Featured Posts

Saturday, November 14, 2009

សៀមអាវក្រហមចូលមកជួបថាក់ស៊ីននៅខេត្តសៀមរាប


ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩

ប្រជាពលរដ្ឋខ្មែរនៅខេត្តបន្ទាយមានជ័យកាលពីម្សិលមិញបានអះអាងថា សៀម អាវក្រហមចំនួន៥៥ នាក់បានសំរុកចូលតាមច្រកអន្តរជាតិប៉ោយប៉ែតចូលក្នុង ទឹកដីខ្មែរដើម្បីជួបអតីត មេដឹកនាំរបស់ខ្លួនគឺលោកថាក់ស៊ីនដែលកំពុងមានវត្ត មាននៅក្នុងខេត្តសៀមរាបនោះ។

នៅវេលាម៉ោង៤រសៀលម្សិលមិញ ពួកអាវក្រហមសៀមបានធ្វើដំណើរពីច្រក អន្តរជាតិប៉ោយប៉ែតដើម្បីជួបជាមួយ ថាក់ស៊ីន។ ក្នុងនោះក៏មានកងកម្លាំងខ្មែរជា ច្រើនត្រូវបានគេដាក់ពង្រាយដើម្បីជាសុវត្ថិភាពដល់អ្នកដែលគាំទ្រ ថាក់ស៊ីន។

សេចក្តីរាយការណ៏ឲ្យដឹងផងដែរថា នៅច្រកព្រំដែនភាគខាងប្រទេសសៀមមាន កម្លាំងសៀមជាច្រើនកំពុងទប់ស្កាត់មិនឲ្យពួកអាវក្រហមចូលមកក្នុងទឹកដីខ្មែរ ប៉ុន្តែការរារាំងនោះមិនសូវមានប្រសិទ្ធិភាព។

ជាមួយគ្នានេះប្រជាពលរដ្ឋខ្មែរចំនួន១៨នាក់ដែលចូលទៅប្រទេសសៀមដើម្បី ដំណើរទេសចរណ៏ទៅកាន់ប្រទេសម៉ាឡេស៊ីត្រូវបានអាជ្ញាធរសៀមឆូតលិខិតឆ្លង ដែនរបស់ពួកគេម្នាក់ក្នុងចំណោមពួកគេទាំងនោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "សៀមអាវក្រហមចូលមកជួបថាក់ស៊ីននៅខេត្តសៀមរាប"