Featured Posts

Saturday, November 21, 2009

អាជ្ញាធរខ្មែរចាប់ខ្លួនអ្នកភូមិ៧នាក់ដែលប្រឆាំងនឹងក្រុមហ៊ុន យួនយកដីពួកគាត់

គ្រឿងចក្ររបស់ក្រុមហ៊ុនយួនដែលត្រូវប្រជាពលរដ្ឋដុតបំផ្លាញ
គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៩ ម្សិលមិញនេះ សមត្ថកិច្ចខេត្តកំពង់ធំចាប់ បានអ្នកភូមិចំនួន៧នាក់ហើយ នៅក្នុងគំរោងចាប់ខ្លួនចំនួន២០នាក់ ដែលបាន បំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយួន។ ព្រឹត្តិការណ៍ដែលឈានដល់មានការ ប្រើអំពើហិង្សា បានកើតឡើងកាលពីថ្ងៃទី១៦ វិច្ឆិកា ២០០៩ គឺនៅពេលដែល អ្នកភូមិការពារដីកម្មសិទ្ធិរបស់ពួកគាត់ ដែលបណ្តាលឲ្យសន្តិសុខក្រុមហ៊ុន ប្រើអំពើហិង្សា ហើយបញ្ឆោះកំហឹងធ្វើឲ្យអ្នកភូមិដុតបំផ្លាញទ្រព្យសម្បត្តិក្រុម ហ៊ុន ដែលក្នុងនោះមានរថយន្តនិងម៉ូតូ១០គ្រឿងផងដែរ។

លោក ឆេង សុភ័ស្ត មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា ជម្លោះរវាង អ្នកភូមិជាមួយក្រុមហ៊ុនបានធ្វើឲ្យសមត្ថកិច្ចប្រដាប់អាវុធឡោមព័ទ្ធអ្នកភូមិជាច្រើនថ្ងៃមកហើយ និងនៅថ្ងៃម្សិលមិញ អ្នកភូមិរាប់ពាន់គ្រួសារនោះ កំពុងតែ ប្រឈមទៅនឹងការអត់ចំណីអាហារ។

ក្រុមហ៊ុនយួនឈ្មោះ Tin Bien គ្រោងនឹងបង្កើតចំការកៅស៊ូលើផ្ទៃដីទំហំ៨ពាន់ ហិកតានៅភូមិគ្រយា ឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាដីសម្បទាន ពីរាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៧។ ប៉ុន្តែអ្នកភូមិប្រហែល១.៧៥គ្រួសារ និយាយថា ដីនៅតំបន់នោះជារបស់ពួកគាត់ ដែលទទួលបានកម្មសិទ្ធិស្រប ច្បាប់ក្នុងមួយគ្រួសារ៣០ម x ៥០០ម នៅលើផ្ទៃដីទំហំសរុបចំនួនមួយម៉ឺនហិក តាដែលសមាគមអភិវឌ្ឍន៏យោធិនពិការបានចែកឲ្យពួកគាត់៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "អាជ្ញាធរខ្មែរចាប់ខ្លួនអ្នកភូមិ៧នាក់ដែលប្រឆាំងនឹងក្រុមហ៊ុន យួនយកដីពួកគាត់"

Anonymous said...

*Mr SAMRAINSY can not does anythings to HUN SEN regime since year 1997.
*WHY?.
*Because:
-The khmer king jumping in Net Politic plans of CPP set up by Hanoi since year 1993.
-khmer Peoples since year 1979 still have a Cowards Diseases about 50%.
-No more khmer Generals Army or Polices supporte him.
-Everythings in cambodia are control by Hun sen and his Famliy.
-some time Mr samrainsy wasted time so much with small matter cause from small khmer peoples group.
*His dont have enought Games Politics set up experinces,But his good in an ECONOMY only.
*Deal or Challenge with Dictator khmer leader like Hun sen or Deal with Hanoi his should study or watch chinese kong fu movies more than today.
*His dont have much ADVISORS with full game Politics experiences.young khmer Politicians in SAMRAINSY PARTY like Yim savann,Eng chhay eang, Mrs ker sovanaroth,Nouth rom dourl ,Ho vann,chiem channy ect....can not win CPP of HUN SEN.They're nothing.
KHMER1970 [true words are none sweet]