Featured Posts

Thursday, November 19, 2009

ខ្មែរក្រោមធ្វើពិធីរំលឹកខួបលើកទី៣៣នៃចលនាតស៊ូទាមទារ សិទ្ធិសេរីភាព

កាលពីព្រឹកថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០០៩ នៅឯវត្តសាមគ្គីរង្សីដែលស្ថិនៅក្នុង​ភូមិ​ទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ មេអង្គការសមាគម ខ្មែរ​កម្ពុជាក្រោមបានប្រារឰខួបលើកទី៣៣ នៃទិវាចលនាតស៊ូទាមទារសិទ្ធិសេរី ភាពនៅដែនដីកម្ពុជាក្រោម(១៦ វិច្ឆិកា ឆ្នាំ១៩៧៦-១៦ ខែវិច្ឆិកា ឆ្នាំ ២០០៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឧបជ្ឈាយ៍មហា យឿង សិន ព្រះចៅអធិការ វត្តសាមគ្គីរង្សី និងជាព្រះប្រធានសមាគម ព្រះសង្ឃខ្មែរកម្ពុជាក្រោម ។

លោកគឹម ប៉ុកកែវ ដែលជាជនរងគ្រោះកាលពី៣៣ឆ្នាំមុន តំណាងឱ្យជនរង គ្រោះ, លោក សឺន យឿង នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិ មនុស្សនិងអភិវឌ្ឍន៍ លោក ថាច់ សេដ្ឋា មានសុន្ទរកថានៅក្នុងពិធីនោះ។ ខ្លឹម សារនៃសុន្ទរកថា របស់អ្នកទាំងនោះ គឺផ្តោតទៅលើទង្វើរបស់រដ្ឋាភិបាលវៀត ណាមដ៏អមនុស្សធម៌ មកលើបងប្អូនជនរួមឈាមខ្មែរកម្ពុជាក្រោមកាលពីអតីត កាលរហូតមកដល់បច្ចុប្បកាលនេះ ដោយហេតុថា ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែ វិច្ឆិកាឆ្នាំ១៩៧៦ បងប្អូនជនរួមឈាមខ្មែរកម្ពុជាក្រោមមានការឈឺចាប់យ៉ាង ខ្លាំងនូវទង្វើទាំងឡាយ របស់អាជ្ញាធរវៀតណាម ដូចជាការបែងចែករបប និង ការបែងចែកតួនាទីនៅក្នុងជួររដ្ឋាភិបាលនៃថ្នាក់មូលដ្ឋានមានការរើសអើង យ៉ាងខ្លាំងនិងការគោរពប្រពៃណីទំនៀមទម្លាប់ជំនឿសាសនាបានរឹតបន្តឹង ព្រមទាំងមានការបិទសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរជាទីបំផុត នៃការសិក្សារៀន សូត្រ ពិសេសសហព័ន្ធសិស្សគឺជាសិស្សឈានមុខរាប់ពាន់នាក់ត្រូវបានបិទ ទាំងស្រុង ។ ដូច្នេះការទាមទាររបស់បងប្អូនជនរួមខ្មែរកម្ពុជាក្រោម គឺជារឿង ត្រឹមត្រូវ មិនគួរណារដ្ឋាភិបាលវៀតណាមប្រើអាវុធស្វ័យប្រវត្តិទំនើបៗបាញ់ ប្រហារមកលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមបែបនេះទេ ដែលនេះគឺជាទង្វើ អមនុស្សធម៌យ៉ាងពិតប្រាកដ។

ដោយឡែកព្រះតេជគុណ យឿន សិន មានសង្ឃដីកាថា ព្រះអង្គគឺជាពូជអ្នក ស្លាប់, បើមិនស្លាប់ឥឡូវ ដល់ចាស់ក៏ស្លាប់ដែរ។ ម៉្លោះហើយព្រះអង្គមិនដែល ខ្លាចយួនទេទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ, ហើយការប្រារឰពិធី កាន់ទុក្ខខួបលើកទី៣៣ នៃទិវាចលនា តស៊ូទាមទារសិទ្ធិសេរីភាពរបស់យុទ្ធជន យុទ្ធនារីខ្មែរកម្ពុជាក្រោមនាពេលនេះ គឺបានកើតឡើងដោយអង្គការសមាគម ខ្មែរកម្ពុជាក្រោមទាំងអស់ នៅ កម្ពុជា ដូចមាននៅក្នុង កម្មវិធី បុណ្យស្រាប់។ ដូច្នេះអាត្មាមានទឹកចិត្តសប្បាយរីករាយដោយឃើញបងប្អូនខ្មែរកម្ពុជាក្រោម ចេះស្រឡាញ់គ្នា សាមគ្គីគ្នា កុំគិតពីការនឿយហត់អ្វីឡើយ។ នេះជាមោទន ភាពមួយសំរាប់ជាតិយើង៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ខ្មែរក្រោមធ្វើពិធីរំលឹកខួបលើកទី៣៣នៃចលនាតស៊ូទាមទារ សិទ្ធិសេរីភាព"