ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានធ្វើការអំពាវនាវកាលពីថ្ងៃម្សិលមិញមិនឲ្យមេដឹកនាំអាស៊ានលើកយកបញ្ហាជម្លោះកម្ពុជា-សៀមចូលទៅ ក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិកឲ្យសោះ។
លោក កុយ គួង បានពន្យល់ថា ជំហរកម្ពុជា គឺកម្ពុជានឹងមិនយកបញ្ហានេះទៅ ឡូកឡំជាមួយកិច្ចប្រជុំអាស៊ានអាមេរិកនោះទេទីមួយគឺដោយសារថាបញ្ហាកម្ពុជា សៀមគឺជាបញ្ហាទ្វេភាគីនៅក្នុងសមាគមអាស៊ាន ទីពីរកម្ពុជាចង់ឲ្យកិច្ចប្រជុំលើក ទីមួយរវាងមេដឹកនាំអាស៊ានជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិកទទួល បានជោគជ័យ។ តែប្រសិនបើប្រទេសណាហ៊ានលើកយកបញ្ហាជម្លោះកម្ពុជា សៀមនោះ អ្នកនោះគឺជាអ្នកទទួលខុសត្រូវ។
គួររំលឹកថាទំនាក់ទំនងកម្ពុជាសៀមបានធ្លាក់ចុះនៅពេលមានការដកឯកអគ្គរាជ ទូតៗរៀងៗប្រទេស ហើយថ្មីៗនេះកម្ពុជាបានបណ្តេញលេខាទី១របស់ប្រទេស សៀមបន្ថែមទៀតដោយសារតែពាក់ព័ន្ធជាមួយនឹងចារកម្មសៀមដែលបានលួច ឯកសារនៃជើងហោះហើររបស់លោកថាក់ស៊ីន ផ្ញើទៅឲ្យរដ្ឋាភិបាលសៀម។
ជាការឆ្លើយតប ប្រទេសសៀមក៏បានបណ្តេញលេខាទី១របស់ប្រទេសកម្ពុជាផង ដែរ។ ប៉ុន្តែបើតាមការអះអាងរបស់លោក កុយ គួង លេខាទី១របស់ស្ថានទូតខ្មែរ ប្រចាំក្រុងបាងកកបានមកប្រទេសកម្ពុជាវិញតាំងពីការកោះហោះឯកអគ្គរដ្ឋទូត ខ្មែរមកកម្ពុជាវិញម្ល៉េះ៕
0 comments: on "កម្ពុជាមិនឲ្យលើកបញ្ហាជម្លោះខ្មែរ-សៀមចូលទៅក្នុងកិច្ចប្រជុំ អាស៊ានអាមេរិក"
Post a Comment