សម្តេចឪព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានព្រះរាជបន្ទូលថា ព្រះអង្គសព្វព្រះទ័យនឹងយាងទៅតំបន់ព្រំដែន នៅ ពេលបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង។ ព្រះអង្គបានមានព្រះរាជ បន្ទូលសព្វព្រះទ័យដោយយាងទៅជិះរទេះគោ កាណូត ទូក និងមធ្យោបាយ ផ្សេងៗទៀតក្នុងការបោះបង្គោលព្រំដែនមួយគីឡូម៉ែត្រម្តងៗ។
ព្រះរាជបន្ទូលនោះ នៅក្នុងព្រះរាជតួនាទី ជាព្រះប្រធានគណៈកម្មាធិការព្រំ ដែនកម្ពុជា ដែលមានអាយុខ្លី ទើបតែបើកកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រទេស ចិនបានតែម្តងក៏រលាយទៅវិញភ្លាម។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានមានប្រសាសន៍ថា «បញ្ហានេះបើយើងនៅតែភ្នំពេញ ឆ្លើយឆ្លងដាក់គ្នាវាមិនដឹងទេ នាំតែខាត ពេល យកល្អទៅព្រំដែន ជាកន្លែងកើតហេតុ ដែលពលរដ្ឋគាត់នៅទីនោះរាប់ សតវត្សរ៍មកហើយៗក៏ជាសាក្សីដែរ»។
លោកយឹម សុវណ្ណ បានថ្លែងទៀតថា ទាំងរដ្ឋាភិបាល ទាំងគណៈកម្មការព្រំ ដែនកម្ពុជាគួរតែចុះត្រួតពិនិត្យដោយផ្ទាល់ពេលកន្លងមក។
កាលពីថ្ងៃទី៧វិច្ឆិកា ២០០៩ លោកសម រង្ស៊ី បានទូលថ្វាយសម្តេចឪអំពីរបាយ ការណ៍ដែលលោកទទួលបានពីកសិកររស់នៅតាមព្រំដែនជាប់ជាមួយប្រទេស យួន។ នៅថ្ងៃទី១០ ខែ វិច្ឆិកា ២០០៩ សម្តេចឪបានផ្ញើលិខិតនោះទៅអោយ លោក ហ៊ុន សែន ,លោកហេង សំរិន និងលោកជា ស៊ីម ហើយនៅថ្ងៃទី១៦ វិច្ឆិកា ២០០៩ អ្នកទាំងបី លោកហ៊ុន សែន,លោក ហេង សំរិន និងលោកជា ស៊ីម បានឆ្លើយតបវិញ ។
លិខិតឆ្លើយតបនោះបញ្ជាក់ថា «ការងារបោះបង្គោល និងខណ្ឌសីមានេះជា ការងារបច្ចេកទេសសុទ្ធសាធ។ ផ្ទុយពីការអះអាងដែលគ្មានការពិត និងគ្មាន មូលដ្ឋានរបស់លោកសម រង្ស៊ី ក្នុងលិខិតរបស់លោកទាំងគណៈកម្មការព្រំដែន ទាំងក្រុមបច្ចេកទេសខាងកម្ពុជា និងខាងវៀតណាម សុទ្ធតែមានចំនួនស្មើគ្នា។ ម៉្យាងទៀតការងារនេះជាការងារដ៏លំបាកដោយភាគីនីមួយៗ សុទ្ធតែពុំអនុ ញ្ញាតឱ្យភាគីមួយទៀតចំណេញដី ដោយរំលោភលើបទដ្ឋានបច្ចេកទេស ឡើយ។ ហេតុនេះហើយការងារនេះត្រូវប្រើពេលយូរចំណាយសម្ភារៈនិងបច្ចេក ទេស ព្រមទាំងការខិតខំប្រឹងប្រែងយ៉ាងច្រើន»។
មួយចំណែកទៀតនៅក្នុងការបោះបង្គោលនិងខណ្ឌសីមាព្រំដែននេះ គឺធ្វើ ឡើងទៅតាមផែនទីមូលដ្ឋានដែលព្រះប្រមុខរដ្ឋបានយកទៅតម្កល់នៅអង្គការ សហប្រជាជាតិ (អ.ស.ប) នាឆ្នាំ១៩៦៤ ។ ទោះបីជាយើងប្រើបច្ចេកទេសខ្ពស់ យ៉ាងណាក្តី ការកំណត់ព្រំដែនយកតាមផែនទី និងការកាន់កាប់លើដីជាក់ស្តែង ពុំដូចគ្នាទេ ដែលជាហេតុធ្វើឱ្យកន្លែងខ្លះឃើញថា ខ្សែព្រំដែន ជ្រុលចូលទៅ ខាងក្នុងកន្លែងដែលកាន់កាប់ដោយភាគីម្ខាងទៀត ជាហេតុបង្កើតជាបញ្ហាឲ្យ គណៈកម្មការព្រំដែននៃប្រទេសទាំងពីរធ្វើការសម្រុះសម្រួលគ្នា។
លោករ៉ុង ឈុនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាថ្នាក់ដឹកនាំ ក្រុមឃ្លាំមើលកម្ពុជា បានមានប្រសាសន៍ថា មធ្យោបាយល្អ មានតែបង្កើតជា គណៈ កម្មការដែលមានសមាសភាពចម្រុះចុះទៅពិនិត្យ ដោយផ្ទាល់ទាំងអស់ គ្នា។
លោកបានបន្តថា ការបោះបង្គោលព្រំដែននោះ ពិតជាចូលក្នុងដីស្រែកសិករ ខ្មែរយ៉ាងពិតប្រាកដមែន, ហើយថ្នាក់ដឹកនាំខ្មែរទាំងអស់ត្រូវតែក្លាហាននិងចុះ ទៅពិនិត្យទាំងអស់គ្នា ។
ទោះយ៉ាងណា លោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ព្រំដែនកម្ពុជាតែង តែនិយាយថា កំហុសឆ្គងដែលកសិករបាត់បង់ដីស្រែនេះ គឺបណ្តាលមកពី បារាំង តែត្រូវបានអ្នកជំនាញព្រំដែននិយាយថាជាការថ្លែងយករួចខ្លួនប៉ុណ្ណោះ៕
3 comments: on "ថ្នាក់ដឹកនាំគួរទៅមើលព្រំដែនផ្ទាល់តាមព្រះរាជតម្រិះសម្តេចឪ ដើម្បីបញ្ជាក់ថាបាត់ដីស្រែទៅយួនឬអត់"
គ្រាន់តែជាព្រះរាជបន្ទូលដែលមិនអាចធ្វើព្រះរាជសកម្មភាពបាន។
សួស្តីស្រពោន ចុះ! ធ្វើម៉េចទៅ? នេះជាតួនាទីរបស់ព្រះមហាក្សត្រ អាស្រ័យរដ្ឋធម្មនុញ្ញ
អភ័ព្វណាស់ មិនមែនតែព្រះមហាក្សត្រទេ គណបក្សប្រឆាំង ដែលប្រឡូកយ៉ាងពេញទីក្នុង នយោបាយក៏មិនអាចធ្វើអី្វចេញផង ចុះព្រះមហាក្សត្រ ត្រូវគេបន្តុប ជាទីសក្ការៈ ដឹងលឺ គ្រប់យ៉ាងតែមិនដឹងជាត្រូវធ្វើយ៉ាងម៉េច???
*The king still have COWARD Disease.
*After HUN SEN regime have time like Lon nol regime his will be Better.
CHAM SEIS DOSS SNAING TOVV.
Post a Comment