Featured Posts

Monday, November 23, 2009

អ្នកគាំទ្រគណបក្សសមរង្ស៊ីម្នាក់ត្រូវជនមិនស្គាល់មុខកាប់ សម្លាប់នៅក្នុងខ្ទមចាំស្រូវ

អ្នកគាំទ្រគណបក្សសមរង្ស៊ី ម្នាក់នៅខេត្តកំពង់ស្ពឺ ត្រូវបានជនមិនស្គាល់អត្ត សញ្ញាណកាប់ចិញ្ច្រាំជាច្រើនពូថៅបណ្តាលឱ្យដេកស្លាប់នៅក្នុងថ្លុកឈាម។

លោកជ័យ ណែម អាយុ៥៥ ឆ្នាំជាកសិករ ដែលគាំទ្រគណបក្សសម រង្ស៊ី ត្រូវ បានជនមិនស្គាល់មុខកាប់សម្លាប់នឹងពូថៅនៅក្នុងខ្ទមចាំស្រែ បណ្តាលឱ្យស្លាប់ នៅក្នុងថ្លុកឈាម។ ខ្ទមចាំស្រែរបស់ជនរងគ្រោះដែលនៅប៉ុន្មានគីឡូម៉ែត្រពី ភូមិ និងស្ថិតនៅចម្ងាយប្រមាណជា៥០ម៉ែត្រ ពីខ្ទមរបស់អ្នកភូមិជាមួយគ្នាជា ច្រើនទៀតនោះ គឺដេកយាមស្រូវដែលប្រមូលផលនៅក្នុងរដូវប្រាំងនេះ។ អំពើដ៏ឃោរឃៅនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៩ខណៈដែលជនរងគ្រោះនិងភរិយាឈ្មោះមុជ ផាន អាយុ ជាង៤០ឆ្នាំដេកយាម កណ្តាប់ស្រូវ ដែលទើបច្រូតកាត់ហើយ នៅក្នុងភូមិសុពរ ឃុំកាត់ភ្លុក ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ព្រឹត្តិការណ៍នោះ ក្រុមជនល្មើសមិនទាន់ កំណត់បានចំនួនច្បាស់លាស់ ចូលទៅចាប់អ្នកស្រីមុជ ផាន ដោះក្រវិលមាស ពីត្រចៀក, ហើយជនរងគ្រោះជាប្តី ជ័យ ណែម ឃើញ ដូច្នេះក៏ជួយដើម្បីមិន អោយជនល្មើសដោះក្រវិលពីត្រចៀកប្រពន្ធបាន៕


Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "អ្នកគាំទ្រគណបក្សសមរង្ស៊ីម្នាក់ត្រូវជនមិនស្គាល់មុខកាប់ សម្លាប់នៅក្នុងខ្ទមចាំស្រូវ"