Featured Posts

Monday, November 23, 2009

លោក វ៉ា គឹមហុង ថា ត្រង់តំបន់ខ្លះដីខ្មែរលយចូលដីយួន

បញ្ហាបូរណភាពទឹកដីព្រំដែន រវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងនៅ​តែជាកង្វល់បារម្ភទូទៅរបស់ជនជាតិខ្មែរទាំងប្រជារាស្ត្រខ្មែរម្ចាស់ដីស្រែតាម តំបន់ជាយដែនទាំងខ្មែរមជ្ឈដ្ឋានផ្សេងៗក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ក៏ដូចជាពួកអ្នកសង្កេតការណ៍អន្តរជាតិ ជាពិសេសដោយសារគណបក្សប្រជា ជនកំពុងកាន់អំណាចនៅកម្ពុជាមិនឱ្យតម្លៃលើកិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស ២៣ តុលា ១៩៩១ ដែលជាសន្ធិសញ្ញាអន្តរជាតិដ៏មានប្រសិទ្ធិភាពដើម្បី ជួយកម្ពុជាពីការរំលោភបំពានដោយប្រទេសជិតខាងនោះ។

នៅក្នុងកម្មវិធីវេទិកាវិទ្យុអាស៊ីសេរីផ្សាយកាលពីយប់ថ្ងៃសុក្រ ដែលមានលោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងធ្វើជាវា គ្មិននោះ មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយទម្លាក់កំហុសជាទូទៅលើប្រទេស បារាំងកាលក្នុងសម័យប្រទេសនេះជាអាណាព្យាបាលកម្ពុជាហើយបានគូស ផែនទីតាមពាក្យរបស់លោក វ៉ា គឹមហុង ថាមិនច្បាស់លាស់។ មិនតែប៉ុណ្ណោះ ទេ លោក វ៉ា គឹមហុង ក្នុងនាមជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក៏នៅបានថ្លែងដូចជា ចង់ភ្ជាប់ការបន្ទោសលើមេដឹកនាំកម្ពុជាក្នុងអំឡុងសម័យសង្គមរាស្ត្រនិយមផង ដែរអំពីការមិនបានគិតគូររឿងផែនទីតំបន់ភូមិសាស្ត្រនេះជាក់ស្តែងនៅក្រោយ កម្ពុជាបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៣នោះ។

លោក វ៉ា គឹមហុង បាននិយាយអំពីការដែលរបបអាណាព្យាបាលបារាំងបាន ទុកផែនទីចំនួន២៦ផ្ទាំងនៃតំបន់ខ្សែព្រំដែនកម្ពុជាជាមួយប្រទេសយួនតាម បណ្តោយខេត្តខ្មែរចំនួន៩តាំងពីខេត្តរតនគិរី រហូតដល់ខេត្តកំពត។ គាត់បាន លើកសំណួរថា «តើបារាំងដឹងថា ភូមិស្រែបងប្អូននៅត្រង់ណាទេ? តើខ្សែ ព្រំដែននេះវាដើរតាមវាលស្រែបងប្អូនទេ? វាអត់ដឹងថាកាត់ស្រែបងប្អូនទេ ជួន កាលវៀតណាមចូលមកខាងយើង ជួនកាលយើងចូលមកខាងវៀតណាម។ ផែនទីអត់ត្រឹមត្រូវ (Sic!)»៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

3 comments: on "លោក វ៉ា គឹមហុង ថា ត្រង់តំបន់ខ្លះដីខ្មែរលយចូលដីយួន"

Anonymous said...

*The problem is what kind of VA KIM HONG Heart and Blood?.
*The real khmer Histoians will put his name in khmer History note book.
*VA KIM HONG he is a ugly chinese blood mixed with yourn Brain.He is a Bad guy in khmer History for ever.He and his family will goes to HEll soon.
*VA KIM HONG SOLD KHMERLAND TO HANOI.
*His name in Youpuoball black book with Polpot,kiang ghech iev,son sen,Tamok,ieng sary,nourn chea and Khiev sam phann already.\
KHMER1970

ស្រពោន said...

ឯកឧត្តម វ៉ា​ គីមហុង ក៏បានមានប្រសាសន៍ថែមទៀតថាះ‌‌ បារាំងវាអង្គុយគូរផែនទីក្នុងប៊ុយរ៉ូរបស់វានៅឯដាឡាត់ឯណោះ វាមិនដែលមកមើលជាក់ស្តែងថាព្រំដែននៅកន្លែងណានោះទេ។
ខ្ញុំឆ្ងល់ ហើយគឹតថាពេលនោះប្រហែលជាបារាំងបោះបង្គោលព្រំដែន
ពីដាឡាត់ដែរមើលទៅ?

Anonymous said...

*Barang or FRANCE Authority in that Period is a Big boss or COLONY Leaders in an Indichina.
*How about VA KIM HONG?.His want to doe Like BARANG too?.What kinds of his Blood and BRAIN?.
*Oh My God!!!!why in this Period have khmer chinese blood and insane Brain like him???.
*AH MA SEARR NEEIS [VA KIM HONG] khmaernn chheam khmer khnong Beiss daung wear tei.
KHMER 1970