ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩
គណបក្សប្រជាជនកម្ពុជាដែលត្រួតត្រារដ្ឋសភាជាតិ មានផែនការដកអភ័យ ឯកសិទ្ធិសភារបស់ខ្ញុំនៅថ្ងៃច័ន្ទ ទី១៦ ខែ វិច្ឆិកា ឆ្នាំ២០០៩ ។ ជាសម័ ប្រជុំ ពិសេសមួយ ដែលមានរបៀបវារៈ នៃការដកអភ័យឯកសិទ្ធិសភារបស់ខ្ញុំតែមួយ គត់។ ខ្ញុំគិតថា នេះជាវិធានការរបស់រដ្ឋាភិបាលលោកហ៊ុនសែន ដែលវិធានការ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អាជ្ញាធរកម្ពុជាបានអនុវត្តបទបញ្ជារបស់ រដ្ឋាភិបាលវៀតណាមបានយ៉ាងត្រឹមត្រូវ ។ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៩ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តាន់ឌុង បានស្នើអោយរដ្ឋាភិបាលកម្ពុជាចាត់ វិធានការសមស្របដើម្បីដោះស្រាយអំពីវិទ្ធង្សនារបស់លោកសម រង្ស៊ី ហើយមិន ត្រូវអនុញ្ញាតឱ្យករណីស្រដៀងគ្នានេះកើតឡើងម្តងទៀតទេ ដោយហេតុថា អំពើវិទ្ធងស្សនានេះ បានធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងល្អរវាងប្រជា ជាតិទាំងពីរ។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០០៨ ក្នុងឋានៈ ជាតំណាងរបស់ប្រជាជនកម្ពុជា មួយរូបខ្ញុំគ្រាន់តែបានសំដែងនូវការគាំទ្រ និងសាមគ្គីភាពរបស់ខ្ញុំជាមួយប្រជា កសិករកម្ពុជា ដែលទទួលរងគ្រោះដោយសារការរឹបអូសយកដីធ្លីរបស់ពួកគាត់ នៅតាមបណ្តោយព្រំដែនវៀតណាម។
ការប៉ុនប៉ងបំបិទមាត់ខ្ញុំដោយការដកអភ័យឯកសិទ្ធិសភារបស់ខ្ញុំ ក៏បានបង្ហាញ ឱ្យឃើញទៀតថា រដ្ឋាភិបាលក្រុងភ្នំពេញបច្ចុប្បន្នមិនរវល់អើពើអ្វីទាំងអស់ចំពោះ ទុក្ខកង្វល់របស់ព្រះវរៈរាជបិតា នរោត្តម សីហនុ ចំពោះប្រជាកសិករខ្មែរដែល កំពុងបាត់បង់ដីស្រែ របស់ខ្លួនដោយសារការរុករានទន្ទ្រានកាន់កាប់ របស់អាជ្ញា ធរវៀតណាម ដូចដែលខ្ញុំបាននិយាយរៀបរាប់នៅក្នុងលិខិតចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលបានស្នើថ្វាយអតីតព្រះមហាក្សត្ររួចហើយ ។
នាយករដ្ឋមន្ត្រីវៀតណាមពិតជាបានបំប៉ោងកាយវិការជានិមិត្តរូបរបស់ខ្ញុំអោយ ធំហួសមាឌប្រាកដមែន ដើម្បីជួយខាងផ្នែកសីលធម៌ ដល់ប្រជាកសិករកម្ពុជា ដែលទទួលរងគ្រោះដោយសារអំពើពាក់ព័ន្ធដ៏អយុត្តិធម៌ របស់អាជ្ញាធរមូលដ្ឋាន វៀតណាម ។
ប៉ុន្តែឧប្បត្តិហេតុនេះ ក៏អាចបង្ហាញឱ្យឃើញទៀតថា ខ្ញុំមានការខ្មាសអៀន ចំពោះប្រទេសវៀតណាមណាស់ ដោយគ្រាន់តែការបញ្ចាំងភ្លើងលើបញ្ហាដ៏ធំ មួយជាមួយនឹងយុទ្ធសាស្ត្រដែលគេមិនបញ្ជាក់ជាចំហ និងផលប្រយោជន៍ដែល អាចគិតពីដំបូង ។
ការតែងតាំងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលរត់គេចពីតុលាការជាទីប្រឹក្សា រដ្ឋាភិបាលកម្ពុជាពេលថ្មីៗនេះដើម្បីបង្កើនភាពតានតឹងរវាងកម្ពុជា និង ថៃឡង់ដ៏ ប្រហែលគ្រាន់ជាការបន្ធូរអារម្មណ៍ដើម្បីបង្វែរការយកចិត្តទុកដាក់ របស់សាធា រណៈជនពីបញ្ហានៃការជាប់ពាក់ព័ន្ធនឹងបូរណភាពដែនដី របស់ប្រទេសកម្ពុជា នៅព្រំដែនភាគខាងកើត ដែលទំនងធ្វើឱ្យមានការឈឺចាប់ច្រើនជាងព្រំដែនភាគ ខាងលិចជាមួយប្រទេសថៃឡង់ដ៏ ពីព្រោះប្រទេសវៀតណាមមានកល្បិចនយោ បាយពង្រីកទឹកដីដ៏ប៉ិនប្រសប់ជាង, ហើយលោកហ៊ុន សែន តែងមានអកប្បកិរិ យាស្តាប់បញ្ជាពីក្រុងហាណូយ៕
0 comments: on "ប្រទេសកម្ពុជាត្រូវមើលខាងលិចផងខាងកើតផងក្នុងពេលជាមួយ គ្នាដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន"
Post a Comment