Featured Posts

Thursday, November 12, 2009

ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកកាន់ប្រទេសកម្ពុជា


ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩

អតីតនាយករដ្ឋមន្ត្រីសៀម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាក់ពីតំណែងដោយរដ្ឋ ប្រហារឆ្នាំ២០០៦ បានមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០០៩
ដោយជើងយន្តហោះផ្ទាល់ខ្លួននៅឯព្រលានយន្តហោះយោធារបស់ កម្ពុជា។

ក្នុងការមកដល់របស់អតីតនាយករដ្ឋមន្ត្រីសៀមកាលពីម្សិលមិញនេះ នៅឯ ព្រលានយន្តហោះយោធាកម្ពុជា គេសង្កេតឃើញមានរដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រីលោក ប្រាក់ សុខុន,
លោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, លោក ចៅ តុល នាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត កូនប្រុស លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន
ព្រមទាំងមន្ត្រីសំខាន់ៗក្នុងរដ្ឋាភិបាលមួយ ចំនួនទៀត។

ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាកាលពីម្សិលមិញនេះ លោកថាក់ស៊ីន មាន គម្រោងធ្វើបឋកថានៅក្រសួងសេដ្ឋកិច្ចដែលមានអ្នកសេដ្ឋកិច្ចកម្ពុជាចូលរួម ប្រមាណជិត៣រយនាក់នៅថ្ងៃទី១២ វិច្ឆិកា
២០០៩។

ជាមួយគ្នានឹងការមកកាន់ប្រទេសកម្ពុជារបស់លោក ថាក់ស៊ីន នេះ អ្នកនាំពាក្យ របស់រដ្ឋាភិបាលសៀមបានថ្លែង ថានឹងស្នើឱ្យមានការបញ្ជូនខ្លួនលោកថាក់ស៊ីន មកប្រទេសសៀមវិញ
តាមរយៈការិយាល័យក្រសួងការបរទេស និងក្រសួងយុត្តិ ធម៌។ តែទោះជាយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នឹងបដិ សេធន៍ចំពោះការស្នើនោះ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីសៀមត្រូវបាន ក្រុមទាហានធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនៅឆ្នាំ២០០៦ រួចត្រូវបានតុលាការ
កាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈ២ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ៕

Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកកាន់ប្រទេសកម្ពុជា"