កម្មករជួលអូសរទេះខ្មែរនៅច្រកអន្តរជាតិប៉ោយប៉ែតបានត្អូញត្អែរថា ពួកគេខ្លះ ដាច់បាយជាបណ្តើរៗហើយ រយៈពេលប៉ុន្មានថ្ងៃនេះ គឺបន្ទាប់ពីទំនាក់ទំនងការ ទូតរវាងកម្ពុជា និងសៀមធ្លាក់ចុះនោះ។ បងប្អូនកម្មករដែលពឹងផ្អែកលើទីផ្សារ លក់កម្លាំងពលកម្មជួលអូសរទេះដឹកទំនិញឆ្លងកាត់ច្រកអន្តរជាតិខ្មែរសៀម នេះបានស្នើឲ្យថ្នាក់ដឹកនាំខ្មែរមើលឃើញអំពីទុក្ខលំបាករបស់ពួកគាត់ជាបន្ទាន់ ផង។
ពលរដ្ឋខ្មែរក្រីក្រ ហើយធ្វើជាកម្មករអូសរទេះនៅប៉ោយប៉ែត ភាគច្រើនសុទ្ធតែ ជាអ្នកចំណាកស្រុកមកពីខេត្តផ្សេងៗគ្នា ដែលក្នុងនោះក៏មានមកពីខេត្តកំពង់ ចាមដែលជាអាណាចក្រកំណើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផង ដែរ។ ពួកគេបានប្រើកម្លាំងបាយអូសទាញរទេះដោយមិនរុញរានោះទេឲ្យតែ បានប្រាក់សម្រាប់ទិញបាយចំអែតក្រពះ។
បុរសឈ្មោះភឿន ភាន់អាយុ៣២ឆ្នាំបានប្រាប់ភ្នាក់ងារវិទ្យុបរទេសកាលពីថ្ងៃ ដើមសប្តាហ៏នេះថា «វាខ្សោយឥវ៉ាន់ ឥវ៉ាន់មិនសូវមាន...ទំនិញមានប្រហែល៤០%» ។ លោកភាន់ ដែលជាកម្មករអូសរទេះដឹកទំនិញនៅតំបន់ប៉ោយប៉ែត ប្រមាណ៩ឆ្នាំកន្លងមកនេះបានឲ្យដឹងថា ការធ្លាក់ចុះការនាំទំនិញចេញចូល ច្រកនេះនៅបន្ទាប់ពីនយោបាយការទូតរវាងកម្ពុជាជាមួយសៀមធ្លាក់ចុះ។ ការ ធ្លាក់ចុះផ្នែកការទូតនេះបានធ្វើឲ្យអ្នកជំនួញមានការព្រួយបារម្ភ ហើយកាត់ បន្ថយការនាំទំនិញឆ្លងកាត់ច្រកនេះ ។
ចំពោះប្រជាពលរដ្ឋខ្មែរជាអ្នកលក់ដូរតូចតាចនៅប៉ោយប៉ែត ក៏បានត្អូញត្អែរ ស្រដៀងគ្នាដែរថា ដោយសារតែមិនសូវមានទំនិញចេញចូលបានធ្វើឲ្យពួក គាត់ជួបការលំបាកក្នុងការរកប្រាក់ចំណូល ។
វិបត្តិការទូតរវាងកម្ពុជាជាមួយសៀមធ្ងន់ធ្ងរមួយសប្តាហ៍នេះ មិនត្រឹមតែធ្វើឲ្យ បងប្អូនជាកម្មករអូសរទេះជួបបញ្ហាលំបាកនោះទេ ហើយសូម្បីតែអ្នកឆ្លងដែន ទៅលក់ដូរនៅផ្សារឡុងគឿក្នុងទឹកដីសៀម ក៏ជួបបញ្ហាដែរ ។
អាជីវករខ្មែរម្នាក់ឈ្មោះឡាក់គី ក្នុងចំណោមអាជីវករជាច្រើនទៀត ដែលលក់ ដូរនៅផ្សារឡុងគឿបាននិយាយថា ដោយសារតែវិបត្តិនយោបាយនេះ បានធ្វើ ឲ្យអតិថិជនថៃមិនច្រើនដូចមុនទេ។ អាជីវករជាស្ត្រីដដែលបានបញ្ជាក់ថា «ធ្លាក់ ប៉ុន្មានថ្ងៃខ្លាំងត្រឹមថ្ងៃទី១០ខែ វិច្ឆិកា គេថាអ្នកអាវលឿងអាវក្រហមមក...ខ្មែរ យើងក៏មិនសូវចូលលក់ធ្វើឲ្យមានបញ្ហាអ៊ីចឹង»។
អាជ្ញាធរខ្មែរនៅតាមតំបន់ព្រំដែន ជាពិសេសនៅប៉ោយប៉ែតបានត្រឹមតែ និយាយថាស្នើឲ្យពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្នក្នុងការឆ្លងដែនចូលទៅរក ការងារធ្វើនៅក្នុងស្រុកសៀម។ ក៏ប៉ុន្តែអាជ្ញាធរទាំងនោះមិនបាននិយាយអំពី ការជួបលំបាក របស់ប្រជាពលរដ្ឋដែលអ្នកខ្លះដាច់បាយខ្លះទៅហើយនោះទេ ដោយសារគ្មានទំនិញជួលអូសតាមរទេះនោះ។
បើទោះបីជាកម្មករខ្មែររាប់ម៉ឺនរាប់ពាន់នាក់ រស់នៅតាមព្រំដែន ដែលរស់ដោយ សារធ្វើជាកម្មករអូសរទេះ កម្មករលីសែងជួបការលំបាកយ៉ាងណាក៏ដោយ ក៏មេ ដឹកនាំខ្មែរគ្មានវិធានការឲ្យមានប្រសិទ្ធភាពណាមួយ ជួយដល់ពួកគាត់នោះ ដែរ។
មេដឹកនាំរបស់ខ្មែរហាក់ដូចជាមិនខ្វាយខ្វល់អំពីស្ថានភាពតានតឹងដែលធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរខ្លះដាច់បាយនោះទេ គឺគេនិយាយថាបើសៀមបិទច្រកព្រំដែន នឹងធ្វើឲ្យសៀមខាតច្រើនជាងខ្មែរ ដែលទំនិញសៀមចូលខ្មែរចំនួន២.០០០លានដុល្លារ, ឯខ្មែរចូលសៀមវិញតែ៩០លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ តែ សព្វថ្ងៃសៀមមិនទាន់ទាំងបិទច្រកព្រំដែនផង បានធ្វើឲ្យខ្មែរខ្លះដែលជាកម្មករ អូសរទេះនៅតាមព្រំដែនដាច់បាយបណ្តើរៗហើយ និងអ្នកខ្លះមានត្រឹមតែបបរ ទទួលទាននៅក្នុងលក្ខណៈយ៉ាប់យ៉ឺនបំផុត៕
0 comments: on "តាំងពីថាក់ស៊ីនជាទីប្រឹក្សាហ៊ុនសែនធ្វើឲ្យកម្មករអូសរទេះខ្មែរ នៅតាមព្រំដែនខ្លះដាច់បាយ"
Post a Comment