Featured Posts

Tuesday, November 17, 2009

ក្បួនបាតុកម្មប្រឆាំងនឹងការដកអភ័យឯកសិទ្ធិលោកសមរង្ស៊ី

សមាជិកសភាចំនួន២៤រូបរបស់គណបក្សសមរង្ស៊ីកាលពីព្រឹកម្សិលមិញ និង អ្នកគាំទ្ររាប់រយនាក់ទៀត ដង្ហែជាក្បួនដើម្បីប្រឆាំងទៅនឹងរដ្ឋសភាខ្មែរដក អភ័យឯកសិទ្ធិ របស់ លោកសម រង្ស៊ី ប្រធានគណ បក្សសម រង្ស៊ី ។ ក្បួននោះ បានចាប់ផ្តើមពីមុខមន្ទីររដ្ឋសភាឆ្ពោះទៅរង្វង់មូលរូបសំណាកសម្តេចសង្ឃ ជូន ណាត ហើយបត់តាមផ្លូវភ្លោះកាត់ពីមុខភូមិគ្រឹះរបស់លោកហ៊ុនសែន នៅវិមាន ឯករជ្យ ហើយវិលត្រឡប់តាមផ្លូវភ្លោះចូលទីស្នាក់ការកណ្តាលគណបក្សសម រង្ស៊ីក្រុងភ្នំពេញវិញ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាននៅពីមុខរដ្ឋសភា គឺមុនក្បួនដង្ហែចាប់ផ្តើមថា អ្នកតំណាង រាស្ត្រគណបក្សសមរង្ស៊ីទាំងអស់ធ្វើពហិការមិនចូលរួមប្រជុំសភាទេ ហើយ ប្រឆាំងដាច់ខាតនឹងការដកអភ័យឯកសិទ្ធិលោកសមរង្ស៊ីនេះ។

លោកយឹម សុវណ្ណ បានថ្លែង ថា «ការដកអភ័យឯកសិទ្ធិនេះ គឺជាការផ្តន្ទា ទោសឯកឧត្តមសមរង្ស៊ីយ៉ាងអយុត្តិធម៌បំផុត, ហើយការធ្វើនេះគឺជាការផ្តន្ទា ទោសប្រទេសជាតិខ្លួនឯង និងផ្តន្ទាទោសប្រជាពលរដ្ឋស្លូតត្រង់ដែលបាត់បង់ ដីធ្លីដោយសារតែការបោះបង្គោលព្រំដែនជាប់ប្រទេសវៀតណាមនេះ»។

តែការធ្វើពហិការរបស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីនេះ ប្រព្រឹត្តទៅតែ មួយថ្ងៃទេគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩, ហើយថ្ងៃបន្ទាប់នឹងចូលប្រជុំដដែល។ នេះបើតាមការអះអាងរបស់លោកយឹម សុវណ្ណ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅ មន្ទីររដ្ឋសភាជាតិព្រឹកម្សិលមិញ។ លោកបានថ្លែងថា «ការប្រជុំសភានៅថ្ងៃនេះ (១៦ វិច្ឆិកា ២០០៩) ហាក់ដូចជាមានន័យតិចតួចណាស់ចំពោះការការពារ បូរណភាពទឹកដី និងការពារឯករាជ្យនៃប្រទេសកម្ពុជា។ យើងមានការសោក ស្តាយយ៉ាងខ្លាំងដែលរដ្ឋសភាធ្វើនេះហាក់បីដូចជាព្រងើយកន្តើយចំពោះការ ឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការបាត់បង់ដីធ្លី នៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ហើយនៅមានបង្គោលព្រំដែន ជាច្រើនទៀតដែលបានបោះ, ហើយដែលយើងមិនទាន់ធ្វើការស៊ើបអង្កេតឲ្យ បានដិតដល់, ហើយព័ត៌មានលេចឭជាបន្តបន្ទាប់មកថា មានការរំលោភបំពាន មកលើទឹកដីប្រទេសកម្ពុជា ដែលយើងមិនគាំទ្រជាដាច់ខាត ចំពោះការអនុ វត្តន៍សន្ធិសញ្ញាបែបនេះ»។

ក្រោយពីក្បួនតវ៉ាប្រឆាំងទៅនឹងការដកអភ័យឯកសិទ្ធិលោកសមរង្ស៊ី ដែល បានឆ្លងកាត់ផ្លូវពីមុខលំនៅដ្ឋានលោក ហ៊ុន សែន ហើយវិលចូលទៅទីស្នាក់ ការកណ្តាលគណបក្សសមរង្ស៊ីនោះ, លោកយឹម សុវណ្ណ ក៏បានថ្លែងរិះគន់សា ជាថ្មីទៅលើទង្វើ របស់រដ្ឋសភាដែលដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី ជាអ្នក ស្នេហាជាតិពិតៗ និងជាអ្នកការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេស ជាតិ។ លោកយឹម សុវណ្ណ បានថ្លែងដោយមិនលាក់លាមថា ការដកអភ័យឯក សិទ្ធិលោកសម រង្ស៊ី នេះ ធ្វើតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីយួនថ្ងៃទី៤វិច្ឆិកា ២០០៩ ហើយរដ្ឋសភាខ្មែរបានដកនៅថ្ងៃនេះ គឺថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០០៩ ។ លោកបានថ្លែងថា «ផ្តន្ទាទោសលោកសមរង្ស៊ីគឺជាការផ្តន្ទាទោសប្រជាពល​រដ្ឋខ្មែរទាំងមូល»៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "ក្បួនបាតុកម្មប្រឆាំងនឹងការដកអភ័យឯកសិទ្ធិលោកសមរង្ស៊ី"

Anonymous said...

*HUN SEN regime righ now is so Corruption than Lon nol regime.
*High range CPP members are Rich and have alot lands and houses for rent.
*so all High memebrs of Samrainsy party should STRONG and should watch Chinese kong fu movies and study well about Game Politics Book.Nationalist alone with not study well about Games Tactics Politics is Nothing=Loose always.
* VIET-NAM HANOI Politicians always win khmer Politicians since year 1960 and now[2009].This is TRUE. why???.
KHMER 1970.

Anonymous said...

*NATIONALIST,NATIONAL CONSIENCES,FAIR TEAMS, HIGH EDUCATES NOT ENOUGHT TO WIN or Challenge with CPP of HUN SEn.
*The Tactics in PLAY GAME in POLITICS are the Best way for Mr YIM SO VANN ,SON CHHAIY,Mrs Mour sok hour,Mr Ho vann nor Mr samrainsy too.
*Please watch KONG FU and SWORD CHINESE MOVIES alot than HUN SEN now.
KHMER 1970 [THE TRUE WORDS ARE NOT SWEET].