Featured Posts

Thursday, November 12, 2009

សៀមលុបចោលអនុស្សារណៈយោគយល់គ្នាជាមួយកម្ពុជា

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩

ប្រទេសសៀមកាលពីថ្ងៃម្សិលមិញនេះបានលុបចោលនូវអនុស្សារណៈយោគ យល់គ្នារវាងកម្ពុជានិងសៀម ដែល ការលុបចោលនេះត្រូវបានធ្វើឡើងតាមការ
ស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសៀម កាស៊ីត ភីរម្យយ៉ា។

ដោយរដ្ឋាភិបាលសៀមនឹងបញ្ជូនសេចក្តីអនុម័តនេះទៅរដ្ឋសភាដើម្បីធ្វើការ ជជែកពិភាក្សាដោយអ្នកនាំពាក្យនាយករដ្ឋមន្ត្រីសៀម ស៊ូប៉ាចៃ ចៃសាមុត បាន ថ្លែងថា
ករណីដែលប្រទេសសៀមសម្រេចលុបចោលអនុស្សារណៈយោគយល់ គ្នានេះ ដោយមានហេតុផលពីរយ៉ាង គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបាន
តែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលលោក ថាក់ស៊ីន បាន ចូលរួមធ្វើឱ្យមានអនុស្សារណៈ ដោយគាត់បានដឹងរឿង លំអិតនៃអនុស្សារណៈ
នោះដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសសៀម។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានថ្លែងឱ្យដឹងផងដែរ ថា អនុស្សារណៈយោគយល់គ្នា នេះមិនអាចប្រទេសសៀមលុបចោលដោយឯក តោភាគីបានទេ។-ដែនទឹកដែលមានភាពចម្រូងចម្រាស់រវាងប្រទេសកម្ពុជានិងសៀមនោះគឺជា តំបន់ដែលសំបូរទៅដោយរ៉ែក្រោមសមុទ្រផ្សេងៗដូចជាប្រេងកាតនិងឧស្ម័ន៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "សៀមលុបចោលអនុស្សារណៈយោគយល់គ្នាជាមួយកម្ពុជា"

Anonymous said...

ពុតត្បុតដ៏អាក្រក់របស់សៀមគឺការ​លោភលន់​ដោយមិនដែលស្កប់ស្កល់ក្នុងការចង់លេបទឹក
ដី​របស់ខ្មែរ។
ប៉ុន្តែរឿងដែលសំខាន់ចំពោះកូន​ខ្មែរគ្រប់រូបគឺការ
រួបរួមប្រឆាំងជាដាច់ខាតចំពោះនយោបាយលេប
ទឹកដីរបស់សៀមនេះ។
ជាពិសេសចំពោះពួកខ្មែរមួយក្រុមមតូចដែលតែង
មានគំនិតឈ្នានីសស្អប់ខ្ពើមរដ្ធាភិបាលខ្មែរដោយ
ភ្លេចគិតថា បើសៀមដណ្តើមដិខ្មែរបានខ្លួនឯងក៏
ត្រូវអស់ដីនៅដែរ ដូច្នេះល្មមឈប់គិតឆ្កួតលីលា
បន់ឲ្យខ្មែរខ្លួនឯងរលាយទៀតទៅ។