Featured Posts

Saturday, November 14, 2009

យូមែនរ៉ាយវ៉ចអំពាវនាវឲ្យអូបាម៉ាបញ្ឈប់ការប្រើអំណាចផ្តាច់ការ របស់លោកហ៊ុនសែន

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩

អង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ាយវ៉ចបានធ្វើការអំពាវនាវដល់ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បពា្ឈប់ការប្រើអំណាចផ្តាច់ការរបស់នាយករដ្ឋ មន្រ្តីហ៊ុនសែនចំពោះអ្នករិះគន់រដ្ឋាភិបាល។

ការអំពាវនាវនេះបានធ្វើឡើងមុនពេលលោកប្រធានាធិបតី អូបាម៉ា នឹងជួបប្រជុំ ជាមួយមេដឹកនាំអាស៊ាននៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បន្ទាប់ពីវេទិកាស្តីពីសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំនៅក្នុងប្រទេសសឹង្ហបូរី។

យូមែនរ៉ាយវ៉ចបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៏របស់ខ្លួនថាចំពោះប្រទេស កម្ពុជាអង្គការសិទ្ធិមនុស្សនេះជំរុញឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ាប្រឆាំងដោយចំហរនឹងការអនុវត្តអំណាចផ្តាច់ការកាន់តែខ្លាំងឡើងៗរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោក និងមន្រ្តីគ្រប់គ្រងអំណាចដទៃ ទៀតប្រើអំពើហិង្សា ការគំរាមកំហែង និងតុលាការពុករលួយយ៉ាងជាក់ស្តែង សម្រាប់បំបិទមាត់ ការដាក់ពន្ធនាគារសមាជិកគណបក្សប្រឆាំង អ្នកកាសែត សកម្មជនការពារសិទ្ធិដីធ្លី និងក្រុមអ្នករិះគន់រដ្ឋាភិបាលដទៃៗទៀត។ បញ្ហាទាំង ​នេះនិយាយសំដៅទៅរកសារៈសំខាន់ នៃសេរីភាពបញ្ចេញមតិ និង សេរីភាពសារ ព័ត៌មានដែលជាធាតុផ្សំនៃសង្គមប្រជាធិបតេយ្យ និងការប្រើច្បាប់បរិហាកេរ្តិ៍ ព្រហទណ្ឌ។

សេចក្តីថ្លែងការណ៏របស់អង្គការសិទ្ធិមនុស្សយូមែនរ៉ាយវ៉ចបានសរសេរថា បញ្ហា ដ៏សំខាន់មួយ គឺការប្រើប្រាស់ប្រព័ន្ធច្បាប់យ៉ាងរីករាលដាលនៅក្នុងតំបន់អាស៊ី អាគ្នេយ៏ដើម្បីបិទមាត់អ្នកប្រឆាំងនឹងរដ្ឋាភិបាល អ្នកកាសែត និងអ្នកការពារសិទ្ធិ មនុស្សដែលជាការរំលោភច្បាប់អន្តរជាតិ។

លោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានបដិសេធការអះអាងនៅ ក្នុងសេចក្តីថ្លែងការណ៏របស់អង្គការសិទ្ធិមនុស្សយូមែនរ៉ាយវ៉ចនេះ ដោយបញ្ជាក់ ថាវាជាការបំផ្លើស និងមានគោលបំណងអាក្រក់មួលបង្កាច់រដ្ឋាភិបាលយ៉ាង អយុត្តិធម៌។

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងថា រដ្ឋាភិបាលគួរតែ ទទួលយកការរិះគន់និងយោបល់ទាំងឡាយណាដែលជាប្រយោជន៏ដល់លទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពដើម្បីធ្វើការកែសម្រួលឲ្យប្រសើរឡើង៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "យូមែនរ៉ាយវ៉ចអំពាវនាវឲ្យអូបាម៉ាបញ្ឈប់ការប្រើអំណាចផ្តាច់ការ របស់លោកហ៊ុនសែន"

Anonymous said...

*The Dictator guy,befor that regime collapse they dont listen nothing to who.... look like SADAM HUSEN.
*Hun sen look like king Sahanouk in year 1960.who have Good ideas for our motherland...who will DEAD like Mr Preap in ,sao ngoy,Mak thora for example.
*King Sihanouk play with viet-Nam HANOI Poison SNAKES finally his receive nothing in year 1970 and 1979.
*Hun sen too....his like viet-nam 100%...but vietnam Hanoi like him just 50% only. Poison snakes viet-nam Hanoi will Bites him,if his not kill or distroy All khmer Nationalists , khmer Petriots or KHMER KROM still ALIVES after year 1975-1979.
KHMER 1970