Featured Posts

Saturday, November 21, 2009

កម្មករខ្មែរត្រូវបានសម្លាប់ដោយជនជាតិសៀមដោយសារ ទំនាស់ពាក្យសម្តីពាក់ព័ន្ធនឹងបញ្ហាខ្មែរសៀម

កម្មករខ្មែរម្នាក់ឈ្មោះ ឌៀង អាយុ៤០ឆ្នាំ ត្រូវកម្មករជនជាតិសៀមដែលបំរើការ ឲ្យក្រុមហ៊ុនផលិតកៅស៊ូស្រីមហារាជជាមួយគ្នាវាយនឹងពូថៅចំក្បាលផ្នែកខាង ក្រោយស្លាប់ភ្លាមៗកាលពីរំលងអធ្រាតយប់ថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងទំនាស់ពាក្យ សម្តីមួយដែលមន្រ្តីប៉ូលិសសៀមបញ្ជាក់ថា ពាក់ព័ន្ធនឹងការធ្លាក់ចុះវិស័យការ ទូតរវាងកម្ពុជា-សៀម។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា រហូតមក ដល់ពេលនេះកម្ពុជាមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ ហើយបើសិន ជាមានករណីបែបនេះមែន អគ្គកុងសុលខ្មែរប្រចាំនៅប្រទេសសៀមនឹងធ្វើ របាយការណ៏មកក្រសួង។

ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសអាល្លឺម៉ង់ បានដកស្រង់សម្តីប៉ូលិសសៀមថា កម្មករទាំងជនជាតិសៀមនិងខ្មែរបានផឹកស្រាជាមួយគ្នានៅយប់ថ្ងៃកើតហេតុ ហើយបានទាស់ទែងរហូតក្លាយជាអំពើឃាតកម្ម៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "កម្មករខ្មែរត្រូវបានសម្លាប់ដោយជនជាតិសៀមដោយសារ ទំនាស់ពាក្យសម្តីពាក់ព័ន្ធនឹងបញ្ហាខ្មែរសៀម"