Featured Posts

Wednesday, November 18, 2009

គណៈរដ្ឋមន្ត្រីសៀមសំរេចបញ្ជូនមន្ត្រីពីររូបមកម្ពុជាដើម្បី ចរចារឿងចារកម្មដែលចាប់ខ្លួន

នៅថ្ងៃម្សិលមិញគណៈរដ្ឋមន្ត្រីសៀមបានបើកកិច្ចប្រជុំជាបន្ទាន់មួយ ហើយបាន សំរេចបញ្ជូនមន្ត្រីចំនួន២នាក់មកកម្ពុជាដើម្បីនិយាយជាមួយរដ្ឋាភិបាលខ្មែរ រឿងចារកម្មខ្លួនម្នាក់គឺឈ្មោះស៊ីវ៉ារ៉ាក់ ចូធីពង្ស អាយុ៣១ឆ្នាំជាបុគ្គលិកបំរើការ នៅក្រុមហ៊ុនសេវាហោះហើកម្ពុជាហៅកាត់ថា CAT ដែលត្រូវចាប់ខ្លួនកាលពី ថ្ងៃទី ១២ វិច្ឆិកា ២០០៩ ពីបទលួចផ្តល់ឯកសារឲ្យរដ្ឋាភិបាលក្រុងបាងកកនូវ ឯកសារហោះហើរបស់លោកថាក់ស៊ីន។

ព័ត៌មានកាលពីរសៀលថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីសៀម បានសំរេចបញ្ជូនមន្ត្រីប៉ូលិសជាវរសេនីយ៍ឯកម្នាក់ និងមន្ត្រីក្រសួងយុត្តិធម៌ ម្នាក់ឲ្យមកកម្ពុជា ដើម្បីចរចាអំពីករណីជនជាប់ចោទសៀមម្នាក់នេះ។

ជាមួយគ្នានោះដែរ គណៈរដ្ឋមន្ត្រីសៀមក៏បានរំលឹកឡើងវិញ នូវគំរោងផ្អាក ប្រាក់កម្ចីនិងក៏បង្កប្រាក់ជំនួយឲ្យមកប្រទេសកម្ពុជាផងដែរ ដោយសារតែ កម្ពុជាតែងតាំងលោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីសៀមឲ្យធ្វើជាទីប្រឹក្សា លោកហ៊ុន សែន ផ្នែកសេដ្ឋកិច្ច និងជាទីប្រឹក្សារាជរដ្ឋាភិបាលនោះ។ ខ្លឹមសារ នៃការប្រជុំរបស់គណៈរដ្ឋមន្ត្រីសៀមនេះ ហាក់ដូចជាបន្ទន់នូវឥរិយាបថបន្តិច ខណៈដែលគេចង់រកផ្លូវដើម្បីរំដោះចារកម្មឲ្យរួចពីការឃុំខ្លួននៅពន្ធនាគារព្រៃ សរបស់ខ្មែរ ។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ថា «យើងបានអនុញ្ញាតឲ្យមន្ត្រីការទូតចូល សួរសុខទុក្ខបុរសនោះនៅម៉ោង២រសៀលថ្ងៃម្សិលមិញ នៅឯពន្ធនាគារដែលឃុំ ខ្លួនបុរសរូបនោះជាបណ្តោះអាសន្ន»។

អ្នកតាមដានស្ថានការណ៍ជម្លោះខ្មែរ-សៀមរយៈពេលចុងក្រោយនេះបាន និយាយថា កម្ពុជាមិនគួរធ្វេសប្រហែសទៅនឹងល្បិចកលណាមួយរបស់ពួក សៀមនោះទេ គឺទាំងសៀមគាំទ្រអាប់ភីស៊ីត វាចាជីវ៉ា កំពុងកាន់អំណាចសព្វ ថ្ងៃ (ពួកអាវលឿង) និងសៀមគាំទ្រលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរត់ គេចខ្លួន (ក្រុមអាវក្រហម)។ ដូច្នេះទាំងសៀមអាវក្រហម ទាំងសៀមអាវលឿង និងទាំងសៀមអាវខៀវ គឺសុទ្ធតែមានមហិច្ឆតាខូចដូចគ្នា ចង់បានទឹកដីនៅជាប់ នឹងព្រំដែនរបស់ខ្លួន៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "គណៈរដ្ឋមន្ត្រីសៀមសំរេចបញ្ជូនមន្ត្រីពីររូបមកម្ពុជាដើម្បី ចរចារឿងចារកម្មដែលចាប់ខ្លួន"