Featured Posts

Tuesday, November 24, 2009

មានការស្វាគមន៍នឹងដំណឹងដែលថាកម្ពុជាជិតមានច្បាប់ ប្រឆាំងអំពើពុករលួយ

ច្បាប់ប្រឆាំងអំពើពុករលួយដែលជាច្បាប់សំខាន់ ហើយត្រូវគេអូសបន្លាយជាង១០ឆ្នាំមកហើយនោះ ត្រូវបានមន្ត្រីរដ្ឋាភិបាលនិយាយថា នឹងចេញនៅពេល ឆាប់ៗខាងមុខនេះហើយ ដែលប្រមុខរដ្ឋាភិបាលបានព្រលយអោយដឹងនៅក្នុង កិច្ចប្រជុំប្រចាំសប្តាហ៍កាលពីសប្តាហ៍មុន។

ក្រុមមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាន និយាយកាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០០៩ថា ទីស្តីការគណៈរដ្ឋមន្ត្រី នឹងពិចារ ណាជាផ្លូវការលើការអនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ដោយ គេរង់ចាំជាយូរមកហើយនៅថ្ងៃទី១១ខែធ្នូ ឆ្នាំ២០០៩។

ការប្រកាសអោយដឹងរបស់មន្ត្រីរដ្ឋាភិបាលនេះ បានធ្វើឱ្យមន្ត្រីគណបក្ស ប្រឆាំង សង្គមស៊ីវិលស្វាគមន៍ភ្លាមៗផងដែរ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ ថា «យើងស្វាគមន៍ច្បាប់នេះកាន់តែឆាប់ កាន់តែល្អ ពីព្រោះកម្ពុជាគ្មានច្បាប់ ប្រឆាំងអំពើពុករលួយទេ ហើយអំពើពុករលួយកំពុងតែក្លាយជាវប្បធម៌ទៅ ហើយ។ ក្រុមមន្ត្រីពុករលួយកំពុងតែរីករាយនឹងអំពើពុករលួយរបស់ពួកគេ»។

លោកបានបន្តថា ច្បាប់នេះនឹងមិនមែនជាដំណោះស្រាយទាំងស្រុងមួយ ចំពោះជម្ងឺរបស់ប្រទេសនេះទេ។

លោកយឹម សុវណ្ណ បានមានប្រសាសន៍ថា ច្បាប់នេះនឹងត្រូវតែអនុវត្តដោយ ត្រឹមត្រូវចំពោះគ្រប់គណបក្សនយោបាយទាំងអស់ ហើយនិងតម្រូវឱ្យមានប្រ ព័ន្ធតុលាការឯករាជ្យដើម្បីអនុវត្តន៍ច្បាប់នេះ។ លោកបានបន្តថា ច្បាប់នេះក៏គួរ តម្រូវអោយក្រុមមន្ត្រីរដ្ឋាភិបាលប្រកាសពីប្រភពប្រាក់ចំណូល និងទ្រព្យសម្បត្តិ របស់ពួកគេជាសាធារណៈផងដែរ។ លោកបានមាន ប្រសាសន៍ថា «យើងត្រូវ ការច្បាប់នេះឆាប់ៗ ប៉ុន្តែមិនមែនជាច្បាប់ដែលគ្រាន់តែមាននៅលើក្រដាស់ ប៉ុណ្ណោះទេ»។

លោកស្រីជា វណ្ណាត អ្នកសង្កេតការណ៍នយោបាយ បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍របស់ច្បាប់នេះ តាមរយៈដំណើរការព្រាងច្បាប់នេះ គឺជាសារ មួយដែលថា ថ្នាក់ដឹកនាំកម្ពុជាកំពុងតែធ្វើការដើម្បីបញ្ឈប់ភាពមិនស្មោះត្រង់ ក្នុងនយោបាយនិងធ្វើឱ្យមានការអភិវឌ្ឍន៍ទៅមុខ។ លោកស្រីបានមាន ប្រសាសន៍ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឱ្យមានប្រសិទ្ធភាពចាំបាច់ ត្រូវតែមានច្បាប់ដ៏ខ្លាំងមួយ ហើយសាធារណៈជនគួរត្រូវបានលើកទឹកចិត្តឱ្យ ជួយជាឧទាហរណ៍ដោយការមិនផ្តល់សំណូក ឫក៏ បណ្តោយឱ្យមានបក្ខពួក និយមកើតឡើងនៅកន្លែងធ្វើការទេ។

ច្បាប់ប្រឆាំងអំពើពុករលួយដំបូងឡើងបានមកដល់រដ្ឋសភា កាលពីខែតុលា ១៩៩៤ ប៉ុន្តែមិនត្រូវបានអនុម័តទេ ដោយធ្វើឱ្យរដ្ឋាភិបាលប្រឈមនឹងការ ចោទប្រកាន់ថាធ្វើការគេចវេសមិនអើពើ ។

លោកហ៊ុន សែន បានថ្លែងម្តងហើយម្តងទៀតនៅពេលថ្មីៗនេះថា ការអនុម័ត ក្រមព្រហ្មទណ្ឌថ្មី គឺជារឿងដែលត្រូវធ្វើមុន។

បើទោះជាត្រូវបានអនុម័តដោយរដ្ឋសភាកាលពីខែមុនក៏ដោយ ក៏ក្រមព្រហ្ម ទណ្ឌថ្មីនេះមិនទាន់ចូលជាធរមាននៅឡើយទេ។

លោកជាម យៀប សមាជិកសភា មកពីគណបក្សប្រជាជនដែលបានឃើញ ច្បាប់ចម្លង នៃសេចក្តីព្រាងច្បាប់នេះ បានមានប្រសាសន៍ថា បច្ចុប្បន្នសេចក្តី ព្រាងច្បាប់នេះមាន៨០មាត្រា តែទោះជាយ៉ាងណារដ្ឋាភិបាលចាំបាច់ត្រូវកែ ប្រិតព្រៀងផ្នែកសំខាន់ៗមួយចំនួន៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "មានការស្វាគមន៍នឹងដំណឹងដែលថាកម្ពុជាជិតមានច្បាប់ ប្រឆាំងអំពើពុករលួយ"