Featured Posts

Wednesday, November 25, 2009

បើអាប់ភីស៊ីតបិទច្រកព្រំដែនមិនពិបាកហ៊ុន សែន ទេ តែពិបាកប្រជាពលរដ្ឋខ្មែរ

នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់សាជាថ្មីថា លោកមិនខ្វល់នឹងការព្រមានបិទព្រំដែនរបស់អាជ្ញាធរសៀមដែលផ្តើម ចេញ ពីនយោបាយការទូត នៃប្រទេសទាំងពីរកំពុងធ្លាក់ចុះដុនដាបនោះទេ។ ជាមួយ នឹងការប្រកាសជាសាធារណៈនេះ អាជ្ញាធរសៀមបានបណ្តេញប្រជាពលរដ្ឋ ខ្មែររាប់ពាន់រាប់ម៉ឺននាក់ ពីអាណាចក្ររបស់ខ្លួនជាបន្តបន្ទាប់ហើយ ។

លោកហ៊ុន សែន បានថ្លែងថា «កុំនិយាយ នរណាអីថា បិទស្អីណា ទណ្ឌកម្ម អីណា គេធ្លាប់ធ្វើ គេធ្លាប់ដឹង... ម៉ាពិភពលោកគេសង្កត់ក្បាលក៏មិនងាប់ផង។ កុំឯងចង់បិទព្រំដែនស្អី បិទខ្មោចអី, មើល៍អញបិទទំនិញទាំងអស់វិញ... សាក​លមើល ! អាងឡើង អាងគំរាម ប៉ុណ្ណឹងមានឥទ្ធិពលអី ពីដើមលើសហ្នឹងរយ ដង ពាន់ដង គេមិនខ្លាចផង ទៅខ្លាចអី អាប៉ុណ្ណឹងកុំទៅខ្វល់ពេក»។

មន្ត្រីគណបក្សសម រង្ស៊ី, អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរបាន និយាយថា ប្រសិនបើសៀមបិទច្រកព្រំដែនជាមួយនឹងកម្ពុជាមែន ប្រាកដ ណាស់វាគ្មានបញ្ហាជាមួយប្រមុខរដ្ឋាភិបាលហ៊ុន សែន នោះទេ ប៉ុន្តែវាមាន បញ្ហាជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែន កសិករខ្មែរ ដែលពឹង លើទីផ្សារលក់ស្រូវ ពោត សណ្តែក ល្ងរឱ្យសៀម និងមានពលករខ្មែររាប់សែន នាក់ដែលបានឆ្លងដែនខុសច្បាប់ចូលក្នុងស្រុកសៀមស្វែងរកទីផ្សារលក់កម្លាំង ពលកម្ម ដូចជាធ្វើជាកម្មករសំណង់ កម្មករបេះផ្លែឈើ កម្មករលីសែងជាដើម ដើម្បីប្តូរយកអាហារចិញ្ចឹមជីវិត៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

5 comments: on "បើអាប់ភីស៊ីតបិទច្រកព្រំដែនមិនពិបាកហ៊ុន សែន ទេ តែពិបាកប្រជាពលរដ្ឋខ្មែរ"

Anonymous said...

ជាការមួយដែលគួរឲ្យអៀនខ្មាសណាស់ ដែលមន្ត្រី
នៃគណបក្ស សម រង្សីបញ្ចេញមតិរបៀបនេះ។
អ្វីដែលគេអាចជឿបាន គឺគំនិតហុចដៃឲ្យខ្មាំង​សៀមដែលកំពុងរកលេសឈ្លានពានដីខ្មែរដោយ
គឃ្លើនរបៀបនេះ។ នៅព្រំដែនជាមួយប្រទេសយួន
ក៏យើងមិនត្រូវ​ព្រងើយកន្តើយដែរ យើងត្រូវមាន
ទំនុកចិត្តជាមួយខ្មែរ តែមិនត្រូវហុចដៃឲ្យសត្រូវជា
ដាច់ខាត ។

Anonymous said...

*Since year 1960 the khmer Nationalists group have ideas to King Sihanouk about viet-cong Armies...Finally the king killed like Mr Preap in ,sao ngoy for example.
*Since year 1975...Polpot killed alot lon nol Armies...Finally that regime are gone by viet-cong Hanoi.
*Righ now in cambodia Everythings are under HUN SEN control...if some khmer peoples have IDEAS about khmer land....CPP Entourages will BLAMES them under words:you give a change or Hand to Enemy ect....!!!
*viet-nam are Friends or Boss?.
*can you sweare with Lighning or Neak ta dam bang daik?.
GOD BE CRAZY

Anonymous said...

a change =a chance or hand to Enemy.
GOD BE CRAZY

Anonymous said...

*Dear Mr SAMRAINSY
*We can not have a Problem with 2 Enemies in one time like That.
*Some time you are not SMART.you Good in an Economy only.
*you can not wake up the Giant with out Magic arrow.
*you can not Touch the SNAKES when you dont know what kinds of the Snakes.Hun sen Not a frog snake.he is a Poison Snake . how many years more for you for challenge with him?. can you play CHASE?.if you dont know to play OKK ...dont hope to Win him.
*Some time you voices...you feeling and Act....look like Girl.This is True.
GOD BE CRAZY

Anonymous said...

*Some cases HUN SEN regime have a Big Mistakes [for khmer History ] Than Pol Pot regime.The result will show his regime for next 9-10 Years.
*I called his regime : The True words are none SWEET PERIOD .[samayy Pearkk Peeth raing slaing ].
GOD BE CRAZY IN HUN SEN REGIME