Featured Posts

Friday, October 30, 2009

លោកហូរវ៉ាន់នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃសុក្រនេះ


តំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលភ្នំពេញលោក
ហូរ វ៉ាន់ នឹងវិលត្រឡប់មក​ដល់ប្រទេសកម្ពុជាវិញនៅ
ថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០០៩នេះហើយ។នេះបើតាម
ការអះអាង របស់មន្រ្តីគណបក្សសមរង្ស៊ី។

មន្រ្តីរូបនោះបានឲ្យដឹងថា ក្នុងការមកដល់របស់
លោកហូរ វ៉ាន់​ នោះនៅព្រលានយន្តហោះនឹងមានវត្តមានមន្រ្តីគណបក្សសម
រង្ស៊ីរាជធានីភ្នំពេញសមាជិកសភា ព្រមទាំងអ្នកសង្កេតការណ៏ជាតិ​ និងអន្តរជាតិ
ផងដែរ។

គួរបញ្ជាក់ថា លោកហូរ វ៉ាន់ បានចាកចេញពីប្រទេសកម្ពុជាកាលពីចុងខែមិថុនា
ឆ្នាំ២០០៩ខណៈដែលមន្រ្តីយោធាខ្មែរ២២រូបប្តឹងលោកពីបទដែលលោកអធិ
ប្បាយអំពីតម្លៃសញ្ញាប័ត្រដែលមន្រ្តីយោធាទាំងនោះទទួលបានពីសាលារបស់
យួន។ ដោយមន្រ្តីយោធាទាំងនោះទារជំងឺចិត្តពីលោកហូរ វ៉ាន់ ក្នុងម្នាកចំនួន១០ លាន រៀល។

សាលាដំបូងរាជធានីភ្នំពេញបានច្រានចោលការចោទប្រកាន់លោកហូរ វ៉ាន់ ដោយងាកទៅដាក់ពិន័យលោកខេវិន ដូល និពន្ធនាយក ឌឹ ខេមបូឌាដេលី និង អ្នកនិពន្ធម្នាក់ទៀតគឺលោកនៅ វណ្ណារិទ្ធដោយម្នាក់ៗចំនួន៤លានរៀល៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "លោកហូរវ៉ាន់នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃសុក្រនេះ"

Anonymous said...

*Small problem can cause to Big problem.
*In one unfair regime[1979-2009] all khmer Nationalists Party should be carefull to SPEAK and Please Turn your Tongues 100 time befor your Talking.
*HUNGRY one Time or Talking without Turn your Tongues 100 time can Break your Good choices to HELP your Motherland.
CHAO TOOCH

Anonymous said...

I have one suggestion to Mr. Ho Vann, next time if you want to critize pls do not mention on the armforce officer, you can do it on other department like civils..., I said like that because they do not have much time to study to get high quality.