Featured Posts

Friday, October 30, 2009

ពលរដ្ឋខ្មែរម្នាក់ទៀតត្រូវបានស្លាប់ដោយសារជំងឺផ្តាសាយA-H1N1

ស្រ្តីចំណាស់ម្នាក់ទៀតត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតកន្លងទៅ ក្រោយ ពីគាត់បានឆ្លងជំងឺផ្តាសាយប្រភេទថ្មី A-H1N1។

ករណីស្លាប់ចុងក្រោយនេះបានធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺផ្តាសាយ ប្រភេទថ្មីនេះកើនឡើងដល់៤នាក់ហើយនៅក្នុងប្រទេសកម្ពុជា។

បើតាមលោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយករដ្ឋានជំងឺឆ្លងរបស់ក្រសួងសុខា ភិបាល រហូតមកដល់ពេលនេះមានពលរដ្ឋខ្មែរចំនួន២៣៧នាក់នៅតាមបណ្តា ខេត្តនានាត្រូវបានធ្វើតេស ហើយរកឃើញថាឆ្លងមេរោគA-H1N1។ហើយបច្ចុប្បន្ន នេះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រមានអ្នកឆ្លងជាងដប់ករណីដែលកំពុងស្ថិតក្នុងការ តាមដានរបស់ក្រុមគ្រូពេទ្យ។

ក្រុមមន្រ្តីសុខាភិបាលកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះការប្រមូលផ្តុំមនុស្ស នៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះ។ ដែលក្នុងឪកាសនោះដែលអាចបង្ករការ​រាលដាលជាទ្រង់ទ្រាយធំ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ពលរដ្ឋខ្មែរម្នាក់ទៀតត្រូវបានស្លាប់ដោយសារជំងឺផ្តាសាយA-H1N1"