Featured Posts

Monday, November 23, 2009

ខ្មែរនៅបរទេសប្រមូលផ្តុំគ្នាថ្កោលទោសរដ្ឋាភិបាលដែលធ្វើ ឲ្យបាត់បង់ដីស្រែកសិករនៅជាប់ព្រំដែនយួន

នៅសប្តាហ៍ក្រោយនេះ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់រស់នៅសហរដ្ឋអាមេរិក និងកាណាដាគ្រោងនឹងជួបជុំគ្នាដ៏ធំមួយនៅពីមុខស្ថានទូតខ្មែរ ប្រចាំនៅទីនោះ ដើម្បីថ្កោលទោសរដ្ឋាភិបាលក្រុងភ្នំពេញដែលធ្វើឱ្យបាត់បង់ដីស្រែ របស់ប្រជា កសិករខ្មែរជាប់ព្រំដែនយួនដែលបណ្តាលមកពីការបោះបង្គោលព្រំដែនជាមួយ ប្រទេសយួន ។

តាមការអោយដឹងរបស់អ្នកគាំទ្រគណបក្សសម រង្ស៊ី នៅឯបរទេសកាលពីថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០០៩ បានឱ្យដឹងថា នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០០៩ ពលរដ្ឋ ខ្មែរជាច្រើននាក់នៅក្នុងប្រទេសចំនួន២ គឺសហរដ្ឋអាមេរិក និងកាណាដានឹង ជួបជុំគ្នានៅពីមុខស្ថានទូតខ្មែរដើម្បីធ្វើការថ្កោលទោស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់ ដែលធ្វើមិនដឹង មិនឭ ចំពោះការបាត់បង់ បូរណភាពទឹកដីកម្ពុជាជាមួយនឹងប្រទេសយួន។

បើយោងតាមគំរោង ហើយបើសិនមិនមានការប្រែប្រួលទេនោះបងប្អូនប្រជា ពលរដ្ឋខ្មែរជាច្រើនគ្រោងនឹងជួបជុំគ្នានៅមុខអគារស្ថានទូតខ្មែរនៅទីក្រុងវ៉ាស៊ីន តោន និងនៅពីមុខស្ថានទូតខ្មែរនៅទីក្រុងអូតាវ៉ាប្រទេសកាណាដា។ ការ ប្រមូលផ្តុំគ្នាថ្កោលទោស និងរិះគន់រាជរដ្ឋាភិបាលលោកហ៊ុន សែន នេះ ធ្វើ ឡើងនៅកន្លែងពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែនៅក្នុងពេលជាមួយគ្នាគឺចាប់ពី ម៉ោង១១ព្រឹក រហូតទៅដល់ម៉ោង៣រសៀលម៉ោងនៅសហរដ្ឋអាមេរិក និងកា ណាដា ។

សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ការតវ៉ានោះក៏នឹងសរសេរជាបដា ហើយពួកគេក៏នឹងនិយាយអំពីវីរភាពក្លាហាន របស់លោកសម រង្ស៊ី ផងដែរ ដែលដឹងអំពីទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅភូមិនានា នៃឃុំសំរោង ស្រុក ចន្ទ្រា ខេត្តស្វាយរៀង ដែលបាត់បង់ដីស្រែដោយសារតែបណ្តាលមកពីការបោះ បង្គោលព្រំដែនរវាងខ្មែរ និងយួន។ ពួកគេក៏នឹងនិយាយដែរថា ហេតុអ្វីបានជា រដ្ឋសភាខ្មែរដកអភ័យឯកសិទ្ធិសមាជិកសភាខ្មែរ ដែលការពារផលប្រយោជន៍ ខ្មែរនិងការពារទឹកដីរបស់ខ្មែរនោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

4 comments: on "ខ្មែរនៅបរទេសប្រមូលផ្តុំគ្នាថ្កោលទោសរដ្ឋាភិបាលដែលធ្វើ ឲ្យបាត់បង់ដីស្រែកសិករនៅជាប់ព្រំដែនយួន"

Anonymous said...

សូមមេត្តាសសេរថា​ "ខ្មែរនៅបរទេសមួយក្តាប់តូច
ម្រមូលផ្តុំគ្នា..." ដើម្បីកុំឲ្យលាយឡំនឹងខ្មែរ ចំនួន ៩៩,៩៩៩ % ដែលគេនៅស្ងៀមស្ងាត់។
ដូច្នេះគំនិតខ្មែរដែលមានគ្នា ២ ឫ ៣ គ្រាប់នេះមិន​បានឆ្លុៈបញ្ចាំងជំនួសបងប្អូនខ្មែរមួយភាគធំនោះ
ទេ។

Anonymous said...

*One small group or Big group does'nt matter.The activities righ now are wrong for Hun sen teams.But next several years...HUN SEN will Punishe by khmer History like Polpot [1975-79] and King siHanouk [1955-70] regime for Example.
*King sihanouk play with Poison snakes HANOI, Finally his CRYING and Tearing in year 1970 and 1979.
*Polpot plays with Hanoi Poison snakes too.
*HUN SEN not different Both khmer leaders above.His have a Big mistake with viet-nam Hanoi since year 1979 unt'il now .
*SAMRAINSY can not Win him,because his dont have Game Tactic Politics expereinces to deal with Hun sen and Hanoi.
*Nationalist alone can not Win Dictaror guy like HUN sen.
SEIS DOSS SNAING

*Nationalist alone can not Win Dictator guy like HUN sen.
SEIS DOSS SNAING

Anonymous said...

*Dictaror=DICTATOR Guy.
SEIS DOSS SNAING