Featured Posts

Saturday, November 21, 2009

ស៊ូថេប ថា ទំនាក់ទំនងការទូតកម្ពុជាសៀមនឹងល្អឡើងវិញ បើថាក់ស៊ីនឈប់ធ្វើជាទីប្រឹក្សា ហ៊ុន សែន

លោក ស៊ូថេប ថងស៊ូបាន ឧបនាយករដ្ឋមន្រ្តីសៀមបានប្រាប់កាសែតសៀម កាលពីម្សិលមិញថា ទំនាក់ទំនងការទូតកម្ពុជា-សៀមអាចនឹងមានភាពល្អ ប្រសើរឡើងវិញ នៅពេលដែលលោក ថាក់ស៊ីន ឈប់ធ្វើជាទីប្រឹក្សារដ្ឋាភិបាល កម្ពុជា។

ថ្លែងប្រាប់កាសែតសៀមបាងកកប៉ុស្តិ៍ ស៊ូថេប ថងស៊ូបាន ឧបនាយករដ្ឋមន្រ្តី សៀមបានឲ្យដឹងថា ការលើកឡើងរបស់លោកមិនមែនលោកស្នើឲ្យរដ្ឋាភិបាល កម្ពុជាធ្វើដូច្នេះនោះទេ ប៉ុន្តែលោកគិតថា នេះជាវិធីដ៏ល្អបំផុតសម្រាប់បញ្ចប់ ភាពតានតឹងរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តីសៀមរូបនេះបន្តទៀតថា លោកគិតថា ជារឿយៗលោក ថាក់ស៊ីន ធ្វើដំណើរមកកម្ពុជាដោយស្ងាត់ៗ គឺដោយសារតែលោក ថាក់ស៊ីន ចង់ប្រើប្រាស់ប្រទេសជិតខាងធ្វើជាមូលដ្ឋាននយោបាយរបស់គាត់។ តែទោះ ជាយ៉ាងណារដ្ឋាភិបាលកម្ពុជាធ្លាប់ការបដិសេធចំពោះការចោទប្រកាន់នេះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ស៊ូថេប ថា ទំនាក់ទំនងការទូតកម្ពុជាសៀមនឹងល្អឡើងវិញ បើថាក់ស៊ីនឈប់ធ្វើជាទីប្រឹក្សា ហ៊ុន សែន"