Featured Posts

Wednesday, November 25, 2009

ស្ថានភាពឧត្តមសេនីយ៍ត្រី ឃៀង សាវ៉ន សមាជិកគណៈ កម្មាធិការនាយកគណបក្សសមរង្ស៊ី

លោកឧត្តមសេនីយ៍ ឃៀង សាវ៉ន អតីតជាសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសម រង្ស៊ី កំពុងតែប្រឈមជាមួយនឹងស្ថានភាពជម្ងឺយ៉ាងធ្ងន់ធ្ងរ ខណៈដែលលោកកំពុងតែរស់នៅជាលក្ខណៈជនចំណាកស្រុក អស់រយៈពេល ជាង២ឆ្នាំមកហើយនោះ។ ថ្មីៗនេះប្រតិ ភូគណបក្សសមរង្ស៊ីបានទៅជួបសួរ សុខទុក្ខលោកដោយផ្ទាល់, ហើយបានឃើញស្ថានភាពអាក្រក់នៃជម្ងឺរបស់ លោកជាក់ស្តែង ដែលប្រថុយប្រថាននឹងគ្រោះថ្នាក់។

លោកឃៀង សាវ៉ន ជាអតីតឥស្សរជនម្នាក់របស់គណបក្សហ៊្វុនស៊ិនប៉ិច ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលបានរៀបចំឡើងដោយអង្គការសហប្រ ជាជាតិហៅអ៊ុនតាក់។ លោកត្រូវបានរដ្ឋាភិបាលអាណត្តិទី១ តែងតាំងជាមេ បញ្ជាការរងកងនាវាចរ នៃកងយោធពលខេមរភូមិន្ទ, ហើយធ្លាប់ជាមន្ត្រីកងទ័ព អ្នកតស៊ូនៅជាយដែនដែលស្មោះត្រង់បំផុត ជាមួយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ រហូតមានរដ្ឋប្រហារបង្ហូរឈាមនៅថ្ងៃទី៥-៦ កក្កដា ១៩៩៧ ។

នៅក្រោយពីការវិលត្រឡប់ របស់នាយករដ្ឋមន្ត្រីទី១ ដែលនិរទេស ព្រះអង្គ ម្ចាស់ នរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ និងអ្នកស្មោះត្រង់របស់ ទ្រង់តាមរយៈការចរចា ដែលហៅថា ផ្សះផ្សារជាតិកាលពីឆ្នាំ១៩៩៨នោះ, លោក ឃៀង សាវ៉ន បានចាប់ផ្តើមងាកមកគាំទ្រនយោបាយ របស់គណបក្ស សម រង្ស៊ី, ហើយនៅថ្ងៃទី២៩ មីនា ២០០៣លោកបានចូលជាសមាជិកគណ បក្សសម រង្ស៊ី និងត្រូវបានគណបក្សសម រង្ស៊ីផ្តល់តួនាទីជាសមាជិកគណៈ កម្មាធិការនាយកផងដែរដែលធ្វើឱ្យលោកប្រឈមនឹងបញ្ហាជាច្រើនលើក ។

ក្នុងហេតុការណ៍មួយកាលពីថ្ងៃទី០១ខែមិថុនា ឆ្នាំ២០០៥ វេលាម៉ោង១៧ និង៥០នាទី លោកឧត្តមសេនីយ៍ឃៀង សាវ៉ន ត្រូវ បានគេបាញ់ប្រហារទៅលើ គាត់នៅតាមដងផ្លូវសាធារណៈ ក្នុងក្រុងភ្នំពេញនៅខណៈដែលគាត់បានធ្វើ ដំណើរចេញពីទីស្នាក់ការកណ្តាលគណបក្សសម រង្ស៊ី នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សំដៅទៅលំនៅដ្ឋាននៅច្បារអំពៅ។ ក្នុងឧប្បត្តិហេតុនោះ បាន ធ្វើឱ្យគាត់មានកាភិតភ័យ តក់ស្លុត រន្ធត់ខ្លាំង ហើយឈាមបានឡើងដល់ខួរ ក្បាល បណ្តាលអោយគាត់ពិការមួយចំហៀងខ្លួនដល់សព្វថ្ងៃ។ នៅថ្ងៃទី១៦មករា ២០០៧ លោក ឃៀង សាវ៉ន ក៏ត្រូវបានកម្លាំងប៉េអឹមលើផ្ទៃប្រទេសពួន ស្ទាក់ចាប់ខ្លួននៅតាមបណ្តោយផ្លូវសាធារណៈនៅត្រង់ចំណុចស្ពានក្បាលថ្នល់ ក្រោមបទចោទប្រកាន់យ៉ាងអយុត្តិធម៌ថាពាក់ព័ន្ធ ជាមួយចោរប្លន់ប្រដាប់អាវុធ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ខណៈដែលរាងកាយលោកជួបបញ្ហាជម្ងឺ ធ្ងន់ធ្ងរ និងពិការមួយចំហៀងខ្លួននោះ ។

ប៉ុន្តែក្រោយមកអាជ្ញាធរក៏បានដោះលែងវិញ ហើយនៅតែមានព័ត៌មានថា លោកនឹងត្រូវគេធ្វើបាបចាប់ខ្លួនបន្តទៀត បើសិនជាមិនផ្តាច់ខ្លួនពីគណបក្ស សម រង្ស៊ី ដែលធ្វើឱ្យគាត់មានការព្រួយបារម្ភ ហើយក៏បានធ្វើចំណាកស្រុក ស្វែងរកទីកន្លែងដែលមានសុវត្ថភាពដើម្បីលាក់ខ្លួន និងព្យាបាលជម្ងឺផងដែរ។

ឧត្តមសេនីយ៍ឃៀង សាវ៉ន ដែលសព្វថ្ងៃគេដឹងថា កំពុងតែលាក់ខ្លួននៅក្រៅ ប្រទេសនោះ មិនហ៊ានវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញទេ ដោយសារថា មានកម្លាំងប្រដាប់អាវុធបានសម្រុកចូលឆែកឆេរលំនៅដ្ឋាន របស់លោកចំនួន២លើករួចមកហើយ ខណៈដែលគាត់កំពុងនិរទេសនៅបរទេស៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "ស្ថានភាពឧត្តមសេនីយ៍ត្រី ឃៀង សាវ៉ន សមាជិកគណៈ កម្មាធិការនាយកគណបក្សសមរង្ស៊ី"

Anonymous said...

*Generals from khmer Petriot DIE one by one under Hun sen set up paln with Hanoi.
*General sak S, sakhan
*General Tourn chay
*General Proum veith
*General Chear rithy chhouth ect.....
*The Bad Generals Army from khmer-Thai- Border are;
-SOU KIM SUN [Big Betrayer]
-Nheik bun chhay-Serei kosal-khann savoeun ect....!!!1
*Why Bad guys still ALIVE long Lifes than Good guys???.
GOD BE CRAZY

Anonymous said...

set up paln=set up Plan
GOD BE CRAZY