Featured Posts

Thursday, October 29, 2009

សាលាឧទ្ធរណ៏រក្សាសាលក្រមតុលាការសាលាដំបូងរាជធានី ភ្នំពេញលើសំណុំរឿងលោកស្រី មូរ សុខហួរ



សាលាឧទ្ធរណ៏នៃប្រទេសកម្ពុជាបានរក្សាទុកសាលក្រមរបស់សាលាដំបូង រាជធានីភ្នំពេញឲ្យនៅដដែល ករណីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តឹង លោកស្រីមូរ សុខហួរ ពីបទបរិហាកេរ្តិ៍។ ការសម្រេចបែបនេះគឺនៅក្នុងសវ នាការកាលពីព្រឹកថ្ងៃទី២៨ តុលា ២០០៩។

សាលក្រមរបស់តុលាការនៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៤ សីហា ២០០៩ បានសម្រេចឲ្យលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្ត គណបក្សសមរង្ស៊ីមណ្ឌលកំពតបង់ប្រាក់ពិន័យ១៦,៥លានរៀលដែលក្នុង នោះបង់ជូនលោក ហ៊ុន សែន ចំនួន៨លានរៀល និងបង់ជូនរដ្ឋចំនួន៨,៥ លានរៀល។

ការប្តឹងផ្តល់គ្នារវាងលោកស្រី មូរ សុខហួរ ជាមួយលោក ហ៊ុន សែន នេះ ផ្តើមចេញពីសុន្ទរកថាលោក ហ៊ុន សែន នៅស្រុកឈូក ខេត្តកំពត កាលពី ថ្ងៃទី៤ មេសា ២០០៩ ដែលលោកស្រីមូរ សុខហួរ អះអាងថា បានធ្វើឲ្យប៉ះ ពាល់ដល់កិត្តិយសរបស់លោកស្រី។

ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៏នេះ លោក គី តិច មេធាវីការពារក្តី ឲ្យលោក ហ៊ុន សែន បានថ្លែងដោយស្នើឲ្យសាលាឧទ្ធរណ៏រក្សាសាលក្រម របស់តុលាការសាលាដំបូងរាជធានីភ្នំពេញឲ្យនៅដដែល។

ជាមួយគ្នានេះលោកស្រី មូរ សុខហួរ បានបញ្ជាក់ថា លោកស្រីនឹងប្តឹងទៅ តុលាការកំពូលជាបន្តទៀតនៅពេលបញ្ចប់បុណ្យអុំទូក។ ដោយលោកស្រី បានមានប្រសាសន៏ថា «ខ្ញុំមិនភ្ញាក់ផ្អើលទេ តែសោកស្តាយដោយរាស្រ្តខ្មែរ ១៤លាននាក់ចង់ឃើញឲ្យមានការកែប្រែប្រព័ន្ធយុត្តិធម៌។ នៅថ្ងៃនេះជាថ្មី ទៀត យើងអភ័ព្វម្តងទៀត សម្រាប់ប្រជារាស្រ្តដោយសារតុលាការមាន ភាពលម្អៀង ហើយកាត់សេចក្តីខ្ញុំថ្ងៃនេះ គឺកាត់ក្តីដោយយកនយោបាយ សុទ្ធសាធ យកមកធ្វើជាគោលការណ៏ មិនមែនយកគោលការណ៏យុត្តិធម៌ មកកាត់ទេ»៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

4 comments: on "សាលាឧទ្ធរណ៏រក្សាសាលក្រមតុលាការសាលាដំបូងរាជធានី ភ្នំពេញលើសំណុំរឿងលោកស្រី មូរ សុខហួរ"

Borey said...

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកស្រី សុខហួរ នឹងស៊ូបានដល់ទីបញ្ចប់ ដើម្បីការផ្តាស់ប្តូរមួយ ដែលមិនមែនសំរាប់តែខ្លួន លោកស្រីផ្ទាល់ទេ តែសំរាប់ប្រជារាស្រ្តខ្មែរ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល!

សូមជូនពរលោកស្រី អោយទទួលបានយុត្តិធ៌មពិត ប្រាកដ...

Anonymous said...

*Not this time yet.if you want to wake up the GIANT,you shoudl have a MAGIC ARROW.
*if you dont know what kinds of the SNAKES..Dont touch.HUN SEN NOT a FROG SNAKE...He is a POISON SNAKE.
*Khmer Peoples still have a COWARDS DISEASES About 50%.
*Mrs Mour sok Hour not the same Mrs San sochi of Burmare county or Mrs AQUINNO of Philippine yet.
*If Mr SAMRAINSY CAN BECOME Like Mr MANDELA NELSON of South Africa...she will win that case soon....if not dont Hope .
NO WAY JOSEE

Anonymous said...

*Mr SAMRAINSY Made a Big problem again about svay Rieng Border Province.His thinking this is a small problem....but Not.
*CPP will put him down in that case soon.
*Alot khmer Nationlists Party dont havee Experiences Much to deal with Dictator khmer guy like H.S.
*All khmer authorities rebuilded by him not from khmer Nation.
*Some time Mr samrainsy Wasted time so much with small Matter.
*HUNGRY ONE TIME CAN BREAK YOUR NATIONALIST GOALS.
*CHHEIV CHHAV TAI MOURY PEIRLL NORM ORRY KHAUCH KAR THOMM.
CHAO TOOCH

Anonymous said...

PLEASE CORRECT WORDS : HUNGRY ONE TIME TO ANGRY ONE TIME
Thanks