​ សម្រាប់ខែតុលា"

Borey said...

ចុះអា ស សុភាព ហ្នឹងស្អីវា...វាជាមន្ត្រីរដ្ឋាភិបាល ឬក៏ជាអ្នកកាសែត អីក៏បង្ហាញមុខនៅគ្រប់ទីកន្លែង យ៉ាងហ្នឹង។

អាមួយនេះ ជាព្រះនារាយ ទីពីរ​ បន្ទាប់ពី អាជ្រូក សុខ អាន