Featured Posts

Thursday, November 05, 2009

គណៈប្រតិភូសភាកម្ពុជាទៅប្រទេសរុស្ស៊ីសុំម្ចាស់បំណុលលុបចោល លុយ១៥០០លានដុល្លារ

គណៈប្រតិភូជាន់ខ្ពស់កម្ពុជាកាលពីថ្ងៃទី០៤ ខែវិច្ឆិកា បានចេញដំណើរទៅកាន់ ប្រទេសរុស្ស៊ីសម្រាប់រយៈពេលទស្សនកិច្ច១សប្តាហ៏ជាមួយគម្រោងធំៗ ក្នុងនោះ មានទាំងការទទូចអង្វរសុំប្រទេសរុស្ស៊ីលុបចោលបំណុល១៥០០លានដុល្លារ ដែលរបបកុ​ម្មុយនីស្តគណបក្សប្រជាជនបានខ្ចីកាលអំឡុងទសវត្សរ៏ទី៨០។

ប្រភពសភាជាតិកម្ពុជាបាននិយាយអំពីគម្រោងនៃដំណើរបំពេញទស្សនកិច្ច របស់គណៈប្រតិភូសភាកម្ពុជាដែលមានលោក ហេង សំរិន ជាអ្នកដឹកនាំនិងហែរ ហមដោយសមាជិកសភាជាច្រើននាក់ទៀត។

អំពីបំណុលប្រទេសរុស្ស៊ីប្រមាណ១៥០០លានដុល្លារខ្ចីដោយរដ្ឋាភិបាលគណ បក្សប្រជាជនបដិវត្តន៏កម្ពុជា ត្រូវបានមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងពិពណ៌នាថា ជាបំណុលដែលគេបានប្រើឈ្មោះកម្ពុជានិងប្រជារាស្រ្តខ្មែរខ្ចីសម្រាប់យកមួយ ផ្នែកធំទៅទិញអាវុធធ្វើសង្រ្គាម និងពុំបានជាផលប្រយោជន៏អ្វីដល់ប្រជារាស្រ្តខ្មែរ នោះទេ។

ក្នុងគម្រោងទៅប្រទេសរុស្ស៊ីលើកនេះ គណៈប្រតិភូសភាកម្ពុជាមានផែនការនឹង ជួបលោក ស៊ែរហ្គេយ មីរ៉ូណូវ ប្រធានក្រុមប្រឹក្សាសហព័ន្ធសភាជាតិរុស្ស៊ីដើម្បី អង្វរទទូចឲ្យមានការអន្តរាគមន៏សុំទៅរដ្ឋាភិបាលក្រុងម៉ូស្គូឲ្យលុបចោលបំណូល ដែលកម្ពុជាបានខ្ចីប្រទេសរុស្ស៊ីជាង១ពាន់លានដុល្លារនោះ។

គេមិនដឹងថា តើគោលបំណងនេះនឹងបានសម្រេច ឬយ៉ាងណានោះទេ បើក្នុង អតីតកាលមន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្រុងម៉ូស្គូបានបដិ សេធទៅហើយ ជាការបញ្ជាក់ជំហរផ្ទុយពីបំណងរបស់មេដឹកនាំកម្ពុជា៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "គណៈប្រតិភូសភាកម្ពុជាទៅប្រទេសរុស្ស៊ីសុំម្ចាស់បំណុលលុបចោល លុយ១៥០០លានដុល្លារ"

Anonymous said...

Good ask Russa for delete all we own?
Is good keep working on that problem!
SKNP!

Borey said...

បើគេលុបបំណុលអោយយើង យើងត្រូវតែជួយអរ ខ្មែរ ប៉ុន្តែគ្រាន់តែវាមិនសូវមានកិត្តិយស ប៉ុណ្ណឹង..