Featured Posts

Monday, November 23, 2009

អ្នកវិភាគល្បីល្បាញរបស់សៀមនិយាយពីគ្រោះអាសន្នរបស់ ថាក់ស៊ីនដែលមកកម្ពុជា

រលកបាតុកម្ម របស់សៀមអាវលឿង ប្រឆាំងលោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា ទីប្រឹក្សាសេដ្ឋកិច្ចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យវិបត្តិ ផ្ទៃក្នុងសៀមកាន់តែធ្ងន់ធ្ងរថែមទៀត និងនាំទៅជាមួយនូវការធ្លាក់ចុះប្រជា ប្រិយភាពអតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់ទទួលបានការគាំទ្រពីប្រជាជនសៀម ហូរហៀរកាលពីប៉ុន្មានឆ្នាំមុនផងដែរ។

បាតុករអាវលឿងដែលគេស្គាល់ថា គាំទ្រព្រះមហាក្សត្រសៀម ភូមិពលអាតុល យ៉ាដេត និយាយដោយមិនលាក់លៀម រិះគន់លោកថាក់ស៊ីន ថា មិនមែនជា ជនជាតិថៃ និងប្រឆាំងនឹងផលប្រយោជន៍ថៃដែលបានមកកម្ពុជាចាប់ដៃជាមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ការប្រមូលផ្តុំគ្នារាប់ម៉ឺននាក់នៅទីក្រុងបាងកក ដែលអ្នកខ្លះធ្លាប់តែពាក់អាវ ក្រហមគាំទ្រលោកថាក់ស៊ីន នោះ បានដោះអាវក្រហមចេញ ហើយក៏ពាក់អាវ លឿងបែរមកជាគាំទ្ររដ្ឋាភិបាលលោកអាប់ភីស៊ីត វាចាជីវ៉ា វិញភ្លាមដែរ ដោយ ចូលរួមធ្វើបាតុកម្មនៅក្នុងសួនច្បារសាធារណៈក្នុងក្រុងបាងកកប្រទេសសៀម ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ច របស់លោក ថាក់ស៊ីន មកកម្ពុជា និងបាន ប្រឆាំងទៅនឹងការបដិសេធរបស់រដ្ឋាភិបាលភ្នំពេញ ដែលមិនប្រគល់ខ្លួនលោក ថាក់ស៊ីន ឱ្យទៅទទួលទោសតាមផ្លូវច្បាប់ ដែលពាក់ព័ន្ធនឹងអំពើពុករលួយ កាលពីគាត់កាន់អំណាច ។

លោកស៊ុនធិ លឹមថងគុល សេដ្ឋីព័ត៌មានសៀម និងជាមេដឹកនាំសម្ព័ន្ធភាព ប្រជាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងលោកថាក់ស៊ីន នោះ បាន និយាយថា ការជួបជុំគ្នាធ្វើបាតុកម្មនោះបានគាំទ្រផ្នែកការទូតរបស់រដ្ឋាភិបាល ថៃ ដើម្បីបន្ធូបន្ថយភាពតានតឹងនេះ។ លោកបានថ្លែងថា «នេះជាកិច្ចការដែល ប្រជាពលរដ្ឋថៃទាំងអស់ដែលស្រឡាញ់ព្រះមហាក្សត្ររបស់យើង ចង់ចេញ មកសំដែងនូវការគាំទ្រចំពោះរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងកិច្ចសហប្រតិ បត្តិការ របស់លោកហ៊ុន សែននិងលោកថាក់ស៊ីន ដើម្បីធ្វើវិទ្ធង្សនាប្រឆាំង ប្រទេសថៃនោះ។ ដូច្នេះយើងទាំងអស់គ្នាចេញមកបង្ហាញការគាំទ្រពិតប្រាកដ និងបង្ហាញការគាំទ្រផ្នែកស្មារតីដោយសន្តិវិធី»។

