គណៈរដ្ឋមន្ត្រីសៀមកាលពីថ្ងៃម្សិលមិញ បានពិភាក្សាគ្នាអំពីលទ្ធភាពរំលាយ សភាដើម្បីរៀបចំបោះឆ្នោតសាជាថ្មីឡើងវិញ។ ការមានវិធានការនេះ ត្រូវបាន ក្រុមអ្នកវិភាគនិយាយថា លោកអាប់ភីស៊ីត វាចាជីវ៉ា កំពុងមានប្រជាប្រិយភាព នាំមុខលោកថាក់ស៊ីនអតីតប្រមុខរដ្ឋាភិបាល ដែលទម្លាក់ដោយរដ្ឋប្រហារយោ ធាកាលពី៣ឆ្នាំមុន។
លោកអាប់ភីស៊ីត កំពុងតែ មានប្រៀបខាងនយោបាយទៅលើលោក ថាក់ស៊ីន ខណៈពេលដែលមានសេចក្តីរាយការណ៍ថា លោក ថាក់ស៊ីន បានរិះគន់ទៅ លើព្រះមហាក្សត្រនិងត្រូវគេជឿថា លោកអាប់ភីស៊ីត នឹងប្រើឱកាសវាយ ប្រហារទៅលើលោកថាក់ស៊ីន នៅពេលឃោសនាបោះឆ្នោតថា ត្រូវគ្នាជាមួយ សត្រូវប្រឆាំងជាតិសាសន៍ខ្លួនឯង ។
ចំណុចអវិជ្ជមានរបស់លោកថាក់ស៊ីន ដែលក្រុមអ្នកប្រជាធិបតេយ្យសៀមវាយ ប្រហារមកលើលោកថាក់ស៊ីន ទៀតនោះ គឺការទទួលតំណែងជាសមាជិករដ្ឋា ភិបាលកម្ពុជា។ ជាមួយនឹងការពិចារណារបស់គណៈរដ្ឋមន្ត្រីសៀមដែលថា នឹង រំលាយសភាដើម្បីរៀបចំបោះឆ្នោតឡើងវិញនោះស្របគ្នានឹងសៀមអាវលឿង រាប់ម៉ឺននាក់ធ្វើបាតុកម្មចំនួន២ថ្ងៃជាប់ៗ គ្នាចោទប្រកាន់លោកថាក់ស៊ីន ថាជា ជនក្បត់ជាតិ និងលក់ទឹកដីឲ្យបរទេស ។
សកម្មភាពនៃការធ្វើបាតុកម្មរបស់សៀមអាវលឿងនេះ បានបង្ហាញអំពីកំហឹង នៃការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរបំផុត។
ពួកបាតុករអាវលឿងសៀមដែលស្គាល់ថា គាំទ្រអ្នកប្រជាធិបតេយ្យ និងគាំទ្រ ព្រះមហាក្សតែ ភូមិពល អាប់ឌុលយ៉ាដេត បានធ្វើបាតុកម្មនៅទីក្រុងបាងកក រយៈពេល២ថ្ងៃហើយ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចាប់បញ្ជូនខ្លួនលោកថាក់ស៊ីន ប្រគល់ឲ្យរដ្ឋាភិបាលសៀម ។
រឿងដោយឡែកមួយទៀតនៅប្រទេសសៀមដែរនោះ គឺមេដឹកនាំគណបក្ស ភឿថៃ និងអ្នកតំណាងរាស្ត្រគណបក្សនេះជាច្រើននាក់បានព្យារយាមធ្វើការ ពន្យល់ពលរដ្ឋរបស់ខ្លួនមិនជាចំហពាក់ព័ន្ធនឹងលោកថាក់ស៊ីន មានតួនាទីជា ប្រឹក្សារាជរដ្ឋាភិបាលខ្មែរ និងមានវត្តមាននៅលើទឹកដីខ្មែរ។ ប៉ុន្តែសេចក្តីរាយ ការណ៍មិនបានបញ្ជាក់ឲ្យដឹងពិស្តារទេថា តើមន្ត្រីគណបក្សភឿថៃនោះ ពន្យល់ អ្នកគាំទ្រខ្លួនជាក្រុមអាវក្រហមយ៉ាងណាទេ ដែលអ្នកវិភាគបានឲ្យដឹងថា ទំនង ជាពន្យល់ទៅនឹងពាក្យដែលថា លោកថាក់ស៊ីន រិះគន់ព្រះមហាក្សត្រសៀមនិង ការជួបលោកហ៊ុន សែន នៅកម្ពុជានេះ មិនមែនជាការត្រូវគ្នាជាមួយសត្រូវ ប្រឆាំងជាតិសាសន៍ឯងនោះទេ៕
0 comments: on "អាប់ភីស៊ីតពិចារណារំលាយសភារៀបចំបោះឆ្នោតឡើងវិញ ខណៈបាតុករអាវលឿងចោទថាក់ស៊ីនថាជាជនក្បត់ជាតិ"
Post a Comment