Featured Posts

Friday, October 30, 2009

ស្ថានទូតខ្មែរប្រចាំប្រទេសថៃហៅកាសែត The Nation ថាជាកាសែត គ្មានន័យនិងថោកទាប

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានសរសេរលិខិតមួយឆ្លើយតបទៅនឹងអ្វីដែល មាននៅក្នុងបទវិចារណកថារបស់កាសែត ឌឹ ណេសិន ដែលនិពន្ធដោយលោក
ថាណុង ខាន់ធុង ដែលបានបរិយាយដោយប្រដូចបុរសខ្លាំងនៃកម្ពុជាទៅនឹង
មនុស្សព្រៃ និងជាមេដឹកនាំខ្មែរក្រហម រួមទាំងថា ប្រទេសកម្ពុជាជាប្រទេសពុក
រលួយជាដើមដោយហៅកាសែតនេះថា ជាកាសែតគ្មានន័យ និងថោកទាប។

លិខិតរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានលើកឡើងចំនួន៩ចំណុចក្នុងបទ វិចារណកថារបស់កាសែត ឌឹ ណេសិន លើកឡើងខុសយ៉ាងធ្ងន់ធ្ងរ និងមិនអាច
អត់ឪនទោសបានទេ។ ដោយបានហៅបទវិភាគនោះថា ជាការប្រមាថយ៉ាងខ្លាំង ចំពោះប្រមុខដឹកនាំកម្ពុជា។ ហើយលិខិតបានបន្តថាការប្រើពាក្យពេចន៏ខ្លះក្នុង
បទវិចារណកថានោះប្រៀបដូចសម្តីរបស់ជនពាល និងនាំឲ្យអ្នកនិពន្ធ កាសែត
ឌឹ ណេសិន ក្លាយជាឧបករណ៏បង្កើនភាពតានតឹងខ្លាំងឡើងៗរវាងប្រទេសទាំង ពីរ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ស្ថានទូតខ្មែរប្រចាំប្រទេសថៃហៅកាសែត The Nation ថាជាកាសែត គ្មានន័យនិងថោកទាប"