Featured Posts

Wednesday, November 18, 2009

សមរង្ស៊ីយករឿងព្យួរអភ័យឯកសិទ្ធិសភាលោកទៅតវ៉ានៅ សភាសហភាពអឺរ៉ុបនិងសភាពិភពលោក


ជាប្រតិកម្មដូចការសម្តែងឲ្យដឹងនៅក្នុងមជ្ឈដ្ឋានប្រជារាស្ត្រខ្មែរទូទៅ អំពីការ ដែលសមាជិកសភាគណបក្សប្រជាជនយកមន្ទីរសភាជាតិទៅបើកការប្រជុំជា សម្ងាត់ស៊ុំគ្រលំគ្នាដកព្យួរអភ័យឯកសិទ្ធិសភារបស់លោក សម រង្ស៊ីបន្ទាប់ពី នាយករដ្ឋមន្ត្រីយួនខឹងសម្បារ និងទាមទារឲ្យមេដឹកនាំកម្ពុជាប្រឆាំងនឹងលោក សមរង្ស៊ីនោះ ប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា និងជាសមាជិកសភា កម្ពុជាបានលើកបញ្ហានេះទៅប្តឹងតវ៉ាដល់ទីក្រុងប្រិចសែល រដ្ឋធានីនៃសហ គមន៍អឺរ៉ុប ក៏ដូចជាទៅទីស្នាក់ការធំនៃសហភាពអន្តរសភាជាង១រយប្រទេស នៅទីក្រុងសឺណែវប្រទេសស្វីស។

ដោយមានប្រសាសន៍សង្កត់បញ្ជាក់ថា «ខ្ញុំទៅទីក្រុងប្រិចសែលដើម្បីជួបសភា តំណាងសហភាពអឺរ៉ុបខាងសមាជិកសភាអឺរ៉ុបយ៉ាងច្រើនបានសម្តែងការគាំទ្រ ចំពោះ ខ្ញុំ ចំពោះគោលនយោបាយនិងលទ្ធិប្រជាធិបតេយ្យ»។

លោក សម រង្ស៊ី ក៏បានបញ្ជាក់បន្ថែមថា «រួចខ្ញុំនឹងទៅទីក្រុងសឺណែវ នៃ ប្រទេសស្វីស ដែលនៅទីនោះមានទីស្នាក់ការអន្តរសភាដែលបានសម្តែងការ ចាប់អារម្មណ៍បច្ចុប្បន្ននេះនិងថ្កោលទោសសភាកម្ពុជាសព្វថ្ងៃដែលបានរំលោភ សិទ្ធិសេរីភាពនៃការបញ្ចោញមតិរបស់សមាជិកសភានៃប្រទេសកម្ពុជា»។

ពួកអ្នកសង្កេតការណ៍និងសារព័ត៌មានអន្តរជាតិល្បីៗបានធ្វើការកត់សម្គាល់ ថា ចំណាត់វិធានការដោយសមាជិកសភាគណបក្សប្រជាជនដកព្យួរអភ័យ ឯកសិទ្ធិសភារបស់លោក សម រង្ស៊ី ជាសមាជិកសភាកម្ពុជាទី៣ដែលរងវិធាន ការបែបនេះក្នុងឆ្នាំ២០០៩ ហើយជាការធ្វើឡើងក្រោយមានការតវ៉ារបស់ នាយករដ្ឋមន្ត្រីយួន ក៏ដូចជាបណ្តឹងរបស់អាជ្ញាធរស្រុកចន្ទ្រា ខេត្តស្វាយរៀង ទៅតុលាការ ជាព្រឹត្តិការណ៍ដែលបានកើតមានឡើងតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពី រដ្ឋាភិបាលលោកហ៊ុន សែន បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនូវអតីត នាយករដ្ឋមន្ត្រីសៀម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចូលមកកម្ពុជា និងតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះក្រោយពេលនាយករដ្ឋមន្ត្រីយួនទាមទារឲ្យអាជ្ញាធរកម្ពុជា ប្រឆាំងនឹងលោក សម រង្ស៊ី រឿងទឹកដីព្រំដែនខេត្តស្វាយរៀងជាប់ជាមួយ ប្រទេសយួន។

លោក វ៉ា គឹមហុង នៃគណៈកម្មការព្រំដែនកម្ពុជាបានអះ អាងថា បញ្ហានោះ មិនមែនជាការលេងសើចនោះទេ ហើយថាបង្គោលនោះត្រូវបោះដើម្បីជា តម្រុយនៅព័ទ្ធជុំវិញបង្គោលធំ ដែលនឹងត្រូវធ្វើការពិនិត្យសម្រេចថា ទីណាជាទី កំណត់នៃបង្គោលស្ថាពរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជានិងវៀតណាម។

ប៉ុន្តែសម្រាប់ប្រជារាស្ត្រខ្មែរ ការបោះបង្គោលតម្រុយ ដោយគណៈកម្មការ ព្រំដែនប្រទេសទាំងពីរនៅលើដីស្រែកសិករខ្មែរដែលធ្លាប់បានធ្វើ និងកាន់កាប់ ច្រើនតំណរមកហើយនោះ ជាតឹកតាងគ្រប់គ្រាន់ដើម្បីឲ្យប្រជារាស្ត្រម្ចាស់ដី ស្រែយល់បានថា ដីស្រែរបស់ពួកគាត់នឹងត្រូវបាត់បង់ដោយការកាត់យករបស់ ប្រទេសយួន តាមយៈការបោះបង្គោលដោយរដ្ឋាភិបាលគណបក្សប្រជាជន ជាមួយប្រទេសយួន ហើយដែលរឿងនេះបង្កើតនូវសេចក្តីសង្ស័យយ៉ាងច្រើន ដល់ការងារវាស់វែងខ្សែបន្ទាត់ព្រំដែនកម្ពុជាថ្មី ដែលធ្វើឲ្យដីស្រែប្រជាកសិករ ខ្មែរច្រើនរយហិកតាត្រូវបាត់បង់ដោយពុំមានការជួយដោះស្រាយពីអាជ្ញាធរ នោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "សមរង្ស៊ីយករឿងព្យួរអភ័យឯកសិទ្ធិសភាលោកទៅតវ៉ានៅ សភាសហភាពអឺរ៉ុបនិងសភាពិភពលោក"

Anonymous said...

*For Fair regime is O.K.But for Hun sen regime not good for them.so his statments in europe will Enlarge the problem soon.CPP entourages can not excuse him....Because they're a consiences betrayers and living under HANOI influences.The Big point is: About 75% of CPP High range Members are former khmer rouge re-bon by viet-nam Hanoi and about 25 % they're a Lays off guys from France,u.s.a ect....Ang vong vathana for example.
KHMER1970

Anonymous said...

*Alot guys from France or u.s.a jumping in CPP for Power and Money only...some guys are loosed business,loosed job or Fund and they'e BLINDS,DEAFS...THE'YRE SCARED VIET-NAM HANOI like Big Head chiem yeap,yourn head Va kim hong for example.
KHMER1970