Featured Posts

Wednesday, November 18, 2009

ស៊ូថេបព្រមានប្រើយន្តហោះចម្បាំងកំទេចយន្តហោះថាក់ស៊ីន បើឆ្លងកាត់ដែនអាកាសសៀម

លោកស៊ូថេប ថងស៊ូបាន ឧបនាយករដ្ឋមន្ត្រីសៀមបានព្រមានជាផ្លូវការថា សៀមនឹងប្រើយន្តហោះចម្បាំងកំទេចយន្តហោះលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីសៀមដែលសព្វថ្ងៃជាទីប្រឹក្សាសេដ្ឋកិច្ច របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបើសិនជាយន្តហោះដឹក លោកថាក់ស៊ីន ហោះឆ្លងដែនអាកាសសៀម ។

កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០០៩គេហទំព័រ twitter របស់លោកថាក់ស៊ីន បាន បង្ហោះសំដែងអំពីកង្វល់នេះ, ហើយគេក៏មិនទាន់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនមានមធ្យោបាយយ៉ាងណា ដើម្បីការពារសុវត្ថិភាពទីប្រឹក្សាសេដ្ឋកិច្ច ថ្មីដែរ បើសិនជាលោកថាក់ស៊ីន ពិតជាមានបំណងមកកម្ពុជាជាថ្មីម្តងទៀត នោះ ជាពិសេសមកធ្វើការងារជាទីប្រឹក្សាសេដ្ឋកិច្ចឲ្យលោកហ៊ុន សែន និង ជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ។

អតីតនាយករដ្ឋមន្ត្រីសៀមដែលទម្លាក់ពីអំណាចដោយរដ្ឋប្រហារយោធាមិន បង្ហូរឈាមរូបនេះ បានត្អូញត្អែរតាមរយៈ ការបង្ហោះលើគេហទំព័រ ដោយ សំដែងនូវភាពខ្វាយខ្វល់ចំពោះចំណាត់ការរដ្ឋាភិបាលលោក អាប់ភីស៊ីត វាចា ជីវ៉ា ដែលមិនអនុញ្ញាតឲ្យយន្តហោះរបស់លោកណាមួយបើកឆ្លងកាត់ទឹកដី សៀមនោះ ។

ការថ្លែងរបស់លោកថាក់ស៊ីន ដែលជាសមាជិករាជរដ្ឋាភិបាលថ្មី របស់កម្ពុជា នេះ គឺធ្វើឡើងបន្ទាប់ពីលោកស៊ូថេប ថងស៊ូ បាន បានព្រមានមិនអនុញ្ញាតឲ្យ លោក(ថាក់ស៊ីន)ធ្វើដំណើរតាមយន្តហោះឆ្លងកាត់ប្រទេសសៀម។

លោកថាក់ ស៊ីនបានថ្លែងថា «ខ្ញុំមិនត្រឹមតែគេហាមឃាត់ឲ្យធ្វើដំណើរចូល ទឹកដីកំណើតរបស់ខ្ញុំនោះទេ ប៉ុន្តែថែមទាំងមិនអនុញ្ញាតឲ្យខ្ញុំឆ្លងកាត់ដែន អាកាសទៀតផង។ ពួកគេបាននិយាយថា នឹងបញ្ជូនយន្តហោះចម្បាំងដែល មានល្បឿនលឿន ដើម្បីកំទេចយន្តហោះខ្ញុំតែម្តង ប្រសិនបើខ្ញុំធ្វើដំណើរតាម យន្តហោះ ឆ្លងកាត់ទឹកដីថៃនោះ»៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ស៊ូថេបព្រមានប្រើយន្តហោះចម្បាំងកំទេចយន្តហោះថាក់ស៊ីន បើឆ្លងកាត់ដែនអាកាសសៀម"