លោកណាយុន ថារ៉ាក់ ជាតន្ត្រីករ និងជាគ្រូបង្រៀនម្នាក់ដែលជាបាតុករ​អាវ​លឿងចូលរួមក្នុងបាតុកម្មប៉ុន្មានថ្ងៃកន្លងទៅនេះ​ បានប្រាប់ VOA ថាការស្នេហា ជាតិបាននាំឱ្យមនុស្សមកប្រជុំគ្នា ដែលមានទង់ជ័យក្រដាសច្រើនសន្ធឹក សន្ធាប់។

លោកបាននិយាយថា «ប្រជាពលរដ្ឋមានអារម្មណ៍ថា យើងត្រូវបង្ហាញកម្លាំង ថា យើងពិតជាស្រឡាញ់ប្រទេសភាពថ្លៃថ្នូរ និងមោទនភាពចំពោះប្រទេស យើងព្រោះអ្វី ដែលលោក ថាក់ស៊ីនបានធ្វើ គឺពិតជាមិនអាច ទទួលយកបាន ឡើយ។ លើកនេះជាមួយប្រទេសកម្ពុជា ជាមួយហ៊ុន សែន ជ្រុលពេកហើយ វាពិតជាហួសហេតុណាស់»។

ស្ត្រីបាតុករអាវលឿងម្នាក់ទៀតឈ្មោះ សច្ឆដា បានថ្លែងថា លោកថាក់ស៊ីនជា ជនគ្មានភាពស្មោះត្រង់ ក្នុងការដែលលោកមកប្រទេសកម្ពុជា។ សច្ឆដា បាន ថ្លែងយ៉ាងដូច្នេះថា «ស្ថានការណ៍នេះ លោកថាក់ស៊ីនទៅកម្ពុជា។ ខ្ញុំគិតថាគាត់ មិនមែនជាជនជាតិថៃទេ តែបញ្ហានោះ គឺគាត់ចង់បំផ្លាញប្រទេសថៃ គាត់មិន ស្រឡាញ់ប្រទេសថៃ, គាត់មិនមែនជាថៃទេ»។

ក្រុមបាតុករអាវលឿងដែលចូលរួមធ្វើបាតុកម្មនោះបានអះអាងដូចៗគ្នាថា គេ មិនសប្បាយចិត្តជាមួយលោកថាក់ស៊ីន ទេ ដោយសារតែគាត់បានផ្តល់បទ សម្ភាសន៍នាពេលថ្មីៗនេះ រិះគន់ស្ថាប័នរាជវាំង ដែលប្រជាជនសៀមភាគច្រើន គោរព។ ជាមួយនឹងការរិះគន់លើព្រះមហាក្សត្រ, លោកថាក់ស៊ីន បង្ហាញមុខរួម គ្នាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលពលរដ្ឋអាវលឿងសៀម និយាយថា ជាការរួមដៃគ្នាជាមួយសត្រូវប្រឆាំងនឹងជាតិសាសន៍ឯង ហើយ បណ្តាលអោយរលកនៃការតវ៉ាដែលជាចលនាជាតិនិយមងាកទៅគាំទ្រលោក អាប់ភីស៊ីត ដ៏ច្រើនលើសលប់។

VOA នៅព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០០៩ បានបង្ហាញ អំពីការស្ទង់មតិនយោ បាយនាពេលចុងក្រោយនេះបញ្ជាក់ថា ប្រជាប្រិយភាពរបស់លោក អាប់ភីស៊ីត វាចាជីវ៉ា មានការកើនឡើងដោយសារតែដំណើរទស្សនកិច្ចរបស់លោក ថាក់ ស៊ីនមកប្រទេសកម្ពុជា។

លោក គ្រីស្ត បេឃ័រ ជាអ្នកនិពន្ធ និងអ្នកធ្វើអត្ថាធិប្បាយអំពីនយោបាយ ប្រទេសសៀមបាននិយាយថា ផលប៉ះពាល់រយៈពេលយូរ នៃដំណើរទស្សន កិច្ចនោះគឺមិនមានភាពច្បាស់លាស់ប៉ុន្មានទេ។ លោកបានបន្តថាការដែល លោកថាក់ស៊ីន បង្ហាញមុខជាមួយលោក ហ៊ុន សែន ប៉ុន្មានថ្ងៃនេះ មានប្រជា ជនថៃជាច្រើនស្អប់គាត់។

លោកគ្រីស្ត បេឃ័រ បានថ្លែងជាសំណួរថា តើគណបក្សប្រជាធិបតេយ្យរបស់ អាប់ភីស៊ីត នឹងព្យាយាមទាញយកប្រយោជន៍នយោបាយ ដោយការជម្រុញ ទឹកចិត្តជាតិនិយមដែរឫយ៉ាងណា។ លោកបានថ្លែងទៀតថា «ឥឡូវនេះបញ្ហា នៅត្រង់ថា តើលោកអាប់ភីស៊ីត រក្សាទុកផលប្រយោជន៍នោះ របៀបណា ឫថា តើលោកចង់រក្សាទុកផលប្រយោជន៍នោះ ដែរឫទេ, តើនេះមានន័យថា ឥឡូវ នេះ រដ្ឋាភិបាលត្រូវតែលេងសន្លឹកបៀរជាតិនិយមយ៉ាងខ្លាំង មិនឈប់ឈរ ឫ យ៉ាងណា, ហើយនោះវាប្រាកដណាស់ថា វាមានគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់លោក(ថាក់ស៊ីន)»។

ទោះជាយ៉ាងណាអ្នកវិភាគនយោបាយសៀម ដ៏ល្បីល្បាញមួយនេះរំពឹងទុក ថា រដ្ឋាភិបាល អាប់ភីស៊ីត នឹងបន្ទន់ឥរិយាបថដើម្បីបញ្ចប់បញ្ហាតានតឹងជាមួយ ប្រទេសជិតខាងជាពិសេសប្រទេសកម្ពុជា។

អ្នកវិភាគស្ថានការណ៍នៅប្រទេសសៀម បានសំដែងនូវកង្វល់អំពីការបែក បាក់ផ្ទៃក្នុងដ៏ធំមួយនៅថ្ងៃអាទិត្យ ទី២៩ វិច្ឆិកា ខាងមុខនេះ គឺការប្រមូលផ្តុំគ្នា របស់សៀមអាវក្រហម និងសៀមអាវលឿងក្នុងពេលតែមួយ នៅក្នុងទីក្រុងបាង កកដូចគ្នា។

វត្តមានរបស់លោកថាក់ស៊ីន នៅកម្ពុជា បានធ្វើអោយប្រជាពលរដ្ឋ នៃប្រទេស ទាំង២ មានការភ័យខ្លាច កាត់បន្ថយនាំទំនិញចេញចូលនាំអោយពលករខ្មែរ ដែលរស់ដោយសារការអូសរទេះខ្លះ នៅច្រកអន្តរជាតិប៉ោយប៉ែតដ៏ដាច់បាយ ដែរ ។

ដូច្នេះវត្តមាន របស់លោក ថាក់ស៊ីននៅកម្ពុជាកាលពីមួយសប្តាហ៍កន្លងទៅ នេះ មិនត្រឹមតែធ្វើអោយពលរដ្ឋសៀមមិនសប្បាយចិត្តនោះទេ, សូម្បីតែប្រជា ពលរដ្ឋខ្មែរដែលរស់នៅតាមព្រំដែនក៏ទទួលរងនូវវិបត្តិសេដ្ឋកិច្ចដែរពិសេស វត្តមាននេះ បានធ្វើឱ្យទំនាក់ទំនងការទូតធ្លាក់នៅទាបបំផុត៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "អ្នកវិភាគល្បីល្បាញរបស់សៀមនិយាយពីគ្រោះអាសន្នរបស់ ថាក់ស៊ីនដែលមកកម្ពុជា